ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ដី​ជីក​ស្រះ​ប៉ះ​ចំ​គ្រាប់​​បែកខ្នាត​យក្ស​សល់​ពីសម័យសង្គ្រាម​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​គ្រាប់បែក​ខ្នាត​យក្ស​មួយ​គ្រាប់​ដែល​គេ​ដឹង​ថា​ជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ក្នុង​សម័យ​សង្គ្រាម​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ ក្រោយ​ពី​គ្រឿងចក្រ​អេ​ស្ការ​វ៉ា​ទ័​រ​មួយ​គ្រឿង​បាន​កាយ​ដី​ជីក​ស្រះ​ក៏​ប៉ះ​ចំ​គ្រាប់បែក​នោះ​ដែល​មាន​ទង្ង​ន់​ប្រហែល​១០០​គីឡូក្រាម ប៉ុន្តែ​សំណាងល្អ​មិន​ផ្ទុះ​។ ហេតុការណ៍​ជីកដី​ប្រទះ​ឃើញ​គ្រាប់បែក​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ងេ​ម អ៊ា​ន…

ខេត្តស្វាយរៀង ​៖ ​គ្រាប់បែក​ខ្នាត​យក្ស​មួយ​គ្រាប់​ដែល​គេ​ដឹង​ថា​ជា​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ក្នុង​សម័យ​សង្គ្រាម​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ ក្រោយ​ពី​គ្រឿងចក្រ​អេ​ស្ការ​វ៉ា​ទ័​រ​មួយ​គ្រឿង​បាន​កាយ​ដី​ជីក​ស្រះ​ក៏​ប៉ះ​ចំ​គ្រាប់បែក​នោះ​ដែល​មាន​ទង្ង​ន់​ប្រហែល​១០០​គីឡូក្រាម ប៉ុន្តែ​សំណាងល្អ​មិន​ផ្ទុះ​។

ហេតុការណ៍​ជីកដី​ប្រទះ​ឃើញ​គ្រាប់បែក​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ងេ​ម អ៊ា​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​កំ​ពោត​ទូក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប​។

បើ​យោង​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​សោម​បានអោយ​ដឹង​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ និង​ខាងកើត​វត្ត​សិរី​ឧត្តម (​ហៅ​វត្ត​កំ​ពោត​ទូក​) ១០០​ម៉ែត្រ ខណៈ​ពលរដ្ឋ​ម្ចាស់​ដី​ជួល​អេ​ស្កា​វ៉ា​ក់​ទ័​រ​ជី​ស្រះ​ក៏​ប្រទះ​ឃើញ​គ្រាប់បែក​ខ្នាត​យក្ស​នៅ​កប់​ក្នុង​ដី​ជម្រៅ​កន្លះ​ម៉ែត្រ ទើប​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ប្រទះ​ឃើញ​នោះ​មាន​ទទឹង​៣​តឹក​កន្លះ ប្រវែង​ប្រហែល​មួយ​ម៉ែត្រ មាន​ក្បាល​គីប​ជិត​មួយ​តឹក ទង្ង​ន់​ប្រហែល​១០០​គីឡូក្រាម មាន​ស្លាប​កង្ហា​រ​ខាងក្រោយ និង​មាន​អក្ស​ឡា​តាំង​មួយ​ជួរ​សរសេរ​លេខ​ឆ្នាំ​១៩៦៥​ផង​ដែរ ហើយ​កន្លង​មក​ប្រហែល​មួយ​ឆ្នាំ​មុន​មាន​ជនជាតិ​បរទេស​មួយ​ក្រុម​បាន​មក​ស្វែងរក​គ្រាប់បែក​១​គ្រាប់​នេះ​ដែរ តែ​រាវរក​មិន​ត្រូវ​គោលដៅ គឺ​ខុស​គោលដៅ​តែ​៣០​ម៉ែត្រ​ពី​កន្លែង​ប្រទះ​ឃើញ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បោះ​របង​ព័ទ្ធ​ជុំវិញ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មក​ប៉ះពាល់​ក្រែង​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​កើតឡើង ឬ​អាច​មាន​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។​អាជ្ញាធរ​បាន​រាយការណ៍​ជូន​ក្រុម​អង្គការ​ស៊ី​ម៉ាក់​ហើយ​ដើម្បី​មក​ទទួលយក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​ចេញពី​ភូមិ​ប្រជាពលរដ្ឋ​ទៅ​ដាក់​នៅ​ទីកន្លែង​មាន​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ