ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ម្ចាស់​ឡាន RANGE ROVER បុក​និស្សិត​ចូល​បំភ្លឺ តែ​មិនមែន​ជា​អ្នក​បង្ក​ទេ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា លោក​វរសេនីយឯក សែ​ម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​នា​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា នេះ​ទាក់ទិន​ទៅ​នឹង​ម្ចាស់​រថយន្ត RANGE…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា លោក​វរសេនីយឯក សែ​ម គ​ន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​នា​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា នេះ​ទាក់ទិន​ទៅ​នឹង​ម្ចាស់​រថយន្ត RANGE ROVER ពាក់​ផ្លា​ក​លេខ 2AF-7777 ឈ្មោះ យិ​ន ហ្គិ​ច បាន​ចូល​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ហើយ តែ​លោក​ថា មិនមែន​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​និស្សិត​ស្រី​ស្លាប់​នោះ​ទេ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​សែ​ម គ​ន្ធា បន្ត​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី ដោយ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ ដើម្បី​ជៀសវាង​ការ​ចោទប្រកាន់​លើ​ជន​បង្ក​ខុស​មនុស្ស សមត្ថកិច្ច​បាន និង​កំពុង​សាកសួរ​ឈ្មោះ យិ​ន ហ្គិ​ច យ៉ាង​យកចិត្តទុកដាក់ ។

សូម​បញ្ជាក់​ថា ប្រភព​ព័ត៌មាន​ជា​ច្រើន​បញ្ជាក់​ថា អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត RANGE ROVER បុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤ ម្នាក់​ស្លាប់​នោះ គឺជា​កូនស្រី​ថៅកែ​សណ្ឋាគារ​ប្រេ​ម​អិ​ច​ប្រេស​អង្គរ នៅ​ខេត្តសៀមរាប ដែល​មាន​ឪពុក​ឈ្មោះ យិ​ន ហ្គិ​ច ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដែល​នារី​បង្កហេតុ​នោះ​មានឈ្មោះ យិ​ន ម៉ា​ណា ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា អ្នកបើកបរ​មានកូន​ក្មេង​ពីរ​បី​នាក់​ប្រឡែង​គ្នា និង​បើកបរ​លឿន ជា​មូលហេតុ​នៃ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ