ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសម្បុក​ក្រុម​ជិះ​ម៉ូតូ​ដេញ​កា.ប់ ដេញ​ធាក់​យក​ម៉ូតូ​នៅ​ក្រុង​តា​ខ្មៅ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​១៥​នាក់…

ខេត្តកណ្ដាល ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ឲ្យ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​១៥​នាក់ យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ក្រោយ​ពី​ក្រុម​ក្មេង​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​តាម​ម៉ូតូ​របស់​យុវជន​៣​នាក់​ដែល​ធ្វើ​ដំណើរ​ឌុ​ប​គ្នា​តាម​ដងផ្លូវ រួច​ធ្វើ​សកម្មភាព​វាយ​គប់ និង​កាប់​ទៅ​លើ​ក្រុម​យុវជន​រង​គ្រោះ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​របួសធ្ងន់​បែកក្បាល និង​២​នាក់​ទៀត​របួស​យ៉ាងដំណំ​ក្នុង​គោលបំណង​ប្លន់​យក​ម៉ូតូ​ពី​យុវជន​រង​គ្រោះ ។ ករណី​ខាងលើ​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣០​នាទី ត្រង់​ចំណុច​មុខ​ម៉ាត​តូ​តា​ល់ ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

មន្ដ្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ខាងលើ​មាន​គ្នា​១៥​នាក់ ចាប់ខ្លួន​បាន​៦​នាក់ ទី​១-​ឈ្មោះ រិ​ន សារី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​រថយន្ដក្រុង ក្រុមហ៊ុន​កា​ពី​តូ​ល មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ទី​២- ឈ្មោះ អ៊ុ​ន ភក្ដី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រត់​តុ​ការ ទី​៣-​ឈ្មោះ ហ៊ុយ លាង​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រត់​តុ​ការ ទី​៤-​ឈ្មោះ ថា​ច ចាន់​ថន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រត់​តុ​ការ ។ ក្រុម​ជនសង្ស័យ​ទី​២ ទី​៣ និង​ទី​៤ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ទី​៥- ឈ្មោះ ប៉ាត ជាតិ ហៅ​ប៊ិ​ន​យ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាងឈើ ទី​៦- ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទី​៥​និង​ទី​៦ មាន​ទីលំនៅ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ទី​១- ឈ្មោះ សន សា​រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាងទង (​មាន​របួស​បែកក្បាល​) ទី​២-​ឈ្មោះ ឆឹ​ម សា​រ៉ាត់ ហៅ​តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងទង ( របួស​ពក​ក្បាល​) និង​ទី​៣- ឈ្មោះ វង្ស ណា​ដាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងទង (​របួស​ក្បាល និង​បែក​ចិញ្ចើម​ស្តាំ​) ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ ផ្ទះ​ជួល​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ប្រភព​ដដែល​បន្ដ​ថា នៅ​មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ ក្រុម​យុវជន​រង​គ្រោះ​៣​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ម្ដុំ​ផ្សារ​អូ​ឫស្សី រាជធានី​ភ្នំពេញ លុះ​មក​ដល់​វេលា​ម៉ោង​២២​ជាង ក្រុម​យុវជន​រង​គ្រោះ​ខាងលើ​ក៏​នាំ​គ្នា​ត្រឡប់​មក​ជួល​វិញ នៅ​ក្រុង​តា​ខ្មៅ លុះ​មក​ដល់​ចំណុច​កើតហេតុ ម្ដុំ​ខាងលិច​សាលាខេត្ត​កណ្ដាល ហួស​ស្ថានីយ​ប្រេង​មួយ​កន្លែង ប្រហែល​៥០​ម៉ែត្រ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាងលើ​ប្រហែល​ជាង​ដប់​នាក់​បាន​ជិះ​ម៉ូតូ​៦​គ្រឿង ដេញ​តាម​រួច​ធ្វើ​សកម្មភាព​គប់ និង​កាប់​ប្លន់​យក​ម៉ូតូ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​បី​នាក់​រង​របួស​ក្បាល ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ជិះ​រត់​ត្រឡប់​ក្រោយ​វិញ​ចូល​ក្នុង​ម៉ាត​មួយ​កន្លែង តែ​ត្រូវ​បក្ខពួក​ជនសង្ស័យ​ដេញ​តាម ខណៈនោះ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល កំពុង​ជិះ​ល្បាត​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់ ក៏​បាន​អន្ដរាគមន៍

តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ខ្លួន និង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់ ជន​រង​គ្រោះ​ប្រាកដ​មែន ព្រមទាំង​ធ្លាប់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​នៅ​ក្រុង​តា​ខ្មៅ​បាន​ចំនួន​២​ដង​មក​ហើយ និង​យក​ម៉ូតូ​បាន​ចំនួន​២​គ្រឿង ម៉ាក Nex ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ មួយ​គ្រឿង និង​ម៉ាក​ហុងដា​ឌ្រី​ម ហើយ​បក្ខពួក​របស់​ខ្លួន​បាន​កាប់​ជន​រង​គ្រោះ​ផ្សេង​ទៀត នៅ​មុខ​ក្លឹ​ប​កម្សាន្ដ​រ៉េ​ន សង្កាត់​ចាក់​អង្រែ​ក្រោម កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ ចំនួន​ម្ដង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ