ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាមិនភ័យខ្លាច…បើវាធំម្ល៉ឹងៗនេះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រាប់បែក​ខ្នាត​យក្ស​មួយ​គ្រាប់​ដែល​គេ​ដឹង​ថា ជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ក្នុង​សម័យ​សង្គ្រាម​នា​ដើម​ទសវត្សរ៍ឆ្នាំ​១៩៧០ បាន​បន្សល់​ទុក​នូវ​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​តំបន់​ជនបទ​ជិត​ព្រំដែន​រហូត​មក​មាន​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ នៅ​តែ​តាម​បន្លាច​ឲ្យ​ភ័យ​ខ្លាច​និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តក់ស្លុត​ជាមួយ​គ្រាប់បែក​ធុន​យក្ស​នេះ ។ គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​១​គ្រាប់​ថ្មី​ទៀត ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​កន្លង​ទៅ…

ខេត្តស្វាយរៀង ៖ គ្រាប់បែក​ខ្នាត​យក្ស​មួយ​គ្រាប់​ដែល​គេ​ដឹង​ថា ជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ក្នុង​សម័យ​សង្គ្រាម​នា​ដើម​ទសវត្សរ៍ឆ្នាំ​១៩៧០ បាន​បន្សល់​ទុក​នូវ​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​តំបន់​ជនបទ​ជិត​ព្រំដែន​រហូត​មក​មាន​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ នៅ​តែ​តាម​បន្លាច​ឲ្យ​ភ័យ​ខ្លាច​និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តក់ស្លុត​ជាមួយ​គ្រាប់បែក​ធុន​យក្ស​នេះ ។

គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​១​គ្រាប់​ថ្មី​ទៀត ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​កន្លង​ទៅ ក្រោយ​ពី​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​កាយ​ដី​ជីក​ស្រះ​ក៏​ប៉ះ​ចំ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​មួយ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​នោះ ដែល​មាន​ទម្ងន់​ជិត​១០០​គីឡូក្រាម ប៉ុន្តែ​ជា​គ្រោះល្អ​មិន​ផ្ទុះ ។ ការ​ជីកដី​ប្រទះ​ឃើញ​គ្រាប់បែក​នេះ គឺ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ងេ​ម អ៊ា​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​គុម្ពោត​ទូក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ។

បើ​យោង​តាម​នគរបាល​ប៉ុស្តិ៍​គគីរ​សោម​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា មានការ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​៧០​ម៉ែត្រ​ខាងកើត​វត្ត​សិរី​ឧត្តម ហៅ​វត្ត​គុម្ពោត​ទូក ប្រមាណ​១០០​ម៉ែត្រ ខណៈ​ម្ចាស់​ដី​ជួល​អេ​ស្កា​វ៉ា​ទ័​រ​ជីក​ស្រះ​ក្នុង​ជម្រៅ​កន្លះ​ម៉ែត្រ ទើប​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល ។ គ្រាប់បែក​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​នេះ មិនដឹង​ថា​ផលិត​នៅ​ប្រទេស​ណា​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា​ទម្លាក់​នៅ​ក្នុង​សម័យ​សង្គ្រាម​ណា​នោះ​ដែរ ទាល់តែ​ខាង​សុ​ី​ម៉ាក់​ទើប​ដឹង​ថា ជា​ប្រភេទ​អ្វី​ផលិត​នៅ​ឆ្នាំ​ណា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រាប់​ដែល​ប្រទះ​ឃើញ​នោះ​មាន​ទទឹង​៣​តឹក​កន្លះ ប្រវែង​ប្រហែលមួយ​ម៉ែត្រ មាន​ក្បាល​គីប​ជិត​មួយ​តឹក ទម្ងន់ប្រហែល​១០០​គីឡូក្រាម មាន​ស្លាប​កង្ហារ​ខាងក្រោយ និង​មាន​អក្សរ​ឡា​តាំង​មួយ​ជួរ​សរសេរ​លេខ​ឆ្នាំ​១៩៦៥​ផង​ដែរ ។ កន្លង​មក ប្រហែល​មួយ​ឆ្នាំ​មុន​មាន​ជនបរទេស​មួយ​ក្រុម​បាន​មក​ស្វែងរក​គ្រាប់បែក​១​គ្រាប់​នេះ​ដែរ តែ​រាវរក​មិន​ត្រូវ​គោលដៅ គឺ​ខុស​គោលដៅ​តែ​៣០​ម៉ែត្រ​ពី​កន្លែង​ប្រទះ​ឃើញ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បោះ​របង​ព័ទ្ធ​ជុំវិញ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មក​ប៉ះពាល់​ក្រែង​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ឬ​អាច​មាន​សារធាតុគីមី​ប៉ះពាល់​ដល់​សុខភាព ។ ចំណែក​អាជ្ញាធរ​បាន​រាយការណ៍​ជូន​ក្រុម​អង្គការ​ស៊ី​ម៉ាក់ ហើយ ដើម្បី​មក​រំដោះ​គ្រាប់​នេះ​ចេញពី​ភូមិ​ទៅ​ដាក់​នៅ​ទីកន្លែង​មាន​សុវត្ថិភាព ៕ ​

អត្ថបទសរសេរ ដោយ