ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ មិន​ត្រូវ​ឲ្យ​គេ​មាក់ងាយ ឬ​ប្រមាថ​រឿង​អនុគ្រោះ​ពន្ធ ឬ​មិន​អនុគ្រោះ​ពន្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជំហរ​ថា មិន​ឲ្យ​គេ​ម៉ាក់​ងាយ ឬ​ប្រមាថ​រឿង​អនុគ្រោះ​ពន្ធ ឬ​មិន​អនុគ្រោះ​ពន្ធ​ក្នុង​ការ​ធ្វើ​ដឹកនាំ​ប្រទេស​ឲ្យ​រីក​ចម្រើន​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជំហរ​ថា មិន​ឲ្យ​គេ​ម៉ាក់​ងាយ ឬ​ប្រមាថ​រឿង​អនុគ្រោះ​ពន្ធ ឬ​មិន​អនុគ្រោះ​ពន្ធ​ក្នុង​ការ​ធ្វើ​ដឹកនាំ​ប្រទេស​ឲ្យ​រីក​ចម្រើន​នោះ​ទេ ។ ថ្លែង​ក្នុង​ពី​ធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​គរុ​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៧-២០១៨ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា កម្ពុជា​មិន​ចាំបាច់​គិត​ពី​ការ​អនុគ្រោះ​ពន្ធ ឬ​មានការ​អនុគ្រោះ​ពន្ធ​នោះ​ទេ គឺ​កម្ពុជា​ត្រូវ តែ​ប្រើ​កម្លាំង​ខ្លូ​ន ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដោយ​មិន​គិត​ថា ខ្លួន​មាន​ភាព​អនុគ្រោះ​ពី​អ្នក​ណា​ទាំងអស់ ។

ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​សម្តេច​បញ្ជាក់​ថា​«​ដើម្បី​កុំ​ប្រទេស​របស់​យើង​ត្រូវ​ទទួល​រង​ការ​ប្រមាថ ហើយ​កង្វល់​របស់​គេ ត្រូវ​ចាំ​បង្ខំ​ឲ្យ​យើង​អនុវត្ត គឺ​អត់​ទេ ។ ប្រទេស​កម្ពុជា​កង្វល់​របស់​កម្ពុជា ហើយ​អ្នកឯង​ត្រូវ​ដឹង​ពី​កង្វល់​របស់ខ្ញុំ គឺ​អ្វី ? រដ្ឋាភិបាល​ខ្ញុំ​មាន​កង្វល់ អ្វី​អ្នកឯង​មិន​ទេ ។ អ្នកឯង​ចាំ​បង្ខំ​យើង​ឲ្យ​យល់​ពី​កង្វល់​របស់​អ្នកឯង​យើង​អត់​ទទួល​បាន​ទេ​អាហ្នឹង​។ ដូច្នេះ​មាន​តែ​វិធី​ថា កាត់​បន្ថយ​អ្វី​ដែល​មិន​ចាំបាច់​ដូច​ជា កា​រស​ស្គេ​ន​កុង​ទ័ន កុំ​ឲ្យ​ឡាន​នៅ​កក​កុន​អី​ញ្ចឹ​ង អា​បង់​លុង គឺ​ម្យ៉ាង​ហើយ​តែបើ​ស្គេ​ន​គ្រប់​កុងតឺន័រ គឺ​យឺត​ណាស់ ព្រោះ​គេ​ត្រូវ​ដឹក​ទំនិញ​ល្បឿ​លឿន​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​មានការ​ស្គេ​ន​កុងតឺន័រ​តាម​របៀប​ហានិភ័យ ឧទាហរណ៍​៖ នៅ​ពេល​មាន​១០០​កុងតឺន័រ ហើយ​យើង​សង្ស័យ​១ ឬ​២​កុងតឺន័រ​នោះ យើង​យក​តែ​១ ឬ​២​កុងតឺន័រ​មក​ស្គេ​ន​បាន​ហើយ ។ ក្រៅពី​នោះ​ឲ្យ​ចេញ​ទៅ ហើយ​បើ​ប្រទេស​ណា​ឲ្យ​ស្គេ​ន​យើង​ស្គេ​ន តែបើ​មិន​ឲ្យ​ស្គេ​ន​មិន​ចាំបាច់​ទេ ។ ការ​ធ្វើ​បែប​នេះ​នឹង​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​ថែម​ទៀត ហើយ​អ្នក​រកស៊ី​នឹង​នៅ​ជាមួយ​យើង ។

ចំណែក​កាំសាប​វិញ​ដែល​បាន​បំពេញ​តួនាទី​ជាង​៤០​ឆ្នាំ​ហើយ តែ​ឥឡូវ​រំលាយ​ចោល ដើម្បី​ឲ្យ​កំពង់​ផែ​ធ្វើ​ទំនាក់ទំនង​ជាមួយ​កំពង់​តែ​ម្តង ហើយ​តម្លៃ​អគ្គិសនី​ត្រូវ​ធ្លាប់​ចុះ ។ សម្តេច​បញ្ជាក់​ថា​«​និយាយ​រួម​ត្រូវ​រុញច្រាន​សេដ្ឋកិច្ច​យើង​ឲ្យ​មាន​កំណើន ។ ហើយ​បើ​គេ​តម្រូវ​ឲ្យ​យើង​បង់ពន្ធ យើង​បង់ពន្ធ ហើយ​គេ​នាំ​ចូល​មក​យើង​ក៏​យើង​វៃ​ពន្ធ ។ កុំ​ឲ្យ​គេ​ថា អា​ញ​ឲ្យ​អ្នក​នេះ ឯង​ត្រូវធ្វើ​តាម​អា​ញ បើ​មិន​ធ្វើ​តាម​អា​ញ​ទេ អា​ញ​នឹង​ដក​យក​កុំ​!​ឲ្យ​និយាយ​ភាសា​នឹង​បន្ត​ទៀត ។ ខ្មែរ​ណា​! កាលពីដើម​គេ​មិន​ធ្វើ​ប៉ុណ្ណឹង​ទេ គឺ​ខ្មែរ​ធ្លាប់​គេ​ហ៊ុំ​ព័ន្ធ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​គ្រប់​ច្រក​តែ​ខ្មែរ​រស់​បាន តែ​នោះ​ជា​ខ្មែរ ហ៊ុន សែន ដឹកនាំ ។ អា​ឡូ​វ​នៅ​តែ​ខ្មែរ​ហ៊ុន សែន នៅ​តែ​ដឹកនាំ​ដដែល ហើយ​ហ៊ុន សែន​នឹង​បន្ត​ដឹកនាំ​ឲ្យ​សេដ្ឋកិច្ច​រស់​រវើក​ជាមួយ​កំណើនសេដ្ឋកិច្ច​៧​ភាគរយ ហើយ​បន្ត​ដឹកនាំ​ឲ្យ​កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់​៧​ភាគរយ​បន្ត​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា នឹង​ធ្វើ​កំណែទម្រង់​វិស័យ​មួយ​ចំនួន​ជា​កញ្ចប់​តែ​ម្តង​ដែល​នឹង​ត្រូវ​កញ្ចប់​ថវិកា​ប៉ុន្មាន ដើម្បី​អន្តរាគមន៍ ។ ព្រោះថា កម្ពុជា​មិនមែន​អ្វី​ៗ​សុទ្ធតែ​ទៅ​សុំ​ជំនួយ​ឬ​ទៅ​កម្ចី​បរទេស​ទាំងអស់​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ដែល​មាន​វត្ត​មាននៅ​កម្ពុជា​បាន​ត្រៀមខ្លួន​ក្នុង​ការ​បង់ពន្ធ​រួច​ហើយ​ព្រោះថា ការ​អនុគ្រោះ​ពន្ធ​គេ​គង់តែ​យក​នៅ​ណាមួយ​តែ​ប៉ុណ្ណឹង​ទេ ។ កាលណា​សេដ្ឋកិច្ច​យើង​កើនឡើង​ដល់​កម្រិត​ណាមួយ គឺ​ការ​អនុគ្រោះ​ពន្ធ​បាត់​ដោយ​ស្វ័យប្រវត្តិ​ហើយ ។

សម្តេច​ថា​«​អី​ញ្ចឹ​ង​ទេ​កុំ​ឲ្យ​គេ​ប្រើ​បន្ត​ទៀត​នូវ​ពាក្យ​មិន​ធ្វើ​តាម​គាត់ អើ​! កុំ​ឲ្យ​ប្រើ​ភាសារ​នឹង​បន្ត​ទៀត​ជាមួយ​យើង​អី​ញ្ចឹ​ង​បាន​យើង​ឯករាជ្យ ។ អី​ញ្ចឹ​ង​បាន​ខ្ញុំ​ប្រើ​ភាសា​កំណែទម្រង់​ផ្ទៃក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ ។ យើង​រកស៊ី​ជាមួយ​គេ​គេ​បង់ពន្ធ​ឲ្យ​យើង យើង​បង់ពន្ធ​ឲ្យ​គេ គឺ​មាន​តែ​ប៉ុណ្ណឹង​!» ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ពី​ការ​អនុគ្រោះ​ពន្ធ​ការ​នាំ​អង្ករ​របស់​កម្ពុជា​ចេញពី​ក្រៅប្រទេស​ថា អង្ករ​កម្ពុជា​មិន​បាន​ជាប់​នឹង​ប្រពន្ធ​អនុគ្រោះ ឬ​មិន​អនុគ្រោះ​ទេ ប៉ុន្តែ ប្រទេស​អី​តា​លី​ប្រកួត​មិន​ឈ្នះ​ជាមួយ​អង្ករ​កម្ពុជា អី​ញ្ចឹ​ង​បានជា​ប្រទេស​អី​តា​លី​ស្នើ​សុំ​សហ​ភា ព​អឺរ៉ុប​ឲ្យ​ដាក់​ពន្ធ​លើ​ការ​នាំ​អង្ករ​របស់​កម្ពុជា និង​អង្ករ​មី​យ៉ា​ន់​ម៉ា ។ សម្តេច​តេ​ជោ​បន្ថែម​ថា​ទោះបីជា​សហភាព​យកពន្ធ​ក៏​កម្ពុជា​នៅ​តែ​នាំ​ទៅ ហើយ​រយៈពេល​២​ខែ​មកនេះ​មាន​កំណើន​ក្នុង​ការ​នាំ​អង្ករ​ថែម​ទៀត ។ អង្ករ​កម្ពុជា​មិន​សម្រាប់​តែ​នាំ​ទៅ​សហភាព​អឺរ៉ុប​នោះ​ទេ គឺ​នាំ​ទៅ​វៀតណាម​៣០​ម៉ឺន​តោន ចិន ៤០​ម៉ឺន​តោន និង​នាំ​ទៅ​ម៉ា ឡេ​ស៊ី និង​ប្រទេស​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ