ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…ឡានឡើងខ្ទេច ឯណាមនុស្ស?

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ប្រភពពីនគរបាល​ចរាចរណ៍​ក្រុង​បាន​​ឱ្យ​ថា រថយន្ត​ម៉ាករ៉ង់រ៉ូវើមួយ​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​​​ស្ពាន​(BCI)ក៏ជ្រុក​​បុកបង្កាន់ដៃស្ពាន​​ចំហៀង​ខាងស្តាំ បណ្តាលឱ្យ​​ក្រឡាប់​បី​បួន​ត្រឡប់​​នៅ​លើ​ស្ពាន ​រងការ​​ខូចខាត​រថយន្ត​ខ្ទេច​​ស្ទើរ​ទាំងស្រុង កាលពី​យប់​ថ្ងៃទី​២៦ មីនា…

ខេត្តកំពត ៖ ​ប្រភពពីនគរបាល​ចរាចរណ៍​ក្រុង​បាន​​ឱ្យ​ថា រថយន្ត​ម៉ាករ៉ង់រ៉ូវើមួយ​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​​​ស្ពាន​(BCI)ក៏ជ្រុក​​បុកបង្កាន់ដៃស្ពាន​​ចំហៀង​ខាងស្តាំ បណ្តាលឱ្យ​​ក្រឡាប់​បី​បួន​ត្រឡប់​​នៅ​លើ​ស្ពាន ​រងការ​​ខូចខាត​រថយន្ត​ខ្ទេច​​ស្ទើរ​ទាំងស្រុង កាលពី​យប់​ថ្ងៃទី​២៦ មីនា ។ ហើយដោយ​ឡែក អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ក្នុងបួន​នាក់​ បាន​រង​របួសធ្ងន់​-​ស្រាល តែ​មិន​មាន​អ្នក​​គ្រោះថ្នាក់​ដល់​​ជីវិត​នោះ​ទេ ។

សេចក្តីរាយការណ៍បន្តថា ​រថយន្ត​​ខាងលើ ពណ៌​.ស​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AD-៥៥៧១ បើកបរ​ដោយ​ឈ្មោះតប់ រ​ត្ន័​ធា​និ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​អ្នក​រួម​ដំណើរ​៣​នាក់ទៀត ១-ឈ្មោះ ប៉ាន់ សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ៣១​ឆ្នាំ រស់នៅ​សង្កាត់​ឃ្មួ​ញ ខ​ណ្ឌសែន​​សុខ រាជធានី​ភ្នំពេញ ២-ឈ្មោះ​ពៅ សា​រ៉ា​វុ​ធ ភេទ​​ប្រុស អាយុ៣៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ​និង​៣​-មិន​ស្គាល់​អត្តសញ្ញាណ ​ដោយ​ក្រោយ​ពេល​កើតហេតុ​ មិនដឹង​ចុះ​ទៅ​​ណា​បាត់​ (​អាច​រង​របួសស្រាល​) ។

ប្រភព​បន្តថា ករណី​គ្រោះ​ចរាចរ​ណ៍ខាងលើ ដោយសារ​នៅ​ត្រង់​ចំណុច​កើតហេតុ​ ជាផ្លូវ​រីក​ធំទាំង​​សងខាង​ស្ពាន ហើយ​ស្ពាន​តូច​ជាង​ផ្លូវ ។ ម្យ៉ាងទៀត​ នៅ​ចំណុច​ខាង​មុខ​ស្ពាន​​មិនមាន​ដាក់​សញ្ញា​សម្គាល់​ឱ្យ​​អ្នក​​បើក​បរ​​ដឹង​ថា ជា​​ផ្លូវ​តូច​ជាង​ស្ពាន ឬ​សញ្ញា​ឱ្យមាន​ការប្រុង​ប្រ​យ​័ត្ន នៅ​ត្រង់​ចំណុច​ស្ពាន​នេះ​ឡើយ ។ គួរ​បញ្ជាក់ថា កន្លង​មក​ស្ថិតនៅ​ចំណុច​ស្ពាន​នេះ​ កើត​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ជា​ញឹកញាប់​ផង​ដែរ​។

​មហាជន​បាន​សូម​អំពាវនាវ​ដល់​មន្ទីរ​ជំនាញ ​ឬ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ មេត្តា​ដាក់​សញ្ញា​សំគាល់​អ្វីមួយ​សំរាប់​ឲ្យ​អ្នកបើកបរ​ធ្វើ​ដំណើរ​ដោយ​យានយន្ត ដើម្បី​មានការ​ប្រុង​ប្រយ​ត្ន័​ផង​។​

អត្ថបទសរសេរ ដោយ