ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សន្ធោសន្ធៅ​នេះ​…​មិនដឹង​មាន​អ្នក​លួច​ដុត​ឬ​ក៏​យ៉ាងណា​ទេ​…​?

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មាន​អគ្គិភ័យ​​​ឆាបឆេះនៅ​​រោង​ម៉ាស៊ីន​អារឈើ​បណ្ដោះអាសន្ន​សេសាន​ក្រោម​២​យ៉ាង​សន្ធោសន្ធៅ ខណៈ​​​ពុំ​ទាន់ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​​កើត​ឡើង​ នៅ​រសៀលថ្ងៃ២៨ មីនា នេះ ។ សេចក្តីរាយការណ៍បន្តថា…

ខេត្តស្ទឹងត្រែង ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មាន​អគ្គិភ័យ​​​ឆាបឆេះនៅ​​រោង​ម៉ាស៊ីន​អារឈើ​បណ្ដោះអាសន្ន​សេសាន​ក្រោម​២​យ៉ាង​សន្ធោសន្ធៅ ខណៈ​​​ពុំ​ទាន់ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​​កើត​ឡើង​ នៅ​រសៀលថ្ងៃ២៨ មីនា នេះ ។

សេចក្តីរាយការណ៍បន្តថា គេនៅទាន់​ដឹង​ពីទំហំ​នៃការ​​​​ខូចខាតឆេះអស​់​​ប៉ុន្មាននោះឡើយ ​។ ទាក់ទិន​ករណី​នេះដែរ ​សមត្ថកិច្ច​បាន​​សន្និដ្ឋាន​ថា ​អាច​បណ្ដាល​មក​ពី​ការ​ឆេះ​ព្រៃ ឬ​អាច​បង្ក​ឡើង​ដោយ​ដោយ​មាន​អ្នក​លួច​ដុត ទើបភ្លើង​​​រាលដាល​ឆេះ​​ដល់​រោងម៉ាស៊ីននេះ​តែម្តង ។

​គួរ​បញ្ជាក់​​​ដែរ​ថា​ ​ភ្លើងឆេះ​នៅ​ក្នុង​រោងចក្រ​អា​រឈើ​នេះ​ គឺមិនមែន​ទើបតែ​ជា​លើក​ទី​មួយ​នោះ​ទេ​ ។ ប៉ុន្តែ​លើក​​នេះ​ ​ឆេះ​​មានទំហំ​​ធំ​ក្នុង​ចំណោម​ទីតាំង​រោង​ម៉ា​ស៊ីន​អា​រឈើ​ផ្សេង​នៅ​ក្នុងស្រុក​សេ​សាន​។ មកទល់​​​នេះ ​​​កំពុង​មាន​ការ​អន្តរាគមន៍រថយន្ត​មក​បាញ់ពន្លត់​​រាងថមថយបន្តិចហើយ ។

ព័ត៌មានបន្ថែម​នឹង​មាន​ផ្សាយជូនបន្ត ។​

អត្ថបទសរសេរ ដោយ