សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន រកឃើញពន្លឺតិចៗក្រោយចចារនៅបេកាំង
បេកាំង ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៨ មីនា កន្លងមកបានឲ្យដឹងថា សហរដ្ឋអាមេរិក…
បេកាំង ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៨ មីនា កន្លងមកបានឲ្យដឹងថា សហរដ្ឋអាមេរិក…
បេកាំង ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៨ មីនា កន្លងមកបានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមដំណាក់កាលថ្មីមួយទៀតនៃការចរចាពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បត្តិ៍ ខណៈដែលប្រទេសទាំងពីរខិតជិតការសម្រេចបានកិច្ចព្រមព្រៀងមួយដែលអាចដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ។
កិច្ចប្រជុំរយៈពេលពីរថ្ងៃរវាងអ្នកតំណាងពាណិជ្ជកម្មអាមេរិកគឺលោក Robert Lighthizer និងរដ្ឋមន្ត្រីរតនាគារពាមេរិក Steven Mnuchin ជាមួយនឹងមន្ត្រីសេដ្ឋកិច្ចថ្នាក់ខ្ពស់របស់ប្រទេសចិនដូចជាលោក Liu He គឺជាកិច្ចប្រជុំដំបូងតាំងពីប្រទេសចិនសម្រេចចេញវិធានការជាច្រើន ។
យ៉ាងណាក្តី ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថាលោកអាចនឹងប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ការចរចាបែរជាបន្តត្រូវបានពន្យាដែលបង្ហាញឲ្យដឹងថាភាគីទាំងពីរនៅមិនទាន់អាចដោះស្រាយបញ្ហាអស់នៅឡើយ ។
លោក Lighthizer ប្រៀបដូចជាមិនសង្ឃឹមខ្ពស់លើកិច្ចប្រជុំនៅទីក្រុងបេកាំងនេះទេ ហើយកិច្ចប្រជុំអាចនឹងបន្តប្រារព្ធឡើងទៀតនៅរដ្ឋធានីវ៉ាស៊ីនតោននាដើមខែមេសាខាងមុខ ។
អ្នកចរចាសង្ឃឹមថាអាចនឹងដោះស្រាយការខ្វែងគំនិតគ្នាដែលនៅសល់លើបញ្ហាមួយចំនួនដូចជាការផ្តល់ឧបត្ថម្ភធនដោយរដ្ឋាភិបាលចិនដល់ក្រុមហ៊ុនរដ្ឋ និងគោលនយោបាយជំរុញដល់សហគ្រាសចិនក្នុងវិស័យសំខាន់ៗជាដើម ។
ប្រទេសចិនមិនបានលើកឡើងពីគោលនយោបាយឧស្សាហកម្ម Made in China 2025 ឡើយដែលបានស្នើឲ្យសហគ្រាសចិនគ្រប់គ្រងឧស្សាហកម្មសំខាន់ៗជាច្រើនផ្នែក។ ប៉ុន្តែអ្នកវិភាគនិយាយថាការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពឹងផ្អែកលើខ្លួនឯង និងជំរុញដល់ការបង្កើតថ្មីនឹងបន្តកើតមានឡើង។
ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសក៏ត្រូវបានបដិសេធមិនឲ្យចូលក្នុងទីផ្សារប្រទេសចិនដែរដោយមានសេវាកម្មជាច្រើនដូចជា Google, Facebook និង Amazon មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងទីផ្សារ ឬជួបប្រទះនឹងឧបសគ្គជាច្រើន។
ភាគីទាំងពីរក៏ត្រូវដោះស្រាយបញ្ហាទាក់ទិននឹងពេលវេលាក្នុងការលុបបំបាត់ពន្ធលើផលិតផលរាប់ប៊ីលានដុល្លារ និងវិធីក្នុងការអនុម័តកិច្ចព្រមព្រៀងផងដែរ ៕
ចែករំលែកព័តមាននេះ