ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​និយាយ​លែង​ចេញ​ហើយ បើ​លេង​ឆេះ​ខ្ទេច​អស់​៧​ខ្នង​គ្មាន​សល់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គិភ័យ​រដូវប្រាំង​បាន​កើតឡើង​ដោយ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​០៧​ខ្នង ស្ថិត​នៅ​ភូមិ​ទួល​រកា ឃុំ​ពាម​កោះ​ស្នារ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បាន​អគ្គិភ័យ​លេប​ប្រ​បាក់​អស់​គ្មាន​សល់​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មីនា ២០១៩ ។…

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គិភ័យ​រដូវប្រាំង​បាន​កើតឡើង​ដោយ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​០៧​ខ្នង ស្ថិត​នៅ​ភូមិ​ទួល​រកា ឃុំ​ពាម​កោះ​ស្នារ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បាន​អគ្គិភ័យ​លេប​ប្រ​បាក់​អស់​គ្មាន​សល់​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មីនា ២០១៩ ។ ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

លោក​វរសេនីយឯក​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គេ​បានឃើញ​ភ្លើង​ចាប់ផ្តើម​ឆេះ​ចេញពីផ្ទះ​របស់​ឈ្មោះ សយ សៅ ផ្ទះ​ទំហំ​៦.៥០​ម៉ែត្រ​គុណ​៩​ម៉ែត្រ ដោយ​ឆេះ​កាត់​តែ​ខ្លាំង​ឡើង​ៗ​ចំ​ពេល​ដែល​អាកាសធាតុ​ក្នុង​រដូវប្រាំង​ក្តៅហែង បន្ទាប់​មក​បាន​រាលដាល់​ទៅ​ផ្ទះ​គេ​ផ្សេង​ៗ​ទៀត​នៅ​ជាប់​នោះ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ដោយ​មាន​អ្នកខ្លះ​បាន​នាំ​គ្នា​ជញ្ជូន​របស់ទ្រព្យ​ចេញ​ទៅ​ឆ្ងាយ​នៅ​កន្លែង​សុវត្ថិភាព ។

អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ហេតុការណ៍​ខាងលើ​រូប​លោក​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​០១​គ្រឿង​ចេញ​ទៅ​ជា​បន្ទាន់ ដើម្បី​បាញ់​ទឹក​ពន្លត់​ក្នុង​ប្រតិបត្តិការ​នេះ​មាន​រថយន្ត​មក​ពី​ខាង​ស្រុក​ចំការលើ រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​១​គ្រឿង និង​រថយន្ត​របស់​ក្រុមហ៊ុន​ឡុ​ង ស្រេង​១​គ្រឿង បាន​មក​ជួយ​បាញ់​ទឹក​ដែរ ។

លោក​ថា ដោយសារ​តែ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ផង​នោះ​ទំ​រាំ​តែ​រថយន្ត​ទៅ​ដល់​ភ្លើង​បាន​ឆេះ​រាលដាល​ឆេះ​ផ្ទះ​អស់​ចំនួន​០៧​ខ្នង​ក្នុង​នោះ​មាន​១-​ផ្ទះ ឈ្មោះ សេង ផូ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៧​គុណ​១២​ម៉ែត្រ ២-​ផ្ទះ​ឈ្មោះ អំ យ៉ា​ត ទំហំ​៧​គុណ​១២​ម៉ែត្រ ៣-​ផ្ទះ​ឈ្មោះ គ្រុយ សៅ ទំហំ​៦​គុណ​៩​ម៉ែត្រ ផ្ទះ​ឈើ​ប្រក់​ក្បឿង ៤-​ផ្ទះ​ឆេះ​មុនគេ ៥-​ផ្ទះ​ឈ្មោះ ស៊ឹ​ម ណា​ក់ ទំហំ​៦,៥០​ម៉ែត្រ​គុណ​៩​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ដែក ៦-​ផ្ទះ​ឈ្មោះ ដា ភាព ទំហំ៧​ម៉ែត្រ​គុណ​១៣​ម៉ែត្រ ផ្ទះ​ឈើ​ប្រក់​ក្បឿង ៧-​ផ្ទះ​ឈ្មោះ យី​ម យ៉ុ​ន ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ឈើ​ប្រក់​ដែក​សរុប​ទំហំ​នៃ​ការ​ខូចខាត​គេ​មិន​ទាន់​ដឹង​នូវឡើយ​ទេ ។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះ​ដោយសារ​តែ​ភ្លើង​ដាំបាយ​ចង្ក្រានហ្គាស​នៅផ្ទះ​របស់​ឈ្មោះ សយ ផល ។ រហូត​មក​ដល់​វេលា​ម៉ោង​៩​យប់​ទៅ​ហើយ​ក្តី ក៏​កម្លាំង​សមត្ថកិច្ច​នូវ​តែ​បន្ត​បាញ់​ទឹក ដើម្បី​ឲ្យ​ភ្លើង​បាន​រលត់​អស់​ជៀស
វាង​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ