ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​គួរ​ដឹង និង​ប្រយ័ត្ន​ ដើម្បី​សុខ​ភាព​​ល្អ

4 ឆ្នាំ មុន

ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​មិនមែន​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ​ទាំង​អស់នោះ​ឡើយ ហើយ​បើ​អ្នក​បន្ត​ការ​ធ្វេស​ប្រហែស ប្រព្រឹត្ត​វា​ម្តង​ហើយ​ម្តងទៀត ច្បាស់​ណាស់​មិនយូរ​មិនឆាប់ អ្នក​អាច​នឹង​ជួប​បញ្ហា​សុខភាព​ដែល​បណ្តាល​មក​ពី​ការ​កំហុសឆ្គង​ទាំងនោះ ។ អ្វី​ដែល​អ្នក​គួរតែ​ដឹង ៖ ១-…

ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​មិនមែន​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ​ទាំង​អស់នោះ​ឡើយ ហើយ​បើ​អ្នក​បន្ត​ការ​ធ្វេស​ប្រហែស ប្រព្រឹត្ត​វា​ម្តង​ហើយ​ម្តងទៀត ច្បាស់​ណាស់​មិនយូរ​មិនឆាប់ អ្នក​អាច​នឹង​ជួប​បញ្ហា​សុខភាព​ដែល​បណ្តាល​មក​ពី​ការ​កំហុសឆ្គង​ទាំងនោះ ។ អ្វី​ដែល​អ្នក​គួរតែ​ដឹង ៖

១- បើ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ ចូរ​និយាយ​ដាក់​ត្រចៀក​ខាងឆ្វេង ពីព្រោះ​ខាងស្តាំ គឺ​វា​ជិត​នឹង​ខួរក្បាល​ខ្លាំង​ពេក ហើយ​ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា​ដែរ ពេល​ទូរស័ព្ទ​ជិត​អស់​ថ្ម​កុំ​ប្រើ ឬ​យក​វា​មក​ទុក​ជិត​ខ្លួន ពីព្រោះ ជាតិ​វិទ្យុសកម្ម​របស់​វា​កើនឡើង​ខ្ពស់ ។

២- ក្រោយ​លេបថ្នាំ​រួច អ្នក​ប្រហែលជា​សម្រាក​បន្តិច ប៉ុន្តែ​អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​ដើរ ឬ​បញ្ចេញ​សកម្ម​បន្តិច ក្រោយ​ញ៉ាំ​ថ្នាំ​រួច ។ស្ត្រ​បឺ​រី​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​អ្នក​មិន​បានដឹង​ទេ​ថា វា​ក៏​អាច​ទៅ​បន្សាប ឬ​បញ្ចុះ​ជាតិ​អាស៊ីត​អ៊ុយ​រិច​បាន​ផង​ដែរ ។

៣- មនុស្ស​គ្រប់​គ្នា​ត្រូវ​បាន​គេ​ប្រាប់ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ​មិនមែន​មុន​ចូល​គេង​ឡើយ ពីព្រោះ បើ​អ្នក​ញ៉ាំ​ទឹក​ច្រើន មុន​ពេល​ចូល​គេង វា​នឹង​ធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​បន្ត​ធ្វើការ ហើយ​អ្នក​ក៏​ប្រហែលជា​ត្រូវ​ងើប​នោម​ផង​ដែរ ។

៤- មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​កាហ្វេ ប៉ុន្តែ​ការ​ញ៉ាំ​ទឹកដោះគោ​រាល់ថ្ងៃ អាច​ជួយ​ឲ្យ​អ្នកមាន​ឆ្អឹង​រឹង​មាំ និង​ចាក​ផុត​ពី​ជំងឺ​នានា ។

៤- ផ្លែ​ឈើ​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​នៅ​ក្មេង ចម្លើយ គឺ​ឈើ​រី ។

៦- ពេលវេលា​ដែល​ល្អ​បំផុត សម្រាប់​គេង​គឺ ពី​ម៉ោង​៩​ទៅ​ដល់​ម៉ោង​៦​ព្រឹក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ