មេម៉ាយ​វ័យក្មេង​កូន​១…​ប្រាប់​ពី​ហេតុ​ដែល​​​នាង​ធ្វើ​ពិធី​គម្រប់​ខួប​នេះ​​ឡើង


ខេត្តស្វាយរៀង​ ៖ ​កំពុង​ល្បី​​កក្រើក​លើបណ្តាញសង្គម ក្រោយពីឃើញ​ស្ត្រី​​​មេម៉ាយ​កូន​មួយ​វ័យ​ក្មេង​ម្នាក់ បាន​រៀបចំ​ពិធី​​ខួប​មេម៉ាយ​គម្រប់​​៣​ឆ្នាំឡើងគគ្រឹកគគ្រេង ​ដែល​មាន​​អ្នកចូលរួម​និយាយ​បញ្ចើចបញ្ចើ​រដាក់​គ្នា​លេងសើច​យ៉ាង​សប្បាយ ​ហើយក៏នាំគ្នា​គិត​ថា ​នេះជាករណី​​ទី​១​​នៅ​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​ ។

​​ស្ត្រី​មេម៉ាយ​កូន​មួយធ្វើ​ខួ​ប កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧​ មីនា ​ស្ថិតនៅ​ក្នុងភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។ ​បើ​តាម​អ្នកចូលរួម​នៅ​ក្នុង​កម្ម​ពិធី​ខួប​មេម៉ាយ​៣​ឆ្នាំ​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​នោះ​ គឺ​មាន​ភាព​អធិក​អធម​​ណាស់ ដោយ​មានការ​អញ្ជើញ​សាច់ញាតិ​ និង​មិត្តភក្ដិ​ជិត​ឆ្ងាយ​មក​ចូលរួម​យ៉ាង​ច្រើន ​។ ​កម្មវិធីនេះផងដែរ ក៏​​មាន​មហាជន​ជា​ច្រើន​បាន​​​ភ្ញាក់ផ្អើល​ និង​​ងឿងឆ្ងល់​​​ថា រឿង​នេះ​ជា​ការ​ពិត​ដែរ​ឬ​អត់?

​ដើម្បីឱ្យ​​អស់ចម្ងល់ ជួបជាមួយ​​អ្នកស្រី​ទេស ស្រី​នាង អាយុ​២៩​ឆ្នាំ ជា​ស្ដ្រី​មេម៉ាយ​កូន​មួយ បានឱ្យដ​ឹងថា ​ គាត់​ជា​ស្ត្រី​មេម៉ាយ​ពិតមែន ​និង​ធ្លាប់​មាន​ប្តី​២​ដង​រួច​មក​ហើយ ។ ថែម​ទាំង​មានកូន​ស្រី​ម្នាក់អាយុ​៩​ឆ្នាំ
ហើយប្តី​ទាំង​ពីរ​នាក់ ​គឺ​បាន​លែងលះ​ដាច់ស្រេចអស់ហើយ ។ ​​ប្តី​ទី​២របស់គាត់ ​គឺ​បាន​លែងលះ​​រយៈពេល​៣​ឆ្នាំ ​។ ​

អ្នកស្រីបន្តថា ចំពោះ​ការ​ដែល​គាត់​រៀបចំ​កម្មវិធី​ខួប​មេម៉ាយ​គម្រប់​៣​ឆ្នាំ​នេះ ​គឺ​ដើម្បី​ចង់ឱ្យ​​មនុស្ស​ស្រី​ដែល​មានការ​លែងលះ​​ជាមួយ​ប្តី ហើយ​នៅ​ភាព​ស្ដ្រី​មេម៉ាយ​ត្រូវ​តាំងចិត្ត​ឱ្យ​​រឹង​មាំ​ឡើង ។ ​សូមកុំ​បាក់​ទឹក​ត្រូវ​ខិត​ខំរៀន​រស់នៅ​ដោយ​ខ្លួនឯង ​​បើ​ទោះបី​យើង​គ្មាន​ប្តី​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ខិតខំ​រកស៊ី​ចិញ្ចឹម​កូន​ខ្លួនឯងឱ្យធំ និងមានចំណេះដឹង ។​

អ្នកស្រី​មេម៉ាយ​ដដែល​បាន​បន្ដទៀត​​ថា ការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ចង់​ឱ្យ​​មនុស្ស​ស្រី​ទាំងអស់​ ជា​ពិសេស​ស្ដ្រី​មេម៉ាយ ​ដែល​មាន​ប្រវត្តិ​ធ្លាប់​លែងលះ​គ្នា​ជាមួយ​ប្ដី ត្រូវ​តែ​រឹង​មាំ​ឡើង កុំ​បាក់​ទឹក​និង​កុំ​ធ្វើ​រឿង​អី្វ​ផ្តេះផ្តាស​ គង់តែ​មាន​បុរសណា​ម្នាក់ ​គេ​យលចិត្ត​ ចង់​រស់នៅ​ជាមួយ​យើង​ ។ ហើយ​បើ​យើង​មានសំណាង​ល្អ​ពិតជា​មាន​គូ​ថ្មី​ទៀត​ ។

ដូច្នេះ​ បើ​យើង​នៅ​មានជីវិត ត្រូវ​តែ​តស៊ូ​ឡើង​ត្រូវ​ខិតខំ​រកស៊ី​ ដើម្បី​កូន​ៗ​ជាទី​ស្រឡាញ់ និង​បងប្អូន​ឪពុក​ម្តាយ​មិនមែន​អត់​ប្តី គឺ​យើង​រស់​មិន​បាន​នោះ​ទេ ​។ ​ដូច្នេះ​ យើង​ត្រូវ​តែ​ហ៊ាន​បង្ហាញ​ភាពរឹងមាំ​របស់​មនុស្ស​ស្រី​យើង​ឱ្យបុរស​បានដឹង​ថា ​ស្ត្រី​មេម៉ាយ​រឹង​មាំ​ ។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ