ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺមានតែប័ណ្ណក្រីក្រក៏ស្លា.ប់…ចោទ​​ពេទ្យមិនយកចិត្តទុកដាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​បង្អែកស្រុក​បាទី ត្រូវ​បាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Nhel Phea ធ្វើការ​រិះគន់​និង​ចោទ​ថា ទុក​អ្នកជំងឺ​បណ្តាល​ឱ្យ​ស្លាប់ អត់​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ ។…

ខេត្តតាកែវ ៖ គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​បង្អែកស្រុក​បាទី ត្រូវ​បាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Nhel Phea ធ្វើការ​រិះគន់​និង​ចោទ​ថា ទុក​អ្នកជំងឺ​បណ្តាល​ឱ្យ​ស្លាប់ អត់​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ ។ គណនី​
ហ្វេ​សបុ​៊​ក​នោះ​បាន​ចោទ​ជា​សំណួរ​ថា «តើ​ប័ណ្ណ​ក្រីក្រ​ជា​ឃាតករ​បិទមុខ​ឬ ?»។

នៅ​ថ្ងៃ​ទី​២៣ ខែមីនា លោក កេ​ត សា​រឿ​ន ជា​ពលរដ្ឋ​រស់នៅ​ភូមិ​កុក​តារៀ ឃុំរ​វៀង ស្រុក​សំរោង ដែល​ស្ថានភាព​គ្រួសារ​មាន​ជីវភាព​ទីទ័លក្របាន​ស្លាប់​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​បាទី បន្ទាប់​ពី​រូប​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ដោយ​ការ​ចុក និង​ថប់ដង្ហើម ។ ដោយ​ឃើញ​អាកា​រៈ​មិន​ស្រួល​បែប​នេះ ក្រុម​គ្រួសារបញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកបាទី​ខេត្ត​បាន​ចំនួន​២​យប់ ដោយ​ប្រើប្រាស់​ប័ណ្ណ​ក្រីក្រ ។

តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​និយាយ​ថា ក្នុង​រយៈពេល​២​យប់​នេះ គ្រូពេទ្យ​មិនសូវ​អើពើ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ព្យាបាល​ទេ ដោយ​បាន​ដាក់​សេរ៉ូម​អស់​៤​ប្លោក និង​ប្រើ​ថ្នាំ​គ្រាប់ ។ អ្នកជំងឺ​បាន​ត្អូញត្អែរ​ប្រាប់​គ្រួសារ​ថា គាត់​ថប់ដង្ហើម និង​ចុក​ខ្លាំង​ណាស់ ប្រហែលជា​មិន​រស់​ទេ ។

រីឯ​ក្រុមគ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​បាន​ទៅ​សួរ​គ្រូពេទ្យ​ជា​ញឹកញាប់​ពី​អាការ​អ្នកជំងឺ និង​សុំ​ឱ្យ​គ្រូពេទ្យ​ដាក់​អុក​ស៊ី​សែន​ដើម្បី​ជំនួយ​ដក​ដង្ហើម ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​វិញ​ថា ជំងឺ​មិន​ធ្ងន់​អី​ទេ ហើយ​វា​គ្មាន​បញ្ហា​អី​ទេ ។ ពេល​ឃើញ​អាការ​អ្នកជំងឺ​ហាក់ដូច​ប្រែប្រួល​ខ្លាំង​ទៅ​ៗ ទៅ​ហៅ​ពេទ្យ​មក​មើល ក្រុម​គ្រូពេទ្យ​នៅ​តែ​និយាយ​ដដែល​ថា​មិន​អី​ទេ ហើយ​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែមីនា លោក កេ​ត សា​រឿ​ន ក៏​បាន​ស្លាប់​ទៅ ។

សូម​បញ្ជាក់​ថា លោក កេ​ត សា​រឿ​ន អាយុ​៤៦​ឆ្នាំ មានកូន​ចំនួន​៥​នាក់ ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​ដោយ
​ដើរ​ស៊ីឈ្នួល​រែក​ដី និង​ធ្វើ​សំណង់ ។ មុន​នឹង​ស្លាប់​នេះ គឺ​គាត់​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​មួ​យស​ប្តា​ហ៍ ។ ជុំវិញ​
ការ​ស្លាប់​របស់​អ្នកជំងឺ​នេះ ទើប​ក្រុមគ្រួសារ​ដាក់​ជា​សំណួរ​ថា តើ​ប័ណ្ណ​ក្រីក្រ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​គ្រួសារ​ទីទ័ល​ក្រ អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បាន​ក្នុង​កម្រិត​ណា ?

តើ​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ម៉​ម ប៊ុ​ន​ហេង រ​ដ្ន​មន្ត្រី​ក្រសួងសុខាភិបាល ដែល​ឱ្យ​គ្រូពេទ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​ជំងឺ​ ដល់​ពលរដ្ឋ​មាន​ប្រសិទ្ធភាព និងមាន​តម្លៃ​យក​ទៅ​អនុវត្ត​បាន​ដែរ​ឬទេ ជា​ពិសេស​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី ? រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សំ ប៉ុន អាយុ​៤៦​ឆ្នាំ បាន​ប្រាប់​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា​ ថា គាត់​បាន​យកប្តី​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី កាលពី​ថ្ងៃ​ទី​១៩ ខែមីនា កន្លង​ទៅ ដោយ​គាត់​មាន​ប័ណ្ណ​ក្រីក្រ ។

ពេល​ចូល​ដល់​មន្ទីរពេទ្យ​មិនឃើញ​គ្រូពេទ្យ​ចេញ​មក​ពិនិត្យ​ឡើយ គឺ​មាន​តែ​ពេទ្យ​ក្មេង​ៗ(​ពេទ្យ​កម្មសិក្សា​ឬ​ពេទ្យ​ស្តារ​) មក​ពិនិត្យ​តែ​ប៉ុណ្ណោះ ដោយ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​ ទឹក​ក្នុង​សួត​ជា​ជំងឺ​ស្រាល​ទេ និង​គ្រាន់តែ​ព្យួរសេរ៉ូម​ទុក​ចោល ។ លុះ​នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏​សួរ​ពេទ្យ​ទៀត​រួច​ពេទ្យ​ក្មេង​ៗ​ទាំងនោះ​នៅ​តែ​និយាយ​ថា ជា​ជំងឺ​ស្រាល​ដដែល ។ ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ទៀត​ថា ប្តី​គាត់​មុន​នឹង​ស្លាប់​បាន​ត្រដរខ្យល់ ហើយ​ពេល
ត្រដរខ្យល់​នោះ​មិន​មាន​គ្រូពេទ្យ​ណា​ម្នាក់​ចេញ​មក​មើល​ឡើយ រហូត​ប្តី​គាត់​ស្លាប់​ទើប​ចេញ​មក​មើល​រួច​ក៏​ចូល​ទៅ​វិញ​បាត់​ទៅ ។

នៅ​ក្នុង​ករណី​នេះ គាត់​គិត​ថា ​គឺ​ដោយសារ​ក្រុម​គ្រួសារ​គាត់​កាន់​ប័ណ្ណ​ក្រីក្រ​ទៅ​ព្យាបាល​ទើប​គ្មាន​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល​ដោយ​យកចិត្ត​ទុកដាក់ ទុក​ឱ្យ​ប្តី​គាត់​រហូត​ដល់​ស្លាប់​បែបនេះ ។ ជា​ការ​ចូលរួម​រំលែក​ទុក្ខ ក្រុម​អ្នក​សារព័ត៌មាន​យើងបាន​នាំ​យក​អំណោយ​មាន​អង្ករ គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ទៅ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​រក​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​បាន
​ទេ ។ ចំណែក​លោក នុ​ត សុ​ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ប៉​ភ្លឺ​បាន​ដែរ​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​ហៅ​មិន​ចូល ៕​

អត្ថបទសរសេរ ដោយ