ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​ចាក់​ដី​លុប​អូរ នៅ​តែ​ចាក់​… តើ​អំណាច​ប៉ុនណា​ទៅ?

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​កង​រាជ​អាវុធ​ត្ថ​មួយ​រូប​បាន​រង​នូវ​ការ​រិះគន់​ថា អាង​អំណាច​ខ្លួន​ជា​មេបញ្ជាការ​រង​ស្រុក​បាន​ចាក់​ដី​លុប​អូរ​ដែល​ជា​ចរន្តទឹក​ហូរ ដើម្បី​ប្រជាពលរដ្ឋ​ប្រើប្រាស់​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ខ្លាចរអា​ច្បាប់​បន្តិច​ណា​សោះ​។ រហូត​មក​ដល់​ពេល​នេះ ការ​ចាក់​ដី​លុប​អូរ​នៅ​តែ​បន្ត​ចាក់​រហូត​បាន​ប្រមាណ​ជា​១០០​ម៉ែត្រ​ហើយ បើ​ទោះជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បានឱ្យ​ជំនាញ​ធន​ធាន​ទឹក​សាធារណការ និង​លោក​មេឃុំ…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​កង​រាជ​អាវុធ​ត្ថ​មួយ​រូប​បាន​រង​នូវ​ការ​រិះគន់​ថា អាង​អំណាច​ខ្លួន​ជា​មេបញ្ជាការ​រង​ស្រុក​បាន​ចាក់​ដី​លុប​អូរ​ដែល​ជា​ចរន្តទឹក​ហូរ ដើម្បី​ប្រជាពលរដ្ឋ​ប្រើប្រាស់​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ខ្លាចរអា​ច្បាប់​បន្តិច​ណា​សោះ​។ រហូត​មក​ដល់​ពេល​នេះ ការ​ចាក់​ដី​លុប​អូរ​នៅ​តែ​បន្ត​ចាក់​រហូត​បាន​ប្រមាណ​ជា​១០០​ម៉ែត្រ​ហើយ បើ​ទោះជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បានឱ្យ​ជំនាញ​ធន​ធាន​ទឹក​សាធារណការ និង​លោក​មេឃុំ ព្រមទាំង​ស្នៀ​ន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ផ្អាក​ការ​ចាក់​ដី​នេះ​ក៏​ដោយ។

អូរ​ដែល​គេ​ចាក់​ដី​លុប​នេះ អ្នក​ភូមិ​ហៅ​ថា​អូរ​ព្រៃ​ដើម​លៀប ចំណុច​គីឡូម៉ែត្រ​៥៨ ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃស្តុក ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែក​ម្ចាស់​គ្រឿងចក្រ​ដែល​ចាក់​ដី​លុប​អូរ​នេះ ត្រូវ​បានដឹង​ថា ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ឈ្មោះ ម៉ែ​ន ភី​រី​ណា​។

បើ​តាម​ស្មៀនឃុំ​មហា​សាំង​លោក​ស៊ិ​ន សា​វឿ​ន បាន​រៀបរាប់​នៅ​រសៀល​ង្ងៃ​ទី​២៩ មីនា ២០១៩​នេះ​ថា កាលពី​ថ្ងៃ​ទី​១២ មីនា លោក​មេឃុំ ព្រមទាំង​ជំនាញ​ធនធានទឹក និង​សាធារណការ ក្រោម​ការ​បញ្ជា​ពី​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​ការ​ចាក់​ដី​លុប​អូរ​នៅ​ចំណុច​ខាងលើ ។ ពេល​នោះ​ក្រុមការងារ​រក​ឃើញ​ថា ការ​ចាក់​ដី​នេះ គឺ​ពុំ​មានច្បាប់​អនុញ្ញាតិ​នោះ​ទេ ខាង​ជំនាញ​បាន​ធ្វើការ​ពន្យល់​ណែនាំ​ដល់​ម្ចាស់​ដី​សុំ​ឱ្យ​ផ្អាក​ការ​ចាក់​ដី​នេះ រង់ចាំ​មានការ​អនុញ្ញាតិ​ទើប​ចាក់​បាន​។

ក្នុង​នាម​លោក​ជា​ស្មៀន​ក៏​បាន​កត់ត្រា​តាម​ក្រុមការងារ ដើម្បី​ឱ្យ​ម្ចាស់​ផ្អាក​ការ​ចាក់​ដី​នេះ ពេល​នោះ​ឈ្មោះ​រី​ណា ក៏​សន្យា​ថា​នឹង​ឈប់​ចាក់ ហើយ​លោក​ក៏​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ស្រុក​ដើម្បី​ជ្រាប និង​សុំ​មតិយោ​បល់​។

តែ​ទោះជា​មានការ​ឱ្យ​ផ្អាក​ក្តី ក៏​រហូត​មក​ដល់​ពេល​នេះ​ថ្ងៃ​ទី​២៩ មីនា​ទៅ​ហើយ ម្ចាស់​ដី​នៅ​តែ​បន្ត​ចាក់​ដី​លុប​អូរ​ដដែល ដោយ​គ្មាន​ខ្លាចរអា​ខាង​ឃុំ​បន្តិច​ណា​ឡើយ​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ