ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ជេន​ណា ប្រាថ្នា​ក្លាយជាតារា​បង្ហាញ​ម៉ូ​ដ​លំដាប់​កំពូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រយៈពេល​៤​ឆ្នាំ​មក​ហើយ​ដែល​ស្រី​ស្អាត សម្រស់​បាន កម្ពស់​បាន កញ្ញា​លី ជេន​ណា បាន​បណ្តែត​ជីវិត​ក្នុង​ពិភព​សិល្បៈ ។ ពី​ដំបូង​នាង​ហាក់​តោះតើយ​មិន​ស្រវា​ឱកាស​ចម្លង​ជីវិត​ឲ្យ​លេចធ្លោ​ឡើយ ។…

រាជធានី​ភ្នំពេញ​៖ រយៈពេល​៤​ឆ្នាំ​មក​ហើយ​ដែល​ស្រី​ស្អាត សម្រស់​បាន កម្ពស់​បាន កញ្ញា​លី ជេន​ណា បាន​បណ្តែត​ជីវិត​ក្នុង​ពិភព​សិល្បៈ ។ ពី​ដំបូង​នាង​ហាក់​តោះតើយ​មិន​ស្រវា​ឱកាស​ចម្លង​ជីវិត​ឲ្យ​លេចធ្លោ​ឡើយ ។ ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៩​នេះ ជេន​ណា ស្រាប់តែ​ឆក់​បាន​ឱកាស​កាន់​ការងារ​រុំ​ខ្លួន ជា​ពិសេស​ទីផ្សារ​បង្ហាញ​ម៉ូ​ដ ។

ក្នុង​ជំហាន​ចូល​សិល្បៈ​ដំបូង​លី ជេន​ណា ត្រូវ​គេ​ហៅ​ថត​លើ​បណ្តា​សៀវភៅ​ទស្សនាវដ្តី​នានា និង​សំអាង​ការ ហើយ​មក​ដល់​ពេល​នេះ​ក្រៅពី​រវល់​លើ​ការងារ​ដើរ​ម៉ូ​ដ នាង​ក៏​កក្រើក​លើ​ការ​ថត​សំអាងការ​រហូត​ល្បី​ថា​ចង់​វ៉ា​ដាច់​គេឯង​ផង​បើ​យោង​លើ​ត្រេ​មុខ សម្រស់​សាច់ឈាម គឺ​តុ​ប​តែ​កាយ​គ្រង​មកុដ ខោអាវ​ការ​គឺ​ស៊ីតែ​ម្តង ។

ជួប​ផ្ទាល់​ជាមួយ​សារព័ត៌មាន ខណៈ​កំពុង​មមាញឹក​ដើរ​ម៉ូ​ដ​ឱ្យ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​សណ្ឋាគារ​សុខា​ត្រើយម្ខាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក លី ជេន​ណា បាន​រៀបរាប់​ថា​នាង​ទើបតែ​ផ្ទុះ​ការងារ​យ៉ាង​ចម្លែក​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​សំខាន់​គឺ​ចេញ​ដើរ​បង្ហាញ​ម៉ូ​ដ​ឲ្យ​សុ​ទ្ឋ​តែ​ក្រុមហ៊ុន ល្បី​ៗ នេះ​ដោយសារ​តែ​នាង​ខិតខំ​យកចិត្តទុកដាក់​ស្តាប់​មេ​កើយ គោរព​ការងារ ។

តារា​ដែល​មាន​ស្នាមញញឹម​ស្អាត​គួរ​ឲ្យ​ចង់​គយគន់​នេះ​បន្ត​ថា​«​ការងារ​១​អាទិត្យ​រវល់​៣​ទៅ​៤​ថ្ងៃ​តែ​ម្តង ។ លើស​ពី​នេះ​មាន​របរ​ផ្ទាល់ខ្លួន​។ បើ​និយាយ​ពី​រឿង​ថត​សម្តែង​វិញ​នាង​ខ្ញុំ​កំពុង​តែ​រៀនសូត្រ​ព្រោះ​មិនសូវ​ជា​មាន​ជំនាញ​ខ្លាំង​ឡើយ​ហើយ​ក៏​មាន​គេ​ទាក់ទង​ដែរ តែ​មិន​ហ៊ាន​មក​ពី​មិន​ទុកចិត្ត​ខ្លួនឯង ។​យ៉ាងណា​នាង​ខ្ញុំ​ចង់​ចាប់​ការងារ​ឲ្យ​កាន់តែ​ច្រើន​លើ​សិល្បៈ​ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ »​។

លី ជេន​ណា គឺជា​អតីត​កញ្ញាឯក​លេខ​៥​កម្មវិធី​ប្រឡង​អន្តរជាតិ​មួយ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទើបតែ​បញ្ចប់​ទៅ ។ ជេន​ណា​បំពេញការងារ​ឲ្យ​ក្រុម​ម៉ូ​ដែល​២​គឺ​ក្រុម​TOP Ten Models និង POP Model​ដែល​ជា​ក្រុម​ល្បី ។ លី ជេន​ណា ជា​អ្នក​ក្រចេះ ឪពុក​ម្តាយ​ជា​អ្នករក​ស៊ី និង​ជា​មន្ត្រីរាជការ ។

«​នាង​ខ្ញុំ​សុំ​មិន​និយាយ​រឿង​ស្នេហា​ឡើយ​ព្រោះ​នៅ​វ័យក្មេង ហើយ​ណាមួយ​រវល់​ធ្វើការ​ដោយ​ទុក​ស្នេហា​មួយ​ឡែក​សិន ចង់​បំពេញការងារ​ដើរ​ម៉ូ​ដ​ឲ្យ​ដល់​កម្រិត​កំពូល​ល្បី​ពេញ​ផ្ទៃ​ប្រ​ទស​ច្រើន​ជាង​»​លី ជេន​ណា និយាយ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ