ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​កើនឡើង​យ៉ាង​គំហុក​រយៈ ២​ឆ្នាំ​ចុង​ក្រោយ ជាមួយ​វត្តមាន​ជនជាតិ​ចិន​ជាង​៧​ម៉ឺន​នាក់ តែ​ផ្លូវថ្នល់​វិញ​ខូចខាត​ខ្លាំង

5 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ លំហូរ​ចូល​វិនិយោគិន​ពី​បរទេស ជា​ពិសេស​វិនិយោគិន​ចិន​បាន​នឹង​កំពុង​សម្រុកចូល​ទៅ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​នៅ​ទឹកដី​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ដូច​ជា​ការ​វិនិយោគ​លើ​ផ្នែក​ឧស្សាហកម្ម​សំណង់ អគារ​ពាណិជ្ជកម្ម ខុន​ដូរ កាស៊ីណូ សណ្ឋាគារ​ប្រណិត​ៗ រួម​ទាំង​ផ្ទះសំណាក់​តូច​ធំ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ លំហូរ​ចូល​វិនិយោគិន​ពី​បរទេស ជា​ពិសេស​វិនិយោគិន​ចិន​បាន​នឹង​កំពុង​សម្រុកចូល​ទៅ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​នៅ​ទឹកដី​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ដូច​ជា​ការ​វិនិយោគ​លើ​ផ្នែក​ឧស្សាហកម្ម​សំណង់ អគារ​ពាណិជ្ជកម្ម ខុន​ដូរ កាស៊ីណូ សណ្ឋាគារ​ប្រណិត​ៗ រួម​ទាំង​ផ្ទះសំណាក់​តូច​ធំ​ផង​ដែរ ។ ខណៈ​មាន​សន្ទុះ​នៃ​ការ​អភិ​វិ​ឌ្ឍ​កើនឡើង​យ៉ាង​គំហុក ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​ក្រុងព្រះសីហនុ​ក៏​កំពុង​ខូចខាត​ខ្លាំង​ដូច​គ្នា រហូត​មាន​មតិ​មហាជន​បាន​រិះគន់​ជា​បន្តបន្ទាប់ ។

ខេត្ត​មាត់សមុទ្រ​មួយ​នេះ គឺ​ប្រជុំ​ដោយ​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ឧស្សាហកម្ម​ធុន​ស្រាល​-​ធ្ងន់​ចំនួន ៧៩៨​រោងចក្រ​-​សហគ្រាស​, ជាទី​ក្រុង​មាត់សមុទ្រ​ដែល​កំពុង​ការ​រីក​ចម្រើន​ខ្លាំង​ផ្នែក​វិស័យ​សំណង់ សរុប​ជាង ៣០០​គម្រោង​។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​នៅ​ឆ្នាំ​២០១៨ មាន​គម្រោង​សំណង់​មាន​កម្ពស់​លើស​ពី ៤០​ជាន់ឡើង​លើ ចំនួន ២​គម្រោង ក្នុង​ចំណោម​គម្រោង​សំណង់​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​សាងសង់​សរុប​ចំនួន ៧៥​គម្រោង ដែល​បាន​ចុះបញ្ជី​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៨ តែ​១​ឆ្នាំ​។ ចំណែក​តួលេខ​គម្រោង​សំណង់​សរុប​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​ជាង ៣០០​គម្រោង ។

ថ្មី​ៗ​នេះ​ផង​ដែរ លោក ឈិ​ន សេង​ងួ​ន អភិបាលខេត្ត​ស្តីទី នៃ​ខេត្ត​ព្រះ​សីហ​នុ នា​ឱកាស​ជួប​ជាមួយ​គណៈប្រតិភូ​សហភាព​អ៊ឺ​រ៉ុ​ប​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ លោក SIMONE PIERI បាន​លើក​ឡើង​ថា ស្ថានភាព​ភូមិសាស្ត្រ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​គឺ​ពោរពេញ​ដោយ​សក្តានុពល ដូច​ជា​ខេត្ត​មាន​ដូច​ជា កំពង់​ផែ​អន្តរជាតិ​ទឹក​ជ្រៅ មាន​ផ្លូវ​រថភ្លើង មាន​ព្រ​លាន​យន្តហោះ តំបន់ឧស្សាហកម្ម​ពិសេស តំបន់​ពាណិជ្ជកម្ម តំបន់កសិកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ល្អ​ៗ​ជា​ច្រើន​ទៀត ។

លោក ឈិ​ន សេង​ងួ​ន មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​ក្នុង​រយៈពេល​២​ឆ្នាំ ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហ​នុ មានការ​អភិវឌ្ឍ​យ៉ាង​គំហុក​ផ្នែក​ឧស្សាហកម្ម​សំណង់ ដែល​មាន​សំណង់​អគារ​ពាណិជ្ជកម្ម ខុន​ដូរ សណ្ឋាគារ​ប្រណិត​ៗ រួម​ទាំង​ផ្ទះសំណាក់​តូច​ធំ កំពុង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សំគាល់ ទន្ទឹម​នឹង​ការ​រីក​ចម្រើន ក៏​មាន​បញ្ហា​ប្រឈម​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ក៏​ប៉ុន្តែ​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​ស្ថាបនា​កែ​លម្អរ​ឡើង​វិញ​ជា​ជំហាន​ៗ ដើម្បី​បម្រើ​មហាជន​ទូទៅ និង បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​» ។
ងាក​ទៅ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​វិញ ខេត្ត​ព្រះ​សីហ​នុ ក៏​ត្រូវ​បាន​ចាត់ទុកជា​ខេត្ត​ដែល​សំបូរ​ដោយ​រោងចក្រ​កាត់ដេរ​ដែល​បាន​បង្កើត​ការងារ​ជា​ច្រើន​ម៉ឺន​កន្លែង​ដល់ កម្មករ​-​កម្មការិនី ។ តាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​រោងចក្រ​-​សហគ្រាស​ទាំង​តូច មធ្យម និង​ធំ​សរុប​ជិត​មួយ​ពាន់​កន្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ យ៉ាង​ហោច​ណាស់​ក៏​ខេត្ត​នៃ​បណ្តុំ​រោងចក្រ​-​សហគ្រាស​នេះ បាន​ផ្តល់​ទីជម្រក​និង​កន្លែង​ប្រកបការងារ​ក្នុង​ប្រព័ន្ធ​ប្រមាណ​ជាង ៨​ម៉ឺន​នាក់​ដែរ​។

លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែង​ថា យោង​តាម​ការ​ចុះ​អង្កេត​ធើ្វ​អធិការកិច្ច​ចំនួន ៧២​ដង របស់​មន្ត្រី​នៃ​មន្ទីរ​នេះ​បាន​រក​ឃើញ​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​នានា​ចំនួន ៧៩៨​កន្លែង​។ ក្នុង​ចំណោម​រោងចក្រ​-​សហគ្រាស​ទាំងអស់​នោះ មាន​និយោជិត​សរុប​ទាំង​ខ្មែរ​និង​បរទេស​ទាំងអស់​ចំនួន ៨១,៤៧៥​នាក់ ក្នុង​នោះ​មានកម្ម​ការិនី​ចំនួន ៣៨,៦៥២​នាក់​។

លោក ខេមរា បាន​បន្ត​ថា ដោយឡែក​កម្មករ​-​កម្មការិនី​ជា​ជនជាតិ​ខ្មែរ​មាន​ចំនួន ៥៩,៤៨១​នាក់ ដែល​ភាគច្រើន​ពួក​គាត់​គឺជា​កម្មករ​សុទ្ធសាធ ខណៈ​ដែល​ចាប់ពី​កម្មករ​ជំនាញ​ឡើង​ទៅ គឺ​ភាគច្រើន​ជា​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ។ ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​ឈានមុខ​មួយ​បាន​នឹង​កំពុង​ទាក់ទាញ​ពី​វិនិយោគិន​បរទេស ពិសេស​វិ​ន​យោគិន​ចិន​ឱ្យមក​បណ្តាក់ទុន​លើ​វិស័យ​សំណង់ និង​វិស័យ​កាត់ដេរ ហើយ​នៅ​ពេល​ខាង​មុខ​រឹតតែ​ទាក់ទាញ​ខ្លាំង​បន្ថែម​ទៀត បន្ទាប់​ពី​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​លើក​ទី​១ រំពឹង​ថា​នឹង​បញ្ចប់​នា ខែមីនា ឆ្នាំ​២០២៣ ។

លោក កាំ​ង ម៉ូ​លី​កា អគ្គលេខាធិការ​ង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ អ្នក​វិនិយោគិន​គាត់​បានដឹង ថា​កន្លែង​ណា មាន​សក្តានុពល​សម្រាប់​គាត់​។​យើង​មិនបាច់​ជំរុញ​ឬ​ណែនាំ​ពួក​គាត់​នោះ​ទេ ។​តាម​រយៈផ្លូវ​ល្បឿន​លឿន​នេះ​ប្រាកដជា​ទាក់ទាញ​ឱ្យ​វិនិយោគិន​បរទេស​ទៅ​នៅ​ក្បែ​ៗ​នោះ ងាយស្រួល​ដល់​ការ​នាំ​ចេញ​របស់​គាត់​»​។ លោក​បញ្ជាក់​ថា «​មក​ដល់​ពេល​នេះ​យើង​មាន​សមាជិក​រោងចក្រ​នៅ​តំបន់​ពិសេស​ក្រុងព្រះសីហនុ​មាន​ជាង​២០​ដែល​ជា​សមាជិក​របស់​យើង​។ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ជាង​១០០​រោងចក្រ​បាន​និង​កំពុង​ផលិត​នូវ​ផលិតផល​ចម្រុះ​ច្រើន​ប្រភេទ​» ។ តាម​លោក កាំ​ង ម៉ូ​លី​កា បាន​ឲ្យ​ដឹង​ថា​មក​ដល់​បច្ចុប្បន្ន​សមាគម​មាន​រោងចក្រ​ដែល​ជា​សមាជិក​របស់​ខ្លួន​មាន​ប្រមាណ​៦០០​រោងចក្រ មាន​កម្មករ​-​កម្មការិនី​បាន​និង​កំពុងធ្វើការ​នៅ​តាម​ផ្នែក​នីមួយ​ៗ​សរុប​ជាង​៧០​ម៉ឺន​នាក់​ទទួល​បាន​ប្រាក់បៀវត្ស​សរុប​ពី​វិស័យ​មួយ​នេះ​មាន​ប្រមាណ​២.៨០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។
សូម​រម្លឹក​ថា ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី ០៧ ខែ​កុ​ម្ភះ កន្លង​ទៅ​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ស្រង់​ស្ថិតិ​ជនបរទេស​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជំហាន​ដំបូង បន្ទាប់​ពី​មាន​កិច្ចសហការ​ជួយ​ពី​ថ្នាក់​ជាតិ​។ ថ្លែង​នៅ​ឯ​កិច្ចប្រជុំ​បូក​សរុប​ការ​ស្រង់​ស្ថិតិ​ជំហាន​ដំបូង​ជនបរទេស​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​នោះ នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ បាន ឱ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​ស្រង់​ស្ថិតិ​ជនបរទេស​ស្នាក់​នៅ ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះ​សីហ​នុ តាម​គោលដៅ​អាជីវកម្ម ២.០៥២ មាន​ជនបរទេស​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន ៤០.៧៧០​នាក់ ស្រី ៨.៣៨៧​នាក់ មាន ៥៧​សញ្ជាតិ មាន​អាជីវកម្ម​ធុន​តូច ១៦៧​ប្រភេទ ។
ក្នុង​នោះ​ផង​ដែរ លោក យន្ត មីន អភិ បាល​ខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ថា អ្នក​វិនិយោគ និង​ទេសចរ​ចិន​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រមាណ ៧​ម៉ឺន​នាក់​។​លោក អភិបាលខេត្ត ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន ជួយ​ឱ្យ​ខេត្ត​បង្កើន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ក៏​ប៉ុន្តែ​វា​មាន​ផល​អវិជ្ជមាន តិចតួច​ដែរ​។ លោក ប៉ាន់​ប្រមាណ​ថា​មាន ប្រជាពលរដ្ឋ​ពី ៩០ ទៅ ៩៥​ភាគរយ អបអរសាទរ​ចំពោះ​ការ​វិនិយោគ និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ