ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ប៉ះ​គ្នា​ផង Ander Herrera របស់ Manu និយាយ​បែប​នេះ​ចំពោះ Messi បាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Ander Herrera ដែល​ជា​ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Manchester United…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Ander Herrera ដែល​ជា​ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Manchester United បាន​សរសើរ Messi ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក មុន​ពេល​ត្រូវ​ជួប​គ្នា​ក្នុង​ការ​ប្រកួត UEFA Champions League ។

ក្លិប​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១០ និង​១៦ ខែមេសា​ខាង​មុខ​នេះ ខណៈ​ដែល​ពេល​នេះ Ander Herrera បាន​សរសើរ Messi ដែល​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ប្រចាំ​ក្លិប​អេ​ស្ប៉ា​ញ​នៅ​រដូវ​កាល​នេះ ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ។

Herrera ប្រាប់​សារព័ត៌មាន El Periodico ថា​៖ «​ក្រុម Barcelona មាន​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ (Messi) ។ សម្រាប់ គេ​គឺជា​កីឡាករ​ដែល​អាច​សម្រេចចិត្ត​លឿន​និង​ច្បាស់​ៗ ដែល​ខ្ញុំ​បានឃើញ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ជួបនឹង​កីឡាករ​ខ្លាំង​ៗ​ឯទៀត តែ​គ្មាន​នរណា​គេ​ដូច​គេ​ទេ​»​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ