ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អន្តោប្រវេសន៍​ចាប់​ពង្វាង​នាវា​ដឹក​ប្រេង​​មួយ

5 ឆ្នាំ មុន

ប្រទេស​អីុ​តា​លី ៖ រដ្ឋមន្ត្រី​មហាផ្ទៃ​អីុ​តា​លី​លោក​MATTEO SALVINI ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​មីនា​ថា ពួក​អន្តោប្រវេសន៍​ដែល​ទទួល​ឲ្យ​ឡើង​លើ​នាវា​ដឹក​ប្រេង​មួយ បាន​ចាប់​ពង្វាង​នាវា​នោះ រួច​ឲ្យ​បើក​ឆ្ពោះ​មក​កាន់​ប្រទេស​ម៉ា​ល់ត៍ បន្ទាប់​ពី​ដឹង​ថា ពួក​គេ​ត្រូវ​វិល​ត្រឡប់​មក​លី​ប៊ី​វិញ​។…

ប្រទេស​អីុ​តា​លី ៖ រដ្ឋមន្ត្រី​មហាផ្ទៃ​អីុ​តា​លី​លោក​MATTEO SALVINI ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​មីនា​ថា ពួក​អន្តោប្រវេសន៍​ដែល​ទទួល​ឲ្យ​ឡើង​លើ​នាវា​ដឹក​ប្រេង​មួយ បាន​ចាប់​ពង្វាង​នាវា​នោះ រួច​ឲ្យ​បើក​ឆ្ពោះ​មក​កាន់​ប្រទេស​ម៉ា​ល់ត៍ បន្ទាប់​ពី​ដឹង​ថា ពួក​គេ​ត្រូវ​វិល​ត្រឡប់​មក​លី​ប៊ី​វិញ​។ លោក​ថា​នោះ​ជា​អំពើ​ឧក្រិដ្ឋ​របស់​ពួក​ចោរ​សមុទ្រ​។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ម៉ា​ល់ត៍​ត្រៀម​ធ្វើ​អន្តរាគមន៍​។

ក្រុម​នាវិក​នៃ​នាវា​ELHIBLU1 ជានា​វា​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​តួ​ក​គី​មួយ បាន​ខិតខំ​ជួយ​ពួក​អន្តោ​ប្រវេសន៍​១០៨​នាក់ កាលពី​យប់​ថ្ងៃ​ទី​២៦​មីនា​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ ប៉ុន្តែ​បន្ទាប់​ពី​ជួយ​សង្គ្រោះ ពួក​នោះ​បាន​ចាប់បង្ខំ​មេបញ្ជាការ​នាវា​ឲ្យ​ប្ដូរ​ទិស​។

គោលដៅ​របស់​នាវា​នោះ​គឺ​បើក​មក​កាន់​លី​ប៊ី​តែ​ត្រូវ​ប្ដូរ​ទិស​ដៅ​ឆ្ពោះ​មក​ទិស​ខាងជើង រង្វង់​ម៉ោង​១៧​ថ្ងៃ​ទី​២៧​មីនា​ឆ្ពោះ​មក​ប្រទេស​ម៉ា​ល់ត៍​។ រឿង​នោះ​លាតត្រដាង​ដោយ​លោក​MATTEO SALVINI ហើយ​ត្រូវ​បាន​អះអាង​ដោយ​អាជ្ញាធរ​ម៉ា​ល់ត៍​។ រដ្ឋមន្ត្រី​រូប​នោះ​ជា​មេខ្លោង​ក្រុម​ស្ដាំ​និយម​ជ្រុល​អី​ុ​តា​លី​បន្ត​ថា ពួក​នេះ​ពុំ​មែន​ជា​ពួក​អន្តោប្រវេសន៍​ដែល​ជួប​អាសន្ន​ឡើយ តែ​ជា​ពួក​ចោរ​សមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ