ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន និង​ជប៉ុន អូស​ដៃ​គ្នា​សម្រុក​ទៅ​រក​ថៃ​ទាំងអស់

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖​ការិយាល័យ EEC ​របស់​ប្រទេស​ថៃ​បាន​ប្រាប់​ដល់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា ក្រុមហ៊ុន​ជប៉ុន និង​ចិន​ប្រមាណ​២០០​ក្រុមហ៊ុន​នឹង​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២ ​មេសា​ ដើម្បី​សិក្សា​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​៥​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត…

ប្រទេស​ថៃ​៖​ការិយាល័យ EEC ​របស់​ប្រទេស​ថៃ​បាន​ប្រាប់​ដល់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា ក្រុមហ៊ុន​ជប៉ុន និង​ចិន​ប្រមាណ​២០០​ក្រុមហ៊ុន​នឹង​ទៅ​កាន់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២ ​មេសា​ ដើម្បី​សិក្សា​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​៥​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) ​។

លោក Kanit Sangsubhan ដែល​ជា​អគ្គលេខាធិកា​ការិយាល័យ EEC​បាន​និយាយ​ថា អង្គការ​ពាណិជ្ជកម្ម​បរទេស​ជប៉ុន (Jetro) និង​ក្រុមប្រឹក្សា​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​នឹង​មាន​សិក្ខាសាលា និង​កម្មវិធី​ផ្គូរ​ផ្គង​អាជីវកម្ម​សម្រាប់ EEC​ក្នុង​ទីក្រុង​បាងកក​នៅ​កាលបរិច្ឆេទ​ខាងលើ​។

ប្រទេស​ទាំង​ពីរ​នឹង​នាំ​ក្រុមហ៊ុន​ប្រមាណ ១០០ ក្រុមហ៊ុន​ទៅ​កាន់​កម្មវិធី​ទាំង​ពីរ ខណៈ​ដែល​សហព័ន្ធ​ឧស្សាហកម្ម​ង​ថៃ និង​សភាពាណិជ្ជកម្ម​ថៃ​នឹង​នាំ​ក្រុមហ៊ុន​១០០​ទៀត​ផង​ដែរ​។

កម្មវិធី​នេះ​គឺ​យោង​ទៅ​តាម​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន​កាលពី​ខែឧសភា​ដែល​ស្តី​ពី​ការ​ជំរុញ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ទាំង​ពីរ​។

លោក Kanit បាន​និយាយ​ថា «​គម្រោង EEC ត្រូវ​បាន​ជ្រើស​ជា​តំបន់​សាកល្បង​ក្នុង​អាស៊ី​អាគ្នេយ៍​។ ពួក​គេ​ក៏​នឹង​សហការ​ជ​ឫ​មួយ​នឹង​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ជា​ប្រាក់​កម្ចី​សម្រាប់​គម្រោង​ធំ​ៗ​ទាំង​៥​ផង​ដែរ​»​។

ធនាគារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន​នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ជប៉ុន និង​ចិន​ដែល​ចូលរួម​ការ​អភិវឌ្ឍន៍​គម្រោង​ទាំង​៥​ក្នុង​ខេត្ត Chachoengsao, Chon Buri និង Rayong ក្នុង EEC​។

គម្រោង​ទាំងនេះ​រួម​មាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​អាកាសយានដ្ឋាន​បី កំពង់​ផែ Map Ta Phut កំពង់​ផែ Laem Chabang មជ្ឈមណ្ឌល​ជួសជុល​សម្រាប់​ផ្លូវអាកាស និង​អាកាស​យានដ្ឋាន U-tapao ជាដើម ។ សរុប​មក គម្រោង​ទាំង​៥​មាន​តម្លៃ​ប្រមាណ​ជិត​២២​ប៊ី​លាន​ដុល្លារ​ឯណោះ​។

លោក Kanit បាន​បន្ត​ទៀត​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើ​ក្នុង​តំបន់ EEC នឹង​ចូលរួម​នាំ​យក​ប្រមាណ​ជិត​២៦​ប៊ី​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​ថៃ និង​បង្កើត​ការងារ​ប្រមាណ​៤៧៥,៦៦៨​កន្លែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ