ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​គម្រាម​មិន​ទិញ​យន្តហោះ​ចម្បាំង​ព្រោះតែ​ប្រេងដូង

5 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួរ​៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​មក​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​អាច​នឹង​ឆ្លើយ​តប​នឹង​គម្រោង​របស់​សហភាព​អ៊ឺ​រ៉ុ​ប (EU) ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេងដូង​ដោយ​ទិញ​យន្តហោះ​ចម្បាំង​ពី​ប្រទេស​ចិន​វិញ​។ ប្រទេស​ម៉ា​ឡេ​ស៊ី​គឺជា​ប្រទេស​ផលិត​ប្រេងដូង​ធំ​ជាងគេ​លេខ​ពីរ​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ប្រឆាំង​នឹង​គម្រោង​របស់​ក្រុម​ប្រទេស​អ៊ឺ​រ៉ុ​ប​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក…

គូ​ឡា​ឡាំ​ពួរ​៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​មក​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​អាច​នឹង​ឆ្លើយ​តប​នឹង​គម្រោង​របស់​សហភាព​អ៊ឺ​រ៉ុ​ប (EU) ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេងដូង​ដោយ​ទិញ​យន្តហោះ​ចម្បាំង​ពី​ប្រទេស​ចិន​វិញ​។

ប្រទេស​ម៉ា​ឡេ​ស៊ី​គឺជា​ប្រទេស​ផលិត​ប្រេងដូង​ធំ​ជាងគេ​លេខ​ពីរ​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ប្រឆាំង​នឹង​គម្រោង​របស់​ក្រុម​ប្រទេស​អ៊ឺ​រ៉ុ​ប​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។

ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រឆាំង​ជាមួយនឹង​តំណាងរាស្ត្រ​ក្នុង EU ទាក់ទិន​នឹង​ការ​ដាំ​ដុះ​ដូងប្រេង​ដែល​បាន​បង្ក​ឲ្យ​មានការ​កាប់​ព្រៃឈើ និង​បំផ្លិចបំផ្លាញ​សត្វព្រៃ​ផង​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី Mahathir Mohamad របស់​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង​ងាក​ទៅ​ប្រទេស​ផ្សេង​សម្រាប់​ការ​ទិញ​យន្តហោះ​ចម្បាំង​។

លោក​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Bernama ថា “​ប្រសិនបើ​ពួក​គេ​បន្ត​ចេញ​សកម្មភាព​ប្រឆាំង​នឹង​ពួ​កុ​យើង​នោះ ពួក​យើង​នឹង​ពិចារណា​ទិញ​យន្តហោះ​ពី​ប្រទេស​ចិន ឬ​ប្រទេស​ដទៃ​វិញ​។​”

ប៉ុន្តែ​លោក​បាន​បន្ត​ថា លោក​មិនមែន​កំពុង​តែ​ប្រកាសសង្គ្រាម​ជាមួយនឹង EU ទេ ព្រោះ​ប្រទេស​របស់​លោក​ត្រូវការ​ផលិតផល​ពី​ក្រុម​ប្រទេស​នេះ​ដែល​មាន​ប្រទេស​ជា​ច្រើន​ស្ថិត​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​ម៉ា​ឡេ​ស៊ី​។

លោក Mahathir មាន​ប្រសាសន៍​ដូ​ច្នេ​ហ​មុន​ការ​តាំង​ពិ​ពណ៌​វិស័យ​ការពារ​អន្តរជាតិ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​លើ​កោះ Langkawi ។

រាល់​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ដូច​ដោយ EU អាច​នឹង​ប៉ះពាល់​ដល់​កសិករ​យ៉ាង​ខ្លាំង​ដែល​ជា​សម្លេង​គាំទ្រ​យ៉ាង​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​ទាំង​ពីរ​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើន​តម្រូវការ​ប្រេងដូង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ជា​ច្រើន​រួម​ទាំង​សាប៊ូ និង​សូកូឡា​ផង​ដែរ​។ ប៉ុន្តែ​តំណាងរាស្ត្រ​ក្នុង​ប្រទេស​បារាំង​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​បោះ​ឆ្នោត​ទាមទារ​ឲ្យ​មានការ​ឈប់​ប្រើប្រាស់​ប្រេងដូង​ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ