ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! បោក​នេះ​ល្មម​គេ​ដឹង​បាន​មិន​ស្ទើរ​…​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជំនួយ​ការនាយក​ទីផ្សារ​នៅ​ក្រុមហ៊ុន​ឆ្នោត​កោស ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ បន្ទាប់​ពី​ចូល​បម្រើ​ការងារ​បាន​រយៈពេល​កន្លះ​ខែ​បាន​ប្រើ​ល្បិច​ឆបោក​យក​ម៉ូតូ​របស់​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា ចំនួន​៣​គ្រឿង និង​ឡេ​ប​ថប របស់​ក្រុមហ៊ុន​យក​ទៅ​ប​ញ្ជាំ​យក​លុយ​ទៅ​លេងល្បែង​នៅ​ក្នុង​ណេ​ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជំនួយ​ការនាយក​ទីផ្សារ​នៅ​ក្រុមហ៊ុន​ឆ្នោត​កោស ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ បន្ទាប់​ពី​ចូល​បម្រើ​ការងារ​បាន​រយៈពេល​កន្លះ​ខែ​បាន​ប្រើ​ល្បិច​ឆបោក​យក​ម៉ូតូ​របស់​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា ចំនួន​៣​គ្រឿង និង​ឡេ​ប​ថប របស់​ក្រុមហ៊ុន​យក​ទៅ​ប​ញ្ជាំ​យក​លុយ​ទៅ​លេងល្បែង​នៅ​ក្នុង​ណេ​ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខណេ​ត​លេង​ហ្គែ​មយី​ហោ ហេ​ប​ភី​ណេ​ត តាម​បណ្តោយ​ផ្លូវ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ អ៊ឹ​ង គៀង​ស៊ុ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ តួនាទី​ជា​ជំនួយការ​នាយក​ទីផ្សារ​ក្រុមហ៊ុន​លក់​ឆ្នោត​កោសមួយកន្លែង នៅខណ្ឌទួលគោក​ ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ អ៊ុ​ន ចាន់​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ឆ្នោត​កោស​ម៉ូ​ដែន​ខាងលើ និង​ជា​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-0777 ។ ដែល​ត្រូវ​ជនសង្ស័យ​ខាងលើ​ខ្ចី​យក​ទៅ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ គឺជា​បុគ្គលិក​ដែល​ទើបតែ​ចូល​ធ្វើការ​បាន​រយៈពេល​កន្លះ​ខែ​ប៉ុណ្ណោះ នៅ​ក្នុង​ក្រុមហ៊ុន​ឆ្នោត​កោស​ម៉ូ​ដែន ដែល​មាន​ទីតាំង​អាគារ​លេខ​១០៨០ ផ្លូវលំ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ កន្លង​ទៅ​ពេល​ដែល​បុគ្គលិក​ទាំងអស់​ក្នុង​ក្រុមហ៊ុន​ខាងលើ​កំពុង​បំពេញការងារ ខណៈ​ពេល​នោះ​ជនសង្ស័យ​ខាងលើ​ក៏​ប្រើ​ល្បិច​ធ្វើ​ជា​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ភី​ស៊ី​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FB-5888 ពី​បុគ្គលិក​ម្នាក់​ដែល​ទើបតែ​ចូល​ធ្វើការ​បាន​រយៈពេល​២​ថ្ងៃ ថា ខ្ចី​យក​ទៅ​ខាងក្រៅ​មួយ​ភ្លេ​ត ជនសង្ស័យ​ក៏​ជិះ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ ។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ខាងលើ​ក៏​បាន​ត្រឡប់​មក​វិញ ដោយ​មិន​ឲ្យ​បុគ្គលិក​ដែល​ទើបតែ​ចូល​ថ្មី​ដឹង​នោះ​ទេ រួច​បាន​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ក្រុមហ៊ុន​មួយ​គ្រឿង​ទៀត​ម៉ាក​ភី​ស៊ី​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BI-5678 ជិះ​ចេញពី​ក្រុមហ៊ុន​បាត់​ដោយ​មិន​បាន​ប្រាប់​នរណា​ម្នាក់​ក្នុង​ក្រុមហ៊ុន​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក​ទៀត ជនសង្ស័យ​ខាងលើ​ក៏​វិល​ត្រឡប់​មក​ក្រុមហ៊ុន​វិញ​ដោយ​មិន​មាន​ម៉ូតូ​របស់​ក្រុមហ៊ុន​មក​ជាមួយ​នោះ​ទេ ។ ជនសង្ស័យ​ក៏​ប្រើ​ល្បិច​ទៅ​ខ្ចី​ម៉ូតូ​ម៉ាក​ឌូ​ក ពី​បុរស​ខាងលើ​ដែល​ជា​បុគ្គលិក​ដូច​គ្នា​ជា​ថ្មី​ម្ដងទៀត ដោយ​ថា ខ្ចី​ជិះ​ទៅ​ជួប​មិត្តភក្តិ​នៅ​ខាងក្រោម​មួយ​ភ្លេ​ត ដោយ​បុរស​ជា​ម្ចាស់​ម៉ូតូ​គិត​ថា ជនសង្ស័យ​មាន​តួនាទី​ជំនួយការ​នាយក​ទីផ្សារ​នៅ​ក្នុង​ក្រុមហ៊ុន​ក៏​មានការ​ទុកចិត្ត​ព្រម​ឲ្យ​ជនសង្ស័យ​ខ្ចី​ជិះ ស្រាប់តែ​ទៅ​បាត់​យូរ​ពេក​មិនឃើញ​ជនសង្ស័យ​យក​ម៉ូតូ​មក​សង​វិញ បុរស​រង​គ្រោះ​ខាងលើ​ក៏​បាន​ដើរ​រក​ក្នុង​ក្រុង​តែ​រក​មិនឃើញ​មានការ​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ផ្សេង​ទៀត ដែល​បម្រើ​ការងា​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​ទើប​ដឹង​ថា ជនសង្ស័យ​ប្រើ​ល្បិច​ឆបោក​យក​ម៉ូតូ​ពី​បុគ្គលិក​អស់​ចំនួន​បី​គ្រឿង និង​លួច​យក​ឡេ​ប​ថប របស់​ក្រុមហ៊ុន​មួយ​គ្រឿង​ទៀត ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ រួច​គេចខ្លួន​បាត់​ស្រមោល ។

បន្ទាប់​មក​ជន​រង​គ្រោះ និង​តំណាង​ក្រុមហ៊ុន​ខាងលើ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​ជនសង្ស័យ​ខាងលើ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​កើតហេតុ​ក៏​មាន​បងប្រុស​របស់​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ឌូ​ក ដែល​ធ្លាប់​ស្គាល់​មុខ​របស់​ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ប្រាប់​បុរស​ជា​ម្ចាស់​ឌូ​កថា គាត់​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ត្រង់​ចំណុច​កើតហេតុ​ដែល​កំពុង​បំរុង​ចូល​ទៅ​ក្នុង​ណេ​ត​យីហោ ហេ​ប​ភី ណេ​ត ។ បន្ទាប់​មក​បុរស​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឌូ​ក​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ក៏​បាន​ចាប់​ក្របួច​ជនសង្ស័យ​ប្រគល់​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ខ្ចី​ម៉ូតូ​ពី​បុគ្គលិក និង​ម៉ូតូ​របស់​ក្រុមហ៊ុន​ចំនួន​បី​គ្រឿង រួម​ទាំង​ឡេ​ប​ថប​មួយ​គ្រឿង​ទៀត​ពិតប្រាកដ​មែន ។ ហើយ​គេ​បាន​យក​ម៉ូតូ និង​ឡេ​ប​ថប​ទាំងនោះ​ទៅ​បញ្ចាំ​នៅ ហាង​បញ្ចាំ​មួយ​កន្លែង បាន​លុយ​ចំនួន​២៤០០​ដុល្លារ និង​បាន​យក​លុយ​ទាំងនោះ​ទៅ​លេងល្បែង​តាម​អ៊ីនធឺណិត​អស់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ