ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! ​ស្លា.ប់​១៩​នាក់ ហើយ​មនុស្ស​ជាច្រើន​​នាក់​រត់​គេច​ពី​អណ្តាត​ភ្លើង (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ បើ​តាម​អាជ្ញាធរ​​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១៩​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨ ខែ​​មីនា ឆ្នាំ​២០១៩ ដោយសារ​ភ្លើង​ឆាបឆេះ​អគារ​ការិយាល័យ​មួយ​នៃ​រដ្ឋធានី​បង់​ក្លា​ដែ​ស​ ក្រុង​ដាក់​កា​។ គេ​សង្ស័យ​​ថា ​និយោជិត​ក្នុង​ចំនួន​មួយ​មិន​កំណត់…

ប្រទេស​បង់​ក្លា​ដែ​ស ៖ បើ​តាម​អាជ្ញាធរ​​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​១៩​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨ ខែ​​មីនា ឆ្នាំ​២០១៩ ដោយសារ​ភ្លើង​ឆាបឆេះ​អគារ​ការិយាល័យ​មួយ​នៃ​រដ្ឋធានី​បង់​ក្លា​ដែ​ស​ ក្រុង​ដាក់​កា​។ គេ​សង្ស័យ​​ថា ​និយោជិត​ក្នុង​ចំនួន​មួយ​មិន​កំណត់ អាច​ជាប់​ចេញ​មិន​រួច​ដោយសារ​អណ្ដាតភ្លើង​។

ប្រមុខ​ប៉ូលិស​ក្រុង​ដាក់​កា លោក ​ASADUZZAMAN MIA បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា មនុស្ស​​៦​នាក់​ស្លាប់​ដោយ​លោត​ទម្លាក់​ខ្លួន​គេច​​អណ្ដាតភ្លើង​ពីលើ​អគារ​មាន​កម្ពស់​២២​ជាន់​នោះ ស្ថិត​នៅ​កណ្ដាល​ក្រុង​ដាក់​កា​។ ចំណែក​មនុស្ស​ម្នាក់​ស្លាប់​ក្រោយមក​ព្រោះ​រលាកភ្លើង​ធ្ងន់ធ្ងរ​ពេក​។ មនុស្ស​៧៣​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ រួច​នា​ចុង​រសៀល​មនុស្ស​ម្នាជា​​ច្រើន​នាក់​បន្ត​ហៅរក​ជំនួយ​តាម​បង្អួច​។

មុន​នេះ​បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​ និង​តាម​បណ្ដាញ​សង្គម បង្ហាញ​មនុស្ស​ច្រើន​នាក់​ប៉ុនប៉ង​រត់គេច​ចេញពី​អណ្ដាតភ្លើង​ដោយ​រត់​ចុះ​មក​ដី ពិសេស​ដោយ​តោង​តាម​ខ្សែកាប​ឬ​តោង​ម៉ា​ស៊ីន​ត្រជាក់​ភ្ជាប់​ជញ្ជាំង​នៅ​ខាងក្រៅ​។ តាម​វី​ដេ​អូ​មួយ​មនុស្ស​ម្នាក់​ធ្លាក់​ពីលើ​ក្នុង​កម្ពស់​ច្រើន​ជាន់ ពេល​តោង​ខ្សែកាប​ហើយ​របូតដៃ​។

មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នោះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។ ប្រឈម​មុខ​នឹង​ការ​ឆេះ​រាលដាល​ដ៏​លឿន បណ្ដា​មនុស្ស​ដែល​ស្ថិត​ក្នុង​អគារ​បាន​ប៉ុនប៉ង​រត់គេច​ទាំង​ប្រ​ថុ​​យ​។ យោង​តាម​សាក្សី​ម្នាក់​ដែល​ស្ថិត​នៅ​ជាន់​ទី​១៩​រៀបរាប់​ថា ភ្លើង​ចាប់​ឆេះ​ចេញពី​ភោជនីយដ្ឋាន​មួយ​នៅ​ជាន់​ទី​៦​។ ពួក​យើង​បានរ​ត់ទៅ​លើ​រហូត​​ដល់​ដំបូល ហើយ​ពួក​យើង​បាន​ប្រើ​ក្ដារ​ឈើ​មួយ ដាក់​ឆ្លង​ទៅ​កាន់​ដំបូល​អគារ​ដែល​នៅ​អែប​ជាប់​គ្នា​។

កងទ័ពអាកាស​និង​កង​ម៉ា​រី​ន​បាន​ចូលរួម​ជាមួយ​ពួក​អ្នក​ពន្លត់ភ្លើង​តតាំង​ជាមួយ​ភ្លើង​។ បណ្ដា​ឧទ្ធម្ភាគចក្រ​បាន​ចូលរួម​ទម្លាក់​ទឹក​។ រថយន្ត​សង្គ្រោះ​ប្រមាណ​ជា​១០០​គ្រឿង បញ្ជូន​មក​ក្បែរ​អគារ​ដែល​ឆេះ​។ ពួក​អ្នក​ពន្លត់ភ្លើង​បាន​ប្រើ​ជណ្ដើរ​វែង​ៗ ដើម្បី​ឡើង​ទៅ​វាយ​បំបែក​កញ្ចក់​បើក​ច្រក​នាំ​មនុស្ស​ជាប់​ខាងក្នុង​ចេញ​។ មនុស្ស​ម្នា​ស្រែក​ហោ​៊​សប្បាយ​ពេល​អ្នក​ពន្លត់ភ្លើង​អាច រំដោះ​ចេញ​បាន​មនុស្ស​ម្នាក់​ៗ​។

គ្រោះ​អគ្គិភ័យ​និង​ការ​បាក់​អគារ​តែង​កើត​មាន​ញឹកញាប់​នៅ​បង់​ក្លា​ដែ​ស ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អា​សី​ុ​ខាងត្បូង មាន​ប្រជាជន​១៦០​លាន​នាក់ មក​ពី​ការ​មិន​គោរព​បណ្ដា​បទដ្ឋាន​សន្តិសុខ​។ កាលពី​ខែ​មុន​ភ្លើង​បាន​ឆាបឆេះ​បណ្ដា​អគារ​រស់នៅ ក្នុង​តំបន់​ក្រុង​ចាស់​នៃ​រដ្ឋធានី​ដាក់​កា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​រង្វង់​៧០​នាក់​។ កាលពី​ខែមិថុនា​ឆ្នាំ​២០១០ គ្រោះ​អគ្គិភ័យ​មួយ​នៅ​សង្កាត់​នី​ម​តូ​លី ជា​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​បំផុត​មួយ​នៃ​ក្រុង​ដាក់​កា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១២៣​នាក់​៕ ប្រភព​វីដេអូ ៖ VOA News & CGTN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ