ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Volvo លេង​កាន់តែ​ខ្លាំង​ដាក់​កាមេរ៉ា​ក្នុង​រថយន្ត បើ​អ្នកបើកបរ​ស្រវឹង​វា​នឹង​លោត​ប្រាប់​ភ្លាម​ៗ

5 ឆ្នាំ មុន

Volvo បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​ខ្លួន​នឹង​ប្រើ​កាមេរ៉ា​ដែល​បាន​តំឡើង​នៅ​ខាងក្នុង​រថយន្ត​របស់​ខ្លួន ដើម្បី​តាមដាន​ឥរិយាបថ​របស់​អ្នកបើកបរ ហើយនឹង​ផ្តល់​ជា​ដំណឹង​ភ្លាម​ប្រសិនបើ​អ្នកបើកបរ​ហាក់ដូចជា​ស្រវឹង​ឬ​មិន​ផ្តោតអារម្មណ៍ ។ វា​អាច​ជា​អ្វីមួយ​ដែល​ថ្មី ហើយ​ប្រថុយប្រថាន​មែនទែន សម្រាប់​ក្រុមហ៊ុន Volvo…

Volvo បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​ខ្លួន​នឹង​ប្រើ​កាមេរ៉ា​ដែល​បាន​តំឡើង​នៅ​ខាងក្នុង​រថយន្ត​របស់​ខ្លួន ដើម្បី​តាមដាន​ឥរិយាបថ​របស់​អ្នកបើកបរ ហើយនឹង​ផ្តល់​ជា​ដំណឹង​ភ្លាម​ប្រសិនបើ​អ្នកបើកបរ​ហាក់ដូចជា​ស្រវឹង​ឬ​មិន​ផ្តោតអារម្មណ៍ ។ វា​អាច​ជា​អ្វីមួយ​ដែល​ថ្មី ហើយ​ប្រថុយប្រថាន​មែនទែន សម្រាប់​ក្រុមហ៊ុន Volvo ដោយសារ​តែ​អាច​មាន​មនុស្ស​ភាគច្រើន​ព្រួយបារម្ភ​ពី​ឯកជន​ភាព​របស់​ពួក​គេ (​ការ​ប្រើ​កាមេរ៉ា​ថត​សកម្មភាព​ក្នុង​រថយន្ត​) ។

ម៉ាស៊ីន​ថត​នៅ​ក្នុង​ឡាន​របស់​ក្រុមហ៊ុន Volvo នឹង​ត្រួតពិនិត្យ​ចលនា​ភ្នែក​របស់​អ្នក​បើក ដើម្បី​វាស់​ការ​រំខាន ឬ ការ​ស្រវឹង ។ ប្រសិនបើ​អ្នកបើកបរ​មើលទៅ​ណា​ខុស​ពី​ផ្លូវ​ខាង​មុខ ក្នុង​រយៈពេល​យូរ ដូច​ជា​មើលទៅ​ស្មា​ត​ហ្វូ​ន ឬ មិន​ដាក់​ដៃ​នៅ​លើ​ចង្កូត ប្រព័ន្ធ​នឹង​ធ្វើការ​ឱ្យដំណឹង​ទៅ​កាន់​មជ្ឈមណ្ឌល​ជំនួយ​របស់ Volvo ឱ្យ​ទូរស័ព្ទ​មក​សួរនាំ​អ្នក​បើក ។

អ្នកបើកបរ​ដែល​មិន​មើលផ្លូវ ឬ​ក៏ បិទ​ភ្នែក នឹង​ត្រូវ​ប្រព័ន្ធ​ចាប់​បាន​ផង​ដែរ​។ ប្រសិនបើ​អ្នកបើកបរ​នៅ​តែ​មិន​ព្រម​ភ្ញាក់រលឹក រថយន្ត​នឹង​បន្ថយល្បឿន ហើយ​អាច​នឹង​ឈប់​ថែម​ទៀត​ផង​។ ប្រព័ន្ធ​នេះ​នឹង​បំពាក់​នៅ​ក្នុង​រថយន្ត​ទាំងអស់​របស់ Volvo ដើមឆ្នាំ​២០២០​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន Volvo កាលពី​ពេល​ថ្មី​ៗ នេះ​ថា​ខ្លួន​នឹង​កំណត់​ល្បឿន​លឿន​បំផុត​លើ​យានយន្ត​របស់​ខ្លួន​មក​ត្រឹម ១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

ក្រុមហ៊ុន Volvo បាន​កំណត់​គោលនយោបាយ​ថ្មី​ទាំងនេះ ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៅ​ក្នុង​គោលដៅ Vision 2020 ដែល​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​សំលាប់​ឬ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​រថយន្ត Volvo មួយ​នៅ​ឆ្នាំ​២០២០​។ ប៉ុន្មាន​ឆ្នាំ​មកនេះ​ក្រុមហ៊ុន​នេះ​បាន​កសាង​នូវ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន លើ​ការ​រចនា​ម៉ូ​ដ​សុវត្ថិភាព​។

លោក Henrik Green អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៅ​ក្រុមហ៊ុន Volvo Car Group បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​នៅ​ពេល​និយាយ​អំពី​សុវត្ថិភាព យើង​មាន​បំណង​ចៀសវាង​គ្រោះថ្នាក់​ទាំងស្រុង ជា​ជាង​ការ​កាត់​បន្ថយ​ការ​ប៉ះទង្គិច​ពេល​មាន​គ្រោះថ្នាក់​។ នៅ​ក្នុង​ករណី​នេះ កាមេរ៉ា​នឹង​ធ្វើការ​អង្កេត​មើល​ឥរិយាបថ​របស់​អ្នកបើកបរ ដែល​អាច​នាំ​ឱ្យ​មាន​របួស​ធ្ងន់ធ្ងរ​ឬ​ស្លាប់​»​។

ការ​ប្រើប្រាស់​កាមេរ៉ា​ក្នុង​រថយន្ត ដើម្បី​តាមដាន​អ្នកបើកបរ មិនមែន​ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​សោះ​នា​ពេល​កន្លង​មក​ទេ​ ។ Cadillac ប្រើ​កាមេរ៉ា​អ៊ី​ន​ហ្វ្រា​រ៉េ​ដដែល​ដាក់​នៅ​ខាង​មុខ​របស់​អ្នកបើកបរ ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​ជំនួយ​ដល់​ការ​បើកបរ​។ វា​តាមដាន​មើល​ភ្នែក​របស់​អ្នកបើកបរ សម្រាប់​ការ​បញ្ជា​បត់​ចង្កូត​។ ប្រសិនបើ​ភ្នែក​របស់​អ្នកបើកបរ​មើលទៅ​ណា​ផ្សេង ប្រព័ន្ធ​នឹង​លោត​ប្រាប់​ជា​ដំណឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ