ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ដាក់​គោលនយោបាយ​ជា​កញ្ចប់​លើកទឹកចិត្ត​ចំពោះ​វិស័យ​សហគ្រាស​ធន់​តូច និង​ធ​ម្យ​ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គោលនយោបាយ ដែល​រាជរដ្ឋាភិបាល​ដាក់​ជា​កញ្ចប់​ក្នុង​គោលបំណង​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ពង្រឹង​ការ​ប្រកួតប្រជែង និង​បង្កើន​ការ​ផលិត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា
គោលនយោបាយ ដែល​រាជរដ្ឋាភិបាល​ដាក់​ជា​កញ្ចប់​ក្នុង​គោលបំណង​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ពង្រឹង​ការ​ប្រកួតប្រជែង និង​បង្កើន​ការ​ផលិត ។ ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា នៅ​វិមាន​សន្តិភាព ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា វិស័យ​អាទិភាព​ដែល​ទទួល​បានការ​លើកទឹកចិត្ត រួម​មាន​ដូច​ខាងក្រោម​១-​សហគ្រាស​ផលិត និង​ផ្គត់ផ្គង់​ទឹក​ស្អាត ២-​លទ្ធកម្ម​កសិកម្ម ឫ​កសិឧស្សាហកម្ម​៣-​ផលិតកម្ម​ផលិត និង​កែ​ច្នៃ​ម្ហូបអាហារ ៤-​កម្មន្តសាល​ផលិត​ទំនិញ​បម្រើ​ឱ្យ​ការ​នាំ​ចេញ ៥-​កម្មន្តសាល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ។ ការ​កែ​ឆ្នៃ​កាក​សំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ៦- កម្មន្តសាល​ផលិត​នៃ​ផលិតផល​សម្រេច ឬ​លទ្ធផល​ពាក់កណ្ដាល​សម្រេច ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​កម្មន្តសាល​ដទៃ​ទៀត ៧-​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា ព័ត៌មាន​ដែល​មាន​លក្ខណៈ​នវានុវត្តន៍ ៨- អភិវឌ្ឍន៍​តំបន់​ប្រមូល​ឆាត​វា​ធុន​តូច និង​មធ្យម ។

សម្តេច​បន្ត​ថា គោលនយោបាយ​ជា​កញ្ចប់​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​រួម​មាន​ដូច​ខាងក្រោម​១-​អនុក្រឹត្យ​លេខ​១២៤ ស្ដី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម តែ​ក្នុង​នោះ​មានការ​លើកលែង​ពន្ធ​ប្រាក់​ចំណូល រយៈពេល​ប្រាំ​ឆ្នាំ​ការ​លើកលែង​ការ​បង់ប្រាក់ រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា​ការ​លើកលែង​ប្រាក់​ចំណាយ ដែល​បាន​កាត់កង​បាន​ពី​១៥០​ភាគរយ​២០០​ភាគរយ ។

២.​អនុក្រឹត្យ​ទី​៥០ ចុះ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ ស្ដី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​គយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ក្នុង​នោះ​រួម​មានការ​លើកលែង​ពន្ធគយ លើ​សម្ភារៈ​បរិក្ខារ​លទ្ធ​ផ លិ​កម្ម សម្ភារៈ​សាងសង់ និង​ធាតុ​ផលិតកម្ម​ផ្ទះ​បម្រើ​ឱ្យ​ការ​នាំ​ចេញ និង​សហគ្រាស​ដែល​ជា ប្រភេទ​ឧស្សាហកម្ម​គាំទ្រ និង​អភិវឌ្ឍន៍​សាក់​ទៀត ប្រមូលផ្ដុំ​ការ​អភិវឌ្ឍន៍​ធុន​តូច និង​សហគ្រាស​ការ​ផលិត និង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​ទទួល​បាន​លើកលែង​ពន្ធគយ​លើ​សម្ភារ​បរិក្ខា​សម្រាប់​តម្លើង និង​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​លក្ខណៈ​នុ​វា​នុ​វត្ត ។

៣.​អនុក្រឹត្យ​លេខ​៥១ ចុះ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ ស្ដី​ពី​ការ​កែសម្រួល​អត្រាពន្ធគយ​អត្រា អាករ​ពិសេស និង​អត្រា​ការ​នាំ​ចេញ ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​កសិកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការ​ការ​ថែរក្សា​បរិស្ថាន​។ ៤- ការ​រៀបចំ​ដាក់​ឱ្យ​ដំណើរការ នៅ​ក្នុង​ឆ្នាំ​២០១៩ នៅ​ធនាគារ​សហគ្រាស​ខ្លួន​តូច និង​មធ្យម​ដែល​មាន​ចាក់ទឹក​ប្រាក់​ដំបូង​ប្រមាណ​១០០​លាន​ដុល្លារ​ដែល​មាន​សក្តានុពល​ដល់​ការ​ពង្រីក​អាជីវកម្ម​ក្នុង​ក្រប​ខណ្ឌ​ការងារ ។

៥- ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កំពុង​តែ​ដឹកនាំ​រៀបចំ​គោលនយោបាយ​ជា​កញ្ចប់​សម្រាប់​ជួយ​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​ព្រមទាំង​ពង្រីក​ឡើង​វិញ​នូវ​និយម​ន័យ​របស់ SMB ពី​ការ​លើកទឹកចិត្ត​នានា​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ បន្ថែម​លើ​នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រ សួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្វើការ​សិក្សា និង​ពិនិត្យ​លទ្ធភាព​រៀបចំ​ច្បាប់​ស្ដី​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​ផង​ដែរ ។

៦. រាជរដ្ឋាភិបាល​បាន​បង្កើត​ឡើង​នៃ​មូល​នី​ធិ​សហគ្រិនភាព​ដែល​មាន​ថវិកា​៥​លាន​ដុល្លារ​ក្នុង មួយ​ឆ្នាំ និង​មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​ក្នុង​បំណង​ជួយ​ជា​ហិរញ្ញវត្ថុ​ការ​ផលិត​ការ​សិក្សា​ទីផ្សារ និង​ការ ពិគ្រោះ​យោបល់​ដល់​ថា ផ្ទះ​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​តូច​ដែល​ទើបបាន​បង្កើត​ឡើង ។ ជាមួយនឹង​ការ​ដាក់​នូវ​គោលនយោបាយ​ជួយ​ដល់​អ្វី​ដែល​រដ្ឋាភិបាល​ចង់បាន​គេ​ស្គាល់​តូច និង​មធ្យម​មក​វិញ គឺ​ការ​ចុះបញ្ជី និង​ការ​កាត់​បញ្ជី​គណនេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ