ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ និង​រថយន្ត​កុងតឺន័រ​លេង​គ្នា​មួយ​ក្បាច់​ឡើង​រួញ​ខ្លួន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ចំណី​សត្វ​១​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​គួរសម ហើយ​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុង​បើក​បត់​ឆ្លងផ្លូវ ហើយ​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ គេច​ក៏​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​កុងតឺន័រ​នោះ​យ៉ាង​ពេញទំហឹង ។ បណ្តាល​ឲ្យ​ក្រពឹត​រួញ​កាប៊ី​ន​ទាំងស្រុង ហើយ​អ្នក​ជិះ​នៅ​ក្នុង​នោះ​២​នាក់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ចំណី​សត្វ​១​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​គួរសម ហើយ​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុង​បើក​បត់​ឆ្លងផ្លូវ ហើយ​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ គេច​ក៏​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​កុងតឺន័រ​នោះ​យ៉ាង​ពេញទំហឹង ។ បណ្តាល​ឲ្យ​ក្រពឹត​រួញ​កាប៊ី​ន​ទាំងស្រុង ហើយ​អ្នក​ជិះ​នៅ​ក្នុង​នោះ​២​នាក់ រួម​ទាំង​អ្នកបើកបរ​រថយន្ត​ម្នាក់​ផង បាន​រង​របួសធ្ងន់ និង​ស្រាល ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​បាន​កើរ​ឡើង កាលពី​វេលា​ម៉​ង​១២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ហៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​កូរ៉េ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ចំណី​សត្វ​១​គ្រឿង​នោះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6484 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ច្រឹ​ក ឈង អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ ។ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់​ទៀត ដែល​រង​របួស​នោះ​ម្នាក់​ឈ្មោះ​ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ និង​ម្នាក់​ទៀត​ឈ្មោះ ដា វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ដោយឡែក​រថយន្ត​កុងតឺន័រ​ម៉ាក MITSUBISI ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-0871 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ចំណី​សត្វ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​ដែល​កំពុង​បើក​ឆ្លងផ្លូវ ហើយ​រថយន្ត​ដឹក​ចំណី​សត្វ​នេះ​បាន​គេច​ចេញ​តែ​ជាន់​ហ្វ្រាំង​ក៏​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​ចំ​ទទឹង​ខ្លួន​រថយន្ត​កុងតឺន័រ​ពេញទំហឹង ។ ខណៈនោះ​បណ្តាល​ឲ្យ​ក្រពឹត​រួញ​កាប៊ី​ន​ខ្លួនឯង ហើយ​អ្នកបើកបរ​ព្រមទាំង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ និង​ស្រាល​តែ​ម្ដង លុះ​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួស​៣​នាក់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ