ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិបាកហើយ ! គ្រាប់ស្វាយចន្ទី​ក្នុង​ប្រទេស​វៀតណាម​កំពុងដាំ​ក្បាល​ចុះ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម​៖ សមាគម​ន៍​គ្រាន់​ស្វាយចន្ទី​របស់​វៀតណាម​បាន​ប្រាប់​ដល់​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថា តម្លៃ​គ្រាប់ស្វាយចន្ទី​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ តម្លៃ​គ្រាប់ស្វាយចន្ទី​ស្មើ​ប្រមាណ​តែ​១.២​ដុល្លារ​ទៅ​១.៣​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​នៅ​ខេត្ត Binh…

ប្រទេស​វៀតណាម​៖ សមាគម​ន៍​គ្រាន់​ស្វាយចន្ទី​របស់​វៀតណាម​បាន​ប្រាប់​ដល់​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថា តម្លៃ​គ្រាប់ស្វាយចន្ទី​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ តម្លៃ​គ្រាប់ស្វាយចន្ទី​ស្មើ​ប្រមាណ​តែ​១.២​ដុល្លារ​ទៅ​១.៣​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​នៅ​ខេត្ត Binh Phuoc និង​គ្រាប់ស្វាយចន្ទី​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​រោងចក្រ​វិញ​មាន​តម្លៃ​រវាង​ពី​១.៣​ដុល្លារ​ទៅ ១.៤​ដុល្លារ ។ ពាណិជ្ជករ​បាន​ឲ្យ​ដឹង​ថា តម្លៃ​នៅ​តែ​កំពុង​តែ​ធ្លាក់​ចុះ​ហើយ​ប្រៀប​ដូច​ជា​មិន​អាច​កើនឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ទេ​។

លោក Tran Huu Hau ដែល​មក​ពី Vinacas បាន​និយាយ​ថា តម្លៃ​គ្រាប់ស្វាយចន្ទី​បាន​កើនឡើង​បន្តិច​ពី​កម្រិត​ទាប​ជាងគេ​កាលពី​ខែកុម្ភៈ​ដែល​ស្មើ​រវាង​ពី​ប្រមាណ​៨០​សេន​ទៅ​១​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ព្រោះ​រោងចក្រ​កែ​ច្នៃ​បាន​ផ្អាក​ផលិតកម្ម​ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​។

លោក Nguyen Van Tuan ដែល​ជា​ម្ចាស់​ចម្ការ​ដាំ​ដុះ​ស្វាយចន្ទី​នៅ​ខេត្ត Ba Rai-Vung Tau បាន​និយាយ​ថា​តម្លៃ​គ្រាប់ស្វាយចន្ទី​ក្នុង​ខេត្ត​របស់​លោក​មាន​កម្រិត​ខ្ពស់​ជាង​តំបន់​ដទៃ​ព្រោះតែ​វា​មានគុណ​ភាព​ខ្ពស់​ជាង​និង​ស្ថិត​ក្នុង​តំបន់​ដែល​ងាយស្រួល​។

លោក​បាន​បន្ថែម​ថា ក្នុង​កំឡុង​ពេល​រដូវ​កាល​ប្រមូល​ផល​នេះ កសិករ​ជា​ច្រើន​ព្រួយបារម្ភ​ថា​ពួក​គេ​នឹង​ជួប​ប្រទះ​សម្ពាធ​ពី​ពាណិជ្ជករ​ក្នុង​ការ​កាត់​បន្ទាប​តម្លៃបន្ថែម​ផង​ដែរ​។

យោង​ទៅ​តាម​សមាគម​ន៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា ទិន្នផល​គ្រាន់​ស្វាយចន្ទី​ក្នុងស្រុក​ស្មើ​ប្រមាណ​តែ ៤០០,០០០​តោន​ប៉ុណ្ណោះ​ខណៈ​ដែល​តម្រូវការ​ប្រចាំឆ្នាំ​ស្មើ​ប្រមាណ​១.៥​លាន​តោន​។ វិស័យ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​។

លោក Ho Ngoc Cam ដែល​ជា​ប្រធាន​ក្រុមហ៊ុន Phuong Minh Agro-Forestry Product Import and Export Co., Ltd. បាន​និយាយ​ថា ប្រសិនបើ​រោងចក្រ​ចាប់ផ្តើម​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ច្រើន​នោះ​តម្លៃនឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត​ក្នុង​ទីផ្សារ​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ