ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឺ ឡាយ​ស្រេង​សុំ​សម្តេច​តេ​ជោ​វិល​ចូល​ស្រុក​កំណើត​វិញ ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ លឺ​ឡាយ​ស្រេង ដែល​មាន​វ័យ​៨៥​ឆ្នាំ ដែល​កំពុង​តែ​រស់នៅ​ក្រៅប្រទេស​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ បាន​ស្នើ​សម្តេច​តេ​ជោ​ចូល​ស្រុក​កំណើត​វិញ ។ ដែល​លោក​បាន​អះអាង​ថា លោក​នៅ​ក្រៅប្រទេស​មិន​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ…

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ លឺ​ឡាយ​ស្រេង ដែល​មាន​វ័យ​៨៥​ឆ្នាំ ដែល​កំពុង​តែ​រស់នៅ​ក្រៅប្រទេស​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ បាន​ស្នើ​សម្តេច​តេ​ជោ​ចូល​ស្រុក​កំណើត​វិញ ។ ដែល​លោក​បាន​អះអាង​ថា លោក​នៅ​ក្រៅប្រទេស​មិន​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ហើយ​បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​តាម​រយៈ​ការ​ឡាយ​វី​ដេ​អូ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ ។

លោក​លឺ​ឡាយ​ស្រេង ៖​ថា «​ខ្ញុំ​ចេញពី​ស្រុក​កំណើត​មក​ជិត​២​ឆ្នាំ​ហើយ ។ មិនដឹង​ថ្ងៃ​ណា​បាន​ចូល​មក​ស្រុក​វិញ​ទេ សព្វ​ថ្ងៃនេះ​មាន​ជំងឺ​អី​ផង​ហើយ​ខ្ញុំ បាន​និយាយ​ច្រើន​ដង​ហើយ សូម​ឲ្យ​សម្តេច​នាយក​អនុគ្រោះ​នៅ​ពេល​និយាយ​ខុស​បន្តិច​អី​នឹង​ទុកជា​មោឃ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ស្រុក​វិញ​ទៅ ។ ពីព្រោះ​ខ្ញុំ​បាន​បម្រើ​ជាមួយ​សម្តេច​ច្រើន​អាណត្តិ​ហើយ​» ។ លោក​ព្រឹទ្ធាចារ្យ​ក៏​បាន​លើក​ឡើង​ថា លោក​នៅ​ក្រៅប្រទេស​មិន​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ ហើយ​អ្វី​ដែល​លោក​និយាយ គឺ​និយាយ​ត្រង់​ៗ ដូច្នេះ​គួរ​ណា​អនុញ្ញាត​ឲ្យ​លោក​ចូល​ស្រុក​វិញ ណាមួយ​ជិត​ចូល​ឆ្នាំ​ផង ខ្ញុំ​នឹក​វត្ត និង​បងប្អូន​ខ្ញុំ ។

លោក​បញ្ជាក់​ថា​«​ប៉ុន្មាន​ថ្ងៃ​ទៀត​ជិត​ដល់​ថ្ងៃ​ឆេ​ង​ម៉េ​ង​ហើយ ខ្ញុំ​មិន​បាន​ថែ​ថ្នូរ​ឪពុក​ម្តាយ​ខ្ញុំ​ជាង​១២​ឆ្នាំ​ហើយ ដូច្នេះ​ត្រូវ​យ៉ាងម៉េច សូម​សម្តេច​គិត​ថា ជា​សហការី​ធ្លាប់​ធ្វើការ​ជាមួយ​អស់​រយៈពេល​៣​អាណត្តិ គួរ​ណាស់​តែ​ផ្តល់​ឱកាស​ដល់​មនុស្ស​ម្នាក់​នេះ​ផង ។ ស្លាប់​ថ្ងៃ​ណា​ក៏​មិនដឹង ព្រោះ​សង្ខារ​មនុស្ស​មិន​ទៀង ហើយ​ណាមួយ​ចេះ​តែ​ឈឺ​ផង មួយ​ថ្ងៃ​លេបថ្នាំ​៩​គ្រាប់ ហើយ​១​ខែ​ត្រូវ​ទៅ​ពេទ្យ​មួយ​ដង​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​ឲ្យ​ដឹង​ថា លោក​ឈប់​ពី​នយោបាយ​ហើយ ហើយ​អ្វី​ដែល​លោក​និយាយ​ពី​ស្ថានការណ៍​នយោបាយ​កាល​ពេល​កន្លង​មក ដើម្បី​ចង់​ឲ្យ​ខ្មែរ​និយាយ​គ្នា ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ម្ខាង​ៗ​និយាយ​គ្នា​លែង​បាន​ហើយ ដូច្នេះ​លោក​ឈប់​និយាយ​ហើយ ។ លោក​ក៏​បាន​ត្អូញ​ថា នៅ​ស្រុក​គេ​បាន​ជួល​ផ្ទះ​ក្នុង​មួយ​ខែ​តម្លៃ​២០០​ដុល្លារ ហើយ​មួយ​ខែ​ស្ទើរ​ដាច់ខ្យល់ ។

សូម​ជម្រាប​ថា លោក​ព្រឹទ្ធាចារ្យ​ខាងលើ​បាន​ទៅ​រស់នៅ​ស្រុក​គេ ក្រោយ​ពី​លោក​បាន​ជាប់​ពាក់ព័ន្ធ​ប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ