ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បុក​ចូល​កណ្តាល​ហ្វូង​មនុស្ស​ក្នុង​ពិធីបុណ្យ​ភូមិ​…​សង្ស័យ​មាន​ចេតនា(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​មួយ​គ្រឿង​បាន​បើក​បុក​មនុស្ស​ជា​ច្រើន​នាក់​ជា​បន្តបន្ទាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែមីនា​នេះ ក្រោយ​អធិកា​ដ្ឋា​ន​ទួល​គោក សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​មួយ​គ្រឿង​បាន​បើក​បុក​មនុស្ស​ជា​ច្រើន​នាក់​ជា​បន្តបន្ទាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែមីនា​នេះ ក្រោយ​អធិកា​ដ្ឋា​ន​ទួល​គោក សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់ បាន​ដេក​រដូករ​ដែល​៥​ទៅ​៦​នាក់ និង​មាន​ក្មេង​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ ។

សេចក្តីរាយការណ៍បានបន្តថា នៅ​ខណៈនោះ​ដែរ​ថៅ​កុង​ឡាន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ផង​ដែរ ដោយ​មុន​ពេល​កើតហេតុ​ខាងលើ​ប្រជាពលរដ្ឋ​កំពុង​តែ​នាំ​គ្នា​ហូប​បាយ​ជុំ​គ្នា​នៅ​ក្នុងភូមិ​មួយ ហើយ​អ្នកខ្លះ​ក៏​បាន​រាំ​លេង​យ៉ាង​សប្បាយ ស្រាប់តែ​បុរស​ខាងលើ​បាន​បើករថយន្ត​ទៅ​បុក​ពេញទំហឹង និង​រប៉ាត់រប៉ាយ​ពេញ​ហ្នឹង ។

បញ្ជាក់ ៖ ដោយ​ព្រឹក​មិ​ញ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើបុណ្យ​ភូមិ (​អ្នកតា​) ហើយ​កំពុង​ហូប​បាយ និង​ផឹកស៊ី​ជុំ​គ្នា ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បើក​បុក​តែ​ម្តង ហើយ​ក៏​បុក​ទៅ​មុខ​ទៀត រួច​ក៏​រញ៉ែ​ថយក្រោយ​វិញ​រួច​ទៅ​បុក​ផ្ទះ​តែ​ម្តង ទើប​បណ្តាល​ឲ្យ​របួស​ជា​បន្តបន្ទាប់ ដែល​នៅ​កន្លែង​កើតហេតុ​មាន​មនុស្ស​ជា​ច្រើន​បាន​ស្រែក​ទ្រ​ហ៊ោ​យំ និង​ខ្លះ​បាន​ហៅ​ឡានពេទ្យ​ផង​ដែរ ។ ខណៈនោះ​ដែរ​ក៏​បាន​ស្លាប់​មនុស្ស​ម្នាក់​ហើយ ។

ចំពោះ​ជន​ដែល​បង្ក​មានឈ្មោះ ទឹម​គឹ​ម​ទិច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ចំណែក​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​១-​មីង យ៉ុ​ង ភេទ​ស្រី ស្លាប់ ២- ឈ្មោះ​ស៊ុ​យ សឿ​ន ភេទ​ប្រុស ៣-​ថា បញ្ញា ៤- សំបូរ ដា ៥- សំបូរ ទិ​ត្យ ៦- យាយ ហាន ៧-​ម៉ាក់ ដួង​ដាវ ដែល​គាត់​រស់នៅ​ភូមិ​៤ និង​ភូមិ​៤ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​អ្នកខ្លះ​បាន​អះអាង​ថា មក​ពី​គំនុំ និង​អ្នកខ្លះ​ទៀត​ថា មក​ពី​ញៀន​ថ្នាំ​ផង ទើប​ទៅ​បុក​ពេញទំហឹង​តែ​ម្តង ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ