ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​ក្រុម​ជនសង្ស័យ​បា.ញ់​សម្លា.ប់​បុរស​ម្នាក់​នៅ​ស្រុក​បាភ្នំ​ទៅ​សាលាដំបូង​ហើយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ថា បន្ទាប់​ពី​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន…

ខេត្តព្រៃវែង ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ថា បន្ទាប់​ពី​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​ជាប់​ពាក់​ព​ន្ធ័​ក្នុង​ករណី​ផ្ទុះអាវុធ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​កាលពី​ម៉ោង​១១​នាទី​យប់​ថ្ងៃ​ទី​២៣ មីនា នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា​នេះ​។

ចំពោះ​ដើមចម​ដែល​បណ្តាល​អោយ​កើត​មានរឿង​ហេតុ​រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ម្នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា តាម​ពិត​ជន​រង​គ្រោះ​ឈ្មោះ យ៉​ន រ៉ា​វុ​ធ គឺជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ប៉ុន្តែ​ជន​រង​គ្រោះ​បាន​យក​រថយន្ត​នោះ​ទៅ​ដាក់បញ្ចាំ ក្រោយមក​ក៏​បាន​ខ្ចីប្រាក់​៣០០០​ដុល្លារ​ពី​ឈ្មោះ សេង ឈិ​ន យក​ទៅ​លស់​រថយន្ត​របស់​ខ្លួន​មក​វិញ ហើយ​ក៏​ព្រមព្រៀង​គ្នា​ជាមួយ​ឈ្មោះ សេង ឈិ​ន ដោយ​យក​រថយន្ត​ម៉ាក​ព្រូស​នេះ​ជួល​អោយ​ជនជាតិ​ចិន​បាន​រយៈពេល​៣​ខែ ដោយ​ក្នុង​១​ខែ​ទទួល​បាន​ប្រាក់​ចំនួន​៤៥០​ដុល្លារ ហើយ​ចែក​ជា​២ បាន​ម្នាក់​២២៥​ដុល្លារ​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ថ្ងៃ​កើតហេតុ ដោយសារ​រថយន្ត​នោះ​ខូច និង​ដោយ​មានការ​ខ្វែងគំនិត​គ្នា បន្ទាប់​មក​ជន​រង​គ្រោះ​បាន​យក​រថយន្ត​នោះ​ទៅ​ជួសជុល ហើយ​ជន​រង​គ្រោះ​បើករថយន្ត​មក​ផ្ទះ​នៅ​ស្រុក​បាភ្នំ ដោយ​មិន​បាន​ប្រាប់​ឈ្មោះ សេង ឈិ​ន នោះ​ទេ ទើប​ឈ្មោះ សេង ឈិ​ន ស្រាវជ្រាវ​រក​រថយន្ត​តាម​រយៈ​ប្រព័ន្ធ GPS និង​បាន​ពឹងពាក់​អោយ​បក្ខពួក​ខ្លួន​ជួយ​ប្តឹង​សមត្ថកិច្ច ដោយ​ចោទ​ថា ចោរលួច​រថយន្ត​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ជនសង្ស័យ​លួច​រថយន្ត​ខាងលើ តាម​រយៈ​ការ​ប្តឹង​របស់​ជន​ខាងលើ សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ចំនួន​១០​គ្រាប់ គឺ​បាញ់​ដោយ​ឈ្មោះ ជឹ​ម រតនៈ នាយ​ផ្នែក​អន្តោប្រវេសន៍ ស្រុក​ព្រះស្តេច និង​ឈ្មោះ ជឹ​ម វិ​ន ជា​មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹ​ង្ហ ក្នុង​នោះ​គ្រាប់កាំភ្លើង​៥​គ្រាប់ បាន​ត្រូវ​ចំ​ជន​រង​គ្រោះ យ៉​ន រ៉ា​វុ​ធ ដែល​កំពុង​បើករថយន្ត បណ្តាល​អោយ​ស្លាប់​។

ដោយ​យោង​តាម​អង្គហេតុ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​នីតិវិធី ដោយ​បាន​បញ្ជូន​ឈ្មោះ ជឹ​ម រតនៈ និង​ឈ្មោះ ជឹ​ម វិ​ន ជា​អ្នក​បាញ់​ទៅ​តុលាការ​ដោយ​ជាប់ចោទ​ពី​បទ ផ្ទុះអាវុធ បណ្តាល​អោយ​ស្លាប់​មនុស្ស និង​ក្រុម​អ្នក​ប្តឹង​ចំនួន​៣​នាក់ គឺ​១-​ឈ្មោះ សេង ឈិ​ន ២-​ឈ្មោះ​ផា​ន់ សុ​ឌី និង​៣-​ឈ្មោះ​ភាព ផា​នី ទៅ​តុលាការ ដោយ​ជាប់ចោទ​ពី​បទ​ផ្តល់​សក្ខីកម្ម មិន​ពិត​។

ដោយឡែក​មេ​ប៉ុស្តិ៍​កំពង់​សឹ​ង្ហ​លោក ជា ឡា​ឌី​ន ដែល​ដឹកនាំ​កម្លាំង​ដោយ​អត្តនោម័តិ ត្រូវ​ពិន័យ​ដោយ​ដក​តំណែង​ជា​មេ​ប៉ុស្តិ៍ និង​លុបឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ​និង​ស្ថិត​នៅ​ក្រោម​ការ​ស្រាវជ្រាវ​បន្ត​។ រីឯ​មនុស្ស​ចំនួន​៤​នាក់ ដែល​រួម​មាន អ្នក​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ខេ​ម​រិ​ន្ទ​, អ្នកបើកបរ​រថយន្ត​អោយ​ជន​ដែល​ផ្ទុះអាវុធ និង​មនុស្ស​ចំនួន​២​នាក់​ដែល​រួម​ដំណើរ​ជាមួយ​អ្នក​ដើមបណ្តឹង ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង តែ​ធ្វើ​កិច្ចសន្យា​អោយ​ត្រឡប់​មក​ធ្វើ​ជា​សាក្សី​វិញ ពេល​ណា​ដែល​សមត្ថកិច្ច​ត្រូវការ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រហូត​មក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ មីនា​នេះ អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​មិន​ទាន់​បាន​បញ្ចប់​ការ​សាកសួរ​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​ទេ​៕

គួររំលឹក​ថា ដេញ​ស្ទាក់​រថយន្ត​បាញ់​៥​គ្រាប់ ស្លាប់​ម្នាក់ អ្នក​បាញ់​កំពុង​ភ្នែក​.​ស​ហើយ​ពេល​នេះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ