ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារដដែលៗពេក ស្ទុះច្រានផ្ទប់ជញ្ជាំង រួច​ប្រមូលយកទ្រព្យសម្បត្តិ​បានមិនស្ទើរ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ស្ត្រីជា​​ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ខណៈជនសង្ស័យ​បាន​ទៅផ្ទះជនរងគ្រោះ​ដើម្បី​ទារក្រដាស​ជំពាក់​លុយ​ពីមុ​នដែលខ្លួន​សងរួច តែ​​ជនរងគ្រោះ​មិនឱ្យ​ ថែមទាំង​ត្រូវ​ជនរងគ្រោះ​ទារលុយ​ដែលខ្លួន​ទើប​ខ្ចី​ថ្មីៗទៀត ដោយសារជនរងគ្រោះនិយាយ​ទារលុយដដែលៗ ធ្វើ​ឱ្យ​​ជនសង្ស័យ​ខឹង​ទប់ចិត្ត​មិន​បាន​ក៏​ស្ទុះ​ទៅ​ច្រានផ្ទប់​ជញ្ជាំង​ និង​ចាប់បោចសក់បោកទៅលើឥដ្ឋ បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​សន្លប់…

ខេត្ត​កណ្តាល ​៖ ស្ត្រីជា​​ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ខណៈជនសង្ស័យ​បាន​ទៅផ្ទះជនរងគ្រោះ​ដើម្បី​ទារក្រដាស​ជំពាក់​លុយ​ពីមុ​នដែលខ្លួន​សងរួច តែ​​ជនរងគ្រោះ​មិនឱ្យ​ ថែមទាំង​ត្រូវ​ជនរងគ្រោះ​ទារលុយ​ដែលខ្លួន​ទើប​ខ្ចី​ថ្មីៗទៀត ដោយសារជនរងគ្រោះនិយាយ​ទារលុយដដែលៗ ធ្វើ​ឱ្យ​​ជនសង្ស័យ​ខឹង​ទប់ចិត្ត​មិន​បាន​ក៏​ស្ទុះ​ទៅ​ច្រានផ្ទប់​ជញ្ជាំង​ និង​ចាប់បោចសក់បោកទៅលើឥដ្ឋ បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​សន្លប់ បន្ទាប់មក​ជនសង្ស័យ​បាន​លួច​យក​ទ្រព្យសម្បត្តិ​​របស់ជនរងគ្រោះ​​តែម្តង​​​។

ហេតុការណ៍​នេះ​ខាងលើនេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​បាន​កើតឡើង​កាលពី​​វេ​លា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ​កៃ គឹ​ម​ឡា​ង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ​មុខរបរ​រកស៊ីចងការ​ប្រាក់ រស់នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​មុ​ិ​ច ទីណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុង​ភូមិ​​ឃុំកើតហេតុ​ខាងលើ​។

រីឯទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ដែល​បាត់បង់​​រួម​មាន​ប្រាក់​៤.០០០​ដុល្លារ ខ្សែ​ក​១​ខ្សែ ចិញ្ចៀន​១​វង់​ និង​ប្រាក់​១​លាន​រៀល​។

តាម​ប្រភពពីនគរបាល​បានអោយ​ដឹង​ថា​ មុនពេលកើតហេតុ កាលពីវេលាម៉ោង​​​៨​និង​​​​៣០នាទីព្រឹកថ្ងៃ​ទី​២៦ មីនា ស្ត្រីជា​ជនសង្ស័យ​បាន​ដើរ​ចេញពីផ្ទះ​មក​ទិញ​ជី​ស្លឹក​ខ្ទឹម​នៅផ្ទះ​យាយ​ធំ ក្រោយ​ពី​ទិញ​រួច ជនសង្ស័យ​បាន​ដើរ​ចូល​មក​ក្នុងផ្ទះ​យា​ឡា​ង​(​ជន​រង​គ្រោះ​)ដើម្បី​​សួរនាំ​ពី​រឿង​ក្រដាស​​ដែល​ជំពាក់​លុយ​ថា​ ​«ក្រដាស​ជំពាក់​លុយ​ពី​មុន​ដែល​ខ្ញុំ​សង​ប្រាក់​រួច ម៉េច​មិន​ឲ្យ​ខ្ញុំ​?» ជន​រង​គ្រោះក៏​​ឆ្លើយ​ថា​ «អញ​អត់​ឲ្យ​ទេ ម៉េច​ខ្លាច​អញទារ​លុយ​ទៀត​មែន?» ​ជនសង្ស័យ​ឆ្លើយ​ថា​ «​អ៊ុំ​ឯង​ច្រើន​តែ​វង្វេង»​ ប៉ុន្តែ​ជន​រង​គ្រោះ​នៅ​តែ​មិន​ឲ្យ​ក្រដាស់​​ជំពាក់​ប្រាក់នោះ​ទៅ​​ជនសង្ស័យ​ទេ ហើយ​ជនសង្ស័យ​ក៏​មានការ​អន់ចិត្ត​បាន​ដើរមក​ផ្ទះខ្លួន​វិញ​​យក​ជី​ខ្ទឹម​ទុក​។

ប្រភពដដែល​បាន​បន្ត​ថា ​លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​​​២៦ មីនា ជនសង្ស័យក៏​បាន​ដើរតែម្នាក់ឯង​​ចូលទៅ​ក្នុង​​ផ្ទះ​ជន​រង​គ្រោះម្តងទៀត​ និង​ជួប​ជន​រង​គ្រោះ​ ហើយ​ជនសង្ស័យ​ក៏​ទារ​ក្រដាស​ជំពាក់​លុយពី​​មុន​ដែល​ខ្លួន​បាន​សង​រួច​ ដោយ​​ខ្លាចក្រែង​ជន​រង​គ្រោះ​ទារ​ទៀត ប៉ុន្តែ​ជន​រង​គ្រោះ​នៅតែ​មិន​ឲ្យ បែរជា​ទារលុយ​ដែល​ជនសង្ស័យ​ទើប​ខ្ចី​ថ្មី​ៗទៅ​វិញ ។ ពេល​នោះ​ក៏​មាន​ការ​ជជែក​គ្នា ហើយ​ជន​រង​គ្រោះ​ក៏​ដើរ​ចូល​​ទៅ​​ក្នុង​បន្ទប់ ចំណែក​ជនសង្ស័យ​ក៏​ដើរ​តាមពី​​ក្រោយ ។

ប្រភពដដែលបាន​បន្ត​ទៀត​ថា ដោយ​សារខឹង​ជន​រង​គ្រោះ​និយាយ​ទារ​លុយ​ដដែល​ៗ​ ទប់ចិត្ត​មិន​បាន​ ស្រាប់តែ​ជនសង្ស័យ​ក៏​ស្ទុះ​ច្រាន​ជន​រង​គ្រោះ​ផ្ទប់​ជ​ញ្ចាំ​ង​ថ្ម បណ្តាល​ឲ្យ​ដួល​ទៅ​លើ​ឥដ្ឋ ។ ភ្លាម​នោះ​ជនសង្ស័យ​បាន​ចាប់​សក់​ក្បាលជនរងគ្រោះ​​បោក​ទៅ​លើ​ឥដ្ឋ​ចំនួន​ពីរ​ដង​ថែម​ទៀត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​សន្លប់ ជនសង្ស័យ​បាន​យក​ក្រ​មាពណ៌​បៃ​តងលាយ​​ខៀវ​មក​ចង​រឹត.​ក​ជន​រង​គ្រោះ​បន្ថែម​ទៀត ។

ដោយ​នឹក​ស្មានថា​ជន​រង​គ្រោះ​ស្លាប់ ជនសង្ស័យ​បាន​ដក​យក​កាបូប​លុយ​ស្ពាយ​ពណ៌​ខ្មៅ​ពី​ជន​រង​គ្រោះ ហើយ​លូក​យក​លុយ​ពី​ក្នុង​កាបូប​នោះ​ដាក់​ក្នុង​ថង់​ខ្មៅ ហើយ​បោះ​កាបូបស្ពាយ​នោះ​ចោល មូលហេតុ​ដោយ​សារឆ្កែ​ព្រុស​ពេក បន្ទាប់​មក​ជនសង្ស័យ​ក៏​ដើរ​សរសៀៗ​តាម​មុខ​ផ្ទះ​គេចខ្លួន​បាត់​។

​ក្រោយ​ពេល​កើតហេតុ ប្តី​ជន​រង​គ្រោះ​បាន​មក​ដល់​ផ្ទះ​កើតហេតុ ឃើញ​ប្រពន្ធដេក​សន្លប់​នៅ​លើ​ឥដ្ឋ​ក្នុង​បន្ទប់ ដោយ​មាន​ក្រ​មា​ចង​រឹត​ក​ថែម​ទៀត ពេលនោះ​ប្តី​ជន​រង​គ្រោះ​ក៏​ស្រាយ​ក្រ​មាចេញ​ ហើយ​ជន​រង​គ្រោះ​ក៏​ដឹងខ្លួន​វិញ ដោយ​និយាយ​ប្រាប់​ថា ឈ្មោះ​ទីណា​ ជា​អ្នក​វាយគាត់​ ឮ​ដូច្នេះ​ប្តីរបស់ជនរងគ្រោះ​ក៏​ទូរស័ព្ទ​ប្តឹង​​សមត្ថ​កិច្ច​ប៉ុស្តិ៍​ ​បន្ទាប់មក​សមត្ថកិច្ច​​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យឈ្មោះ មុ​ិ​ច ទីណា​ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​​ ខ្លួន​ពិតជា​បាន​វាយ​ជន​រង គ្រោះ​ប្លន់​យក​ប្រាក់​ប្រាកដ​មែន ។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ និង​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​បន្ត​ចាត់ការតាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ