ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ផ្លូវ៨០! ម្ខាង​ថាធាក់​ក្មេង​៦ឆ្នាំ ម្ខាង​ថា ធំ​ប៉ុន​នេះ​មិន​ដែល​ហ៊ាន​លើកដៃ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​ជិតខាង​គ្នាធ្លាប់មាន​ទំនាស់​ជាមួយ​ចាស់ទុំ​យូរ​មក​ហើយ​ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ដើរ​កាត់មុខ​ផ្ទះ ស្រាប់តែ​ធាក់​មួយ​ជើង​ចំ​ចង្កេះ​ក្មេង​ខាងក្រោយ បណ្តាល​ឱ្យ​រង​របួសស្រាល បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​កាលពី​ម៉ោង​9​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​៨០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​ជិតខាង​គ្នាធ្លាប់មាន​ទំនាស់​ជាមួយ​ចាស់ទុំ​យូរ​មក​ហើយ​ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ដើរ​កាត់មុខ​ផ្ទះ ស្រាប់តែ​ធាក់​មួយ​ជើង​ចំ​ចង្កេះ​ក្មេង​ខាងក្រោយ បណ្តាល​ឱ្យ​រង​របួសស្រាល បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​កាលពី​ម៉ោង​9​យប់ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​៨០ នៅ​ចំណុច​ម្តុំ​ផែ​ថ្ម ស្ថិត​ក្នុងភូមិ​១៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្មេង​រង​គ្រោះ​ខាងលើ​ឈ្មោះ​ជា គឹ​ម​ឆ័ង ភេទ​ប្រុស អាយុ​6​ឆ្នាំ រីឯ​ឪពុក​ក្មេង​រង​គ្រោះ​ឈ្មោះ​ជា ហេង អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧២ ផ្លូវ​១១០ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ និង​ភាគី​ម្ខាង​ទៀត​ដែល​ជា​អ្នក​បង្ក​មានឈ្មោះ ចាន់ សុ​ជឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត ស្នាក់​នៅផ្ទះ​23Eo ផ្លូវ​៨០ ភូមិ​១៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​ឪពុក​ក្មេង​រង​គ្រោះ​និយាយ​ថា មុន​កើតហេតុ គាត់​បាន​ប្រើ​កូនប្រុស​របស់​គាត់​ឱ្យ​យក​ផ្លែទាប​យក​ទៅ​ឱ្យ​លោកយាយ​ដែល​នៅ​ជាប់​ផ្ទះ​ជន​បង្ក​នោះ លុះ​កូន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ គាត់​ជា​ឪពុក​ឆ្ងល់​ថា ហេតុ​អី​បានជា​កូន​គាត់​យកដៃ​កាន់​ខ្នង​ពីក្រោយ ទើប​គាត់​សួរ​ហើយ​សួរ​ទៀត​កូនប្រុស​ព្រម​និយាយ​ប្រាប់​ថា មាន​ពូ​ម្នាក់​វ៉ៃ ប៉ុន្តែ​របួសស្រាល ។ ភ្លាម​ៗ​នោះ រូប​គាត់ និង​ប្រពន្ធ​ដើរទៅ​សួរនាំ​ភាគី​បង្ក ប៉ុន្តែ​ភាគី​បង្ក​ចេញ​មក​មួយ​គ្រួសារ​ស្រែក​ឡូឡា​ជេរ​គេ​ជេរ​ឯង​ឡើង​ផ្អើល​អ្នក​ភូមិ ហើយ​យក​ទឹក​មក​ជះ​ខាង​ផ្ទះ​រង​គ្រោះ​ទៀត ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ចូល​ទៅ​ហាមឃាត់​កុំឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង ដោយ​យក​ភាគី​ទាំង​សងខាង​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​ដោះស្រាយ ។

ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ​និយាយ​ថា គ្រួសារ​បង្ក​នេះ​ដើរ​រករឿង និង​កាង​ណាស់ ពី​ណា​ដែល​ឈ្លោះ​ជាមួយ​គឺ​នាំ​គ្នា​មួយ​គ្រួសារ​ចេញ​មក​ឈ្លោះ ហើយ​មិន​ដែល​លើក​ហេតុផល​យក​មក​និយាយ​នោះ​ទេ ។ ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ភាគី​បង្ក និង​ផ្ទះ​ជីដូន​របស់​ក្មេង​រង​គ្រោះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​រហូត​ឡើង​ដល់​តុលាការ​ទៀត​ផង ។

បើ​តាម​ភាគី​បង្ក​និយាយ​ថា ខ្លួន​អាយុ​ធំ​ប៉ុន​នេះ​ហើយ មិន​ដែល​ហ៊ាន​លើកដៃ​វ៉ៃ​ក្មេង​នោះ​ទេ ទោះជា​ខឹង​ខ្លាំង​ប៉ុនណា​ក៏​បាន​ត្រឹមតែ​ដេញ​ឱ្យ​ចេញ​តែ​ប៉ុណ្ណោះ មិន​បាន​វាយ​ទៅ​លើ​ក្មេង​ជា​ជន​រង​គ្រោះ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ជួយ​សម្របសម្រួល​ឱ្យ​ភាគី​ទាំង​សងខាង​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ចាំ​ខាង​ឪពុក​ក្មេង​រង​គ្រោះ​គាត់​រក​សាក្សី​បាន​ចាំ​មក​ដាក់​ពាក្យបណ្តឹង​តាម​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ