ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​តា​លី​ក្លាយជា​ប្រទេស G7 ទី​មួយ​ដែល​ចូលរួម​គម្រោង​ផ្លូវ​សូត្រ​ប្រទេស​ចិន

5 ឆ្នាំ មុន

អ៊ីតាលី៖ យោងតាមសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៣ មីនា កន្លងមកបានឲ្យដឹងថា ប្រទេសអ៊ីតាលីបានចុះអនុសញ្ញាមួយជាមួយនឹងប្រទេសចិនដើម្បូចូលរួមផ្លូវសូត្ររបស់ប្រទេសចិន ។…

អ៊ីតាលី៖ យោងតាមសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៣ មីនា កន្លងមកបានឲ្យដឹងថា ប្រទេសអ៊ីតាលីបានចុះអនុសញ្ញាមួយជាមួយនឹងប្រទេសចិនដើម្បូចូលរួមផ្លូវសូត្ររបស់ប្រទេសចិន ។

ការធ្វើដូច្នេះបានធ្វើឲ្យប្រទេសអ៊ីតាលីក្លាយជាប្រទេស G7 ដំបូងគេដែលចូលរួមក្នុងគម្រោងដ៏ធំនេះដែលបានបង្កជាកង្វល់ដល់សហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបខណៈដែលប្រទេសចិនមានតួនាទីកាន់តែសំខាន់ជុំវិញពិភពលោក ។

លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) របស់ប្រទេសចិន និងលោកនាយករដ្ឋមន្រ្តី Giuseppe Conte របស់អ៊ីតាលីបានចូលរួមកិច្ចចុះអនុស្សារណៈនៃការយោគយល់គ្នាដែលសារព័ត៌មានអ៊ីតាលីបានរាយការណ៍មកថាមានតម្លៃប្រមាណពី៥.៦ ទៅ ៨ ប៊ីលានដុល្លារ ។

សារព័ត៌មានក្នុងស្រុករបស់អ៊ីតាលី Il Sole 24 Ore បាននិយាយថា ការវិនិយោគរបស់ប្រទេសចិនអាចកើនដល់២៦.៥ប៊ីលានដុល្លារ ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានកម្រិតតែសម្រាប់កំពង់ផែ Genoa និង Trieste ប៉ុណ្ណោះ។

អ៊ីតាលីបានស្វាគមន៍លោកស៊ីដែលព្យាយាមកាត់បន្ថយកង្វល់ពីប្រទេសលោកខាងលិចទាក់ទិននឹងការផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធរបស់លោកដោយផ្តោតសំខាន់ថាគម្រោងតម្លៃ១ទ្រីលានដុល្លារនេះគឺធ្វើឡើងដើម្បីអត្ថប្រយោជន៍រួម។

ក្រុមហ៊ុនអ៊ីតាលីដែលនឹងទទួលបានអត្ថប្រយោជន៍រួមមាន Ansaldo Group ដែលបានឈ្នះការដេញថ្លៃគម្រោង និង Danieli Group ដែលបានសម្រេចកិច្ចព្រមព្រៀងតម្លៃ ១.១ប៊ីលានដុល្លារក្នុងការសាងសង់រោងចក្រដែកនិងដែកថែប។

អនុសញ្ញាខាងលើក៏នឹងបើកទូលាយទីផ្សារប្រទេសចិនសម្រាប់ផ្លែក្រូចអ៊ីតាលី និងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទេសចរណ៍ Ctrip ផងដែរជាពិសេសជាមួយនឹងអាកាសយានដ្ឋានអ៊ីតាលី។

លោក Michele Geraci ដែលជារដ្ឋមន្រ្តីការបរទេសទទួលបន្ទុកផ្នែកសេដ្ឋកិច្ចបាននិយាយថា «ពួកយើងដឹងច្បាស់ថាអនុស្សារណៈនៃការយោគយល់នេះមានទំាងហានិភ័យ និងឱកាស»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ