ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨ ខែមីនា ​ឆ្នាំ​២០១៩​ កើតឡើង​១៦​លើក​(​យប់​៩​លើក​)​ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨ ខែមីនា ​ឆ្នាំ​២០១៩​ កើតឡើង​១៦​លើក​(​យប់​៩​លើក​)​ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​៥​នាក់​,​មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​៤​លើក​,​ស្រវឹង​១​លើក ។ សរុប​ស្លាប់​៧​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​២​នាក់​) ,​ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៤​លើក ,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ៣​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​បុក​រង្វង់​មូល​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៧​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេង​ៗ៣​គ្រឿង​,​ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​៣​គ្រឿង​,​គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​,​ផ្លូវ​ខេត្ត​៦​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៩​លើក​ស្លាប់​២​នាក់​របួស​១៥​នាក់​(​ស្រី​៤​នាក់​), ខេត្ត​ព្រះ​សីហ​នុ​៣​លើក​ស្លាប់​៤​នាក់ និង​ខេត្តបន្ទាយមានជ័យ​២​លើក​ស្លាប់​១​នាក់​របួស​នាក់​(​ស្រី​១​នាក់​) ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៨ ខែ​មិ​នា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៦៦៩​គ្រឿង​(​ម៉ូតូ​៥១%) មធ្យោបាយ​ល្មើស​៧៧៦​គ្រឿង​(៧៨%) អប់រំ​២៦១​គ្រឿង​(​ម៉ូតូ​៣៤%) មធ្យោបាយ​ពិន័យ​៥១៥​គ្រឿង (​ម៉ូតូ​៩៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៨ ខែ​មិ​នា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៩០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៨៦៥​គ្រឿង អប់រំ​១៥៥​គ្រឿង ពិន័យ​ចំនួន​សរុប​៣៥៦​គ្រឿង (​មួក​២៦៧​គ្រឿង កញ្ចក់​៨២​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ