ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាំងនន​ខ្មៅ​ត្រូវ​បើក​…​ការ​ពិតជា​ប្តី​សម្លា.ប់​ប្រពន្ធ​ឯង​សោះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វាំងនន​ខ្មៅ​ត្រូវ​បើក​ប្ដី​សម្លាប់​ប្រពន្ធ​រឿង​គ្រាប់​ចន្ទី​ចំនួន​៩​គីឡូក្រាម ប្ដី​អោយ​ប្រពន្ធ​លក់ ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​លក់​រង់ចាំ​បាន​ចំនួន​៨​ពាន់​រៀល ទើប​ប្រពន្ធ​ព្រម​លក់​ការ​ទ​ទួ​ច​របស់​ប្ដី​មិនមែន​១​លើក​ទេ គឺ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ កើតជា​ទំនាស់​ឈ្លោះ​គ្នា​រវាង​ប្ដី និង​ប្រពន្ធ​ញឹកញាប់​ណាស់​ពី​រឿង​គ្រាប់ស្វាយចន្ទី​នេះ…

ខេត្ត​រតនៈគីរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វាំងនន​ខ្មៅ​ត្រូវ​បើក​ប្ដី​សម្លាប់​ប្រពន្ធ​រឿង​គ្រាប់​ចន្ទី​ចំនួន​៩​គីឡូក្រាម ប្ដី​អោយ​ប្រពន្ធ​លក់ ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​លក់​រង់ចាំ​បាន​ចំនួន​៨​ពាន់​រៀល ទើប​ប្រពន្ធ​ព្រម​លក់​ការ​ទ​ទួ​ច​របស់​ប្ដី​មិនមែន​១​លើក​ទេ គឺ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ កើតជា​ទំនាស់​ឈ្លោះ​គ្នា​រវាង​ប្ដី និង​ប្រពន្ធ​ញឹកញាប់​ណាស់​ពី​រឿង​គ្រាប់ស្វាយចន្ទី​នេះ តាំងពី​ឆ្នាំ​២០១៨​មក​ម្លេះ នេះ គឺជា​ការ​ឆ្លើយ​សារភាព​របស់​បុរស​ជា​ប្ដី បន្ទាប់​ពី​នគរបាល​ជំនាញ​ស្រាវជ្រាវ​រក​ឃើញ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្ដី ។

ករណី​ឃាតកម្ម​នៅ​ស្រុក​លំ​ផាត់​ឃាត​.​ក​ជា​ប្ដី ស្ត្រី​រង​គ្រោះ​តែ​ម្ដង (​កម្លាំង​នគរបាល​ជំនាញ​នគ​បាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​លំ​ផាត់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កិ ដិ អាយុ​៣៦​ឆ្នាំ ជនជាតិ​ទំពួន ជា​ប្ដី​ស្ត្រី​រង​គ្រោះ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​អុល​ធំ ឃុំ​បា​តាង ស្រុក​លំ​ផាត់ (​ត្រូវជា​ប្តី​ជន​រង​គ្រោះ​) ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​រ៉ា​ពឿ​ង ក្នុង​ចំការ​ស្វាយចន្ទី​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អុល​ធំ ឃុំ​បា​តាង ស្រុក​លំ​ផាត់ ។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ នេះ​វាំងនន​ខ្មៅ​បាន​បើក គឺ​ជនសង្ស័យ​ជា​ឃាត​.​ក​សម្លាប់​ស្ត្រី​រង​គ្រោះ​ត្រូវជា​ប្តី​ស្ត្រី​រង​គ្រោះ​តែ​ម្តង ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ពិតប្រាកដ​មែន ដោយសារ​ខ្លួន​ខឹង​នឹង​ប្រពន្ធ​និយាយ​មិន​ស្ដាប់​ពី​រឿង​លក់​គ្រាប់​ផ្លែ​ចន្ទី​ជា​ច្រើន​លើក​ទើប​ខ្លួន​ខឹង​ប្រពន្ធ​យ៉ាង​ខ្លាំង​សម្រេចចិត្ត​សម្លាប់​តែ​ម្ដង ។

បច្ចុប្បន្ន​បាន​នឹង​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ៕

បញ្ជាក់៖ អ្វី​ដែលសង្ស័យ​អាច​ការ​ពិត​…​លើស្ត្រី​ដែល​​ទៅ​ងូត​ទឹក​តែ​ម្នាក់​ឯង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ