ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន​ជាប់ចោទ​ធ្ងន់ធ្ងរ

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រោយ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​របស់​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង ក្រុង​ប៉េ​កាំ​ង​បាន​ចេញផ្សាយ​ជា​សាធារណៈ បទចោទប្រកាន់​នានា​ប្រឆាំង​លោក​MENG HONGWEI ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន​និង​ជា​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ផង​ដែរ​។ កាលពី​ថ្ងៃ​ទី​២៧​មីនា​លោក​MENG HONGWEI…

ប្រទេស​ចិន ៖ ក្រោយ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​របស់​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង ក្រុង​ប៉េ​កាំ​ង​បាន​ចេញផ្សាយ​ជា​សាធារណៈ បទចោទប្រកាន់​នានា​ប្រឆាំង​លោក​MENG HONGWEI ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ចិន​និង​ជា​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​ផង​ដែរ​។ កាលពី​ថ្ងៃ​ទី​២៧​មីនា​លោក​MENG HONGWEI ទទួល​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​វិន័យ ត្រូវ​បណ្ដេញ​ចេញពី​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ហើយ​ដកហូត​រាល់​តំណែង​ទាំងអស់​។

ក្រោយ​ចាក​ចេញពី​ទីស្នាក់ការ​ប៉ូលិស​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​លី​យ៉ុ​ង​បារាំង លោក​MENG HONGWEI អាយុ​៦៥​ឆ្នាំ បាន​ជិះ​យន្តហោះ​មក​កាន់​ចិន​វិញ​កាលពី​ថ្ងៃ​ទី​២៥​កញ្ញា​។ ការ​សើ​ុ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ភ្លាម​ៗ​នៅ​បារាំង ជា​កន្លែង​ដែល​លោក​MENG​និង​ភរិយា​រស់នៅ​ជាមួយ​ពួក​កូន​ៗ​។

កាលពី​ស​ប្ដា​ហ៍​មុន​ភរិយា​លោក​MENG​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​ប្រធានាធិបតី​បារាំង​លោក​EMMANUEL MACRON ដើម្បី​ឲ្យ​លើក​ពី​រឿង​ស្វាមី​លោកស្រី​មក​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន​។ ក្នុង​លិខិត​នោះ​ភរិយា​លោក​MENG ដែល​ដាក់​ពាក្យបណ្ដឹង​កាលពី​ខែកុម្ភៈ​ពី​ការ​ប៉ុនប៉ង​ចាប់ពង្រត់​ដោយ​អាថ៌​កំបាំង​មួយ​នោះ ស្នើ​ចង់​ដឹង​ថា​តើ​ស្វាមី​លោកស្រី​ស្ថិត​នៅ​ទីណា ហើយ​គាត់​មាន​សុខទុក្ខ​យ៉ាងណា​។

លោកស្រី​ចង់​ឲ្យ​ស្វាមី​អាច​ជួប​ជាមួយ​បណ្ដា​មេធាវី​ហើយ​ឲ្យ​មេធាវី​អាច​មក​មើល​លោក​។ ដោយ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​លោកស្រី​និង​កូនប្រុស​២​នាក់ លោកស្រី​បាន​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​បារាំង​។

លោក​MENG HONGWEI​បាន​សុំ​លាលែង​ចេញពី​តំណែង ប្រមុខ​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​ល​ជា​ផ្លូវការ​កាល​ពី​ខែតុលា​។ យោង​តាម​ការ​ស៊ើ​ប​អង្កេត​របស់​ផ្នែក​វិន័យ​ផ្ទៃក្នុង របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​បង្ហាញ​ថា លោក​MENG HONGWEI​បាន​លួច​ពង្វាង​យក​ទ្រព្យសម្បត្តិ​សាធារណៈ​ដើម្បី ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​គេ​ឡើង​ខ្ពស់ត្រដែត​។ រូបគេ​បាន​ប្រើ​អំណាច​ដើម្បី​ឲ្យ​ភរិយា​គេ​ទទួល​បាន​តំណែង​ល្អ​មួយ ហើយ​ទទួល​បានទ្រព្យ​ខុសច្បាប់​ជា​ច្រើន​ពី​បណ្ដា​អ្នក​ទីទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ