ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូន អីុង ដើរ​ចេញពី​ម៉ា ច័ន្ទ​បញ្ញា !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​អូន អីុ​ង បាន​ប្រកាស​បែកបាក់​ស្នេហ៍​ជាមួយ​តារាចម្រៀង​ម៉ា ច័ន្ទ​បញ្ញា បន្ទាប់​​ពី​បាន​សាង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​គ្នា និង​មាន​គម្រោង ចូល​រោង​ខាង​នៅ​ពេល​ខាង​មុខ ។ តារា​​សម្តែង​វ័យក្មេង​រូប​នេះ​បាន​ប្រកាស​ដំណឹង​ប្រាប់​មហាជន​តាម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​អូន អីុ​ង បាន​ប្រកាស​បែកបាក់​ស្នេហ៍​ជាមួយ​តារាចម្រៀង​ម៉ា ច័ន្ទ​បញ្ញា បន្ទាប់​​ពី​បាន​សាង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​គ្នា និង​មាន​គម្រោង ចូល​រោង​ខាង​នៅ​ពេល​ខាង​មុខ ។ តារា​​សម្តែង​វ័យក្មេង​រូប​នេះ​បាន​ប្រកាស​ដំណឹង​ប្រាប់​មហាជន​តាម​ហ្វេ​ស​ប៊ុ​ក នា​ពេល ថ្មី​ៗ​កន្លង​មក ។

អូន អីុ​ង បាន​រៀបរាប់​រឿងហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ចំណង​ស្នេហ៍​របស់​នាង​ឈាន​ដល់​ផ្លូវបំបែក ។ អូន អីុ​ង បាន​សរសេរ​បញ្ជាក់​ថា នាង​មិន​ចង់​រស់នៅ​ជាមួយ​សង្សារ​ដែល​ពោរពេញ​ដោយ​បញ្ហា​នោះ​ឡើយ ។ សារ​ជា​ភាសា​អង់គ្លេស​របស់​នាង​មាន​ន័យ​ថា​« មិត្ត​ប្រុស​របស់ខ្ញុំ​បាន​ចូល​ Hack​ ហ្វេ​ស​ប៊ុ​ក លេខ​ទូរស័ព្ទ និង​ឡាន​របស់ខ្ញុំ ។ គ្រប់យ៉ាង​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​គាត់ នោះ​ជា​មនុស្ស​ប្រុស​ឬ? មិន​មាន​សុវត្ថិភាព មិន​មានជីវិត​ផ្ទាល់ខ្លួន​… ខ្ញុំ​ពិតជា​ស្អប់​វា​…​បញ្ហា​ជា​ច្រើន ។ សូម​ប្រកាស​ជា​សាធារណៈ​ថា ពួក​យើង​បែក​គ្នា​ហើយ​»​។

បន្ទាប់​ពី​អូន អីុង បាន​បង្ហោះ​សារ​នោះ​រួច​មក​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​បាន​រួម​គ្នា​ផ្តល់​ជា​យោបល់​ឲ្យ​នាង​ស្ងប់​អារម្មណ៍ ព្រោះ​សកម្មភាព​ម៉ា ច័ន្ទ​បញ្ញា ទំនង​មក​ពី​ស្រឡាញ់​នាង​ខ្លាំង និង​មិន​ចង់​បាត់បង់​រូប​នាង ។ ជា​ការ​ឆ្លើយ​តប​អូន អីុង បាន​បញ្ជាក់​ថា​«​គាត់​បាន​បាត់បង់​ដោយសារ​តែ​គាត់​ធ្វើ អ្វី​ៗ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​… ហេតុ​អ្វី​បានជា​ខ្ញុំ​ត្រូវ​រស់នៅ​ជាមួយ​បុរស​ដូចនេះ ? វា​ល្អ​… សោកស្តាយ​ប្រហែលជា​ពិបាក​សម្រាប់​ខ្ញុំ​ដើម្បី​លើកលែង … ដូច្នេះ​យើង​ទាំង​ពីរ​នាក់​ទើប​ដឹង​ច្បាស់​ពី​បញ្ហា​។ ខ្ញុំ​តែងតែ​ចង់​បែក មិន​គ្រាន់តែ​ថ្ងៃនេះ ឬ​ពី​ម្សិលមិញ​ឡើយ ប៉ុន្តែ​គាត់​មិន​ចង់ … មិនមែន​ជា​កំហុស​របស់ខ្ញុំ​ឡើយ ។ បុរស​នេះ​បាន​ធ្វើ អ្វី​ៗ​គ្រប់យ៉ាង​ច្រើន​ពេក​សម្រាប់​ខ្ញុំ​ហើយ​ខ្ញុំ​ស្អប់ »​។

ម្ចាស់​បទ «Forever Alone»​លោក​ម៉ា ច័ន្ទ​បញ្ញា និង​តារា​សម្តែង​អូន អីុ​ង បាន​ចាប់ផ្តើម​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​គ្នា​មក​ដល់​បច្ចុប្បន្ន​បាន​ប្រមាណ​ជិត​៣​ឆ្នាំ​ហើយ ។ កន្លង​មក​ម៉ា ច័ន្ទ​បញ្ញា បាន​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​មិន​មាន​គម្រោង​ភ្ជាប់ពាក្យ​ឡើយ ពោល​នឹង​រៀបចំ​ពិធី​មង្គលការ​តែ​ម្តង ហើយ​ពិធី​នេះ​អាច​នឹង​កើត​មាន​ពេល ឆាប់​ៗ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ឈ្វេងយល់​ចិត្ត​គ្នា​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ ។

គូស្នេហ៍​ដែល​ទទួល​បានការ​គាំទ្រ​ទាំង​សងខាង​នេះ​ធ្លាប់​បាន​ចូលរួម​សម្ដែង​រួម​គ្នា​តាម​រយៈ MV បទ​«​ពីរ​នាក់​បាន​ហើយ​» ហើយ​ជា​រឿយ​ៗ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា ដូច​ជា​នៅ​ពេល​ដើរ​កម្សាន្ត និង​ចូលរួម​កម្មវិធី ផ្សេង​ៗ ។

ចំណែក​លោក​ម៉ា ច័ន្ទ​បញ្ញា វិញ និយាយ​ថា​«​កាន់តែ​មែនទែន​ហើយ​ម្ដងនេះ Block​ ហើ​យ ដើ​រ​ទៅ​ប្រ​កួ​ក​ប្រកាស​ថា​ខ្ញុំ​ Hack នេះ Hack​នោះ ។ ម្ង៉ៃ​ៗ​មិនដឹង​ធ្វើ​អី​ខ្លះ​ទេ ឲ្យ​តែ​ល្ងាច​ឡើង​បាត់​ដំណឹង​ហើយ មិន​ឲ្យ​បារម្ភ មិន​ឲ្យ​ខ្វល់​យ៉ាងម៉េច ពេល​សួរ និយាយ​តែ​ពី​រឿង​បែក​គ្នា និយាយ​តែ​ពី​រឿង​ដើរ​ចេញ ។ បើគ្រប់​គ្នា​ជា​ខ្ញុំ​គួរ​ធ្វើ​យ៉ាងណា ? ឃើ​ញ​មុខ​គ្នា​រាល់ថ្ងៃ ដឹង​សុខទុក្ខ​រាល់ថ្ងៃ ក៏​ប្រែប្រួល សូ​ម្បី​តែ​ខ្ញុំ​ឈឺ ក៏​លើក​យក ហេតុផ​ល​ថា មិន​អាច​ប៉ះ​គ្នា​ទេ ខ្លាច​ឆ្លង​ជម្ងឺ​ពី​ខ្ញុំ ឱ !​លោក​អើយ ប្រកាន់​ៗ លាក់បាំង​ៗ យ៉ាងនេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ