ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃេ​ត ​និង​គូស្នេហ៍​ថើប​គ្នា​ក្នុង​រថយន្ត

5 ឆ្នាំ មុន

នាង​ឃែត បេ​ក​គី​ន​សេល (Kate Beckinsale) តារា​សម្តែង​ជនជាតិ​អង់គ្លេស​ត្រូវ​គេ​ថត​បាន​ខណៈ​ពេល​នាង​កំពុង​ថើប​មាត់​ជាមួយ​លោក​ភី​ត ដេ​វី​ដ​សុ​ន (Pete Davidson) តារា​កំប្លែង​ជំនាន់​ក្រោយ​ជនជាតិ​អា​មេ​រិ​ក នៅ​ឯ​ពូក​ខាងក្រោយ​រថយន្ត​របស់​ពួក​គេ…

នាង​ឃែត បេ​ក​គី​ន​សេល (Kate Beckinsale) តារា​សម្តែង​ជនជាតិ​អង់គ្លេស​ត្រូវ​គេ​ថត​បាន​ខណៈ​ពេល​នាង​កំពុង​ថើប​មាត់​ជាមួយ​លោក​ភី​ត ដេ​វី​ដ​សុ​ន (Pete Davidson) តារា​កំប្លែង​ជំនាន់​ក្រោយ​ជនជាតិ​អា​មេ​រិ​ក នៅ​ឯ​ពូក​ខាងក្រោយ​រថយន្ត​របស់​ពួក​គេ ។

សកម្មភាព​នោះ​ក្រោយ​ពេល​ទៅ​ចូលរួម​បញ្ចាំងភាពយន្ត «The Dirt» លើក​ដំបូង​របស់​ខាង​បុរស​កាលពី​យប់​ថ្ងៃ​ទី​១៨ មីនា​២០១៩ នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សហរដ្ឋអាមេរិក ។

គូស្នេហ៍​វ័យ​ខុស​គ្នា​នេះ​បាន​សម្តែង​ភាព​ល្អូកល្អិន​ជា​លើក​ដំបូង​ក្នុង​ពេល​ជួប​គ្នា​ក្នុង​ពិធីជប់លៀង​បន្ទាប់​ពី​បាន​ប្រកាស​ពានរង្វាន់​ភូគោល​មាស​(Golden Globe Awards) លើក​ទី​៧៦​កាលពី​ថ្ងៃ​ទី​៦ មក​រា ២០១៩ និង​បាន​សេពគប់​គ្នា​ជា​រៀង​រហូត​មក ។

បច្ចុប្បន្ន​នាង​បេ​ក​គី​ន សេល អាយុ​៤៥​ឆ្នាំ និង​លោក​ដេ​វី​ដ​សុ​ន អាយុ​២៥​ឆ្នាំ​ស្រលាញ់​គ្នា​ផ្អែម​ល្អែ​ម ហើយ​ត្រូវ​គេ​លួច​ថត​បាន​ខណៈ​ពេល​ពួក​គេ​កំពុង​ឱប​ថើប​គ្នា​យ៉ាង​ញក់ញី​នៅ​ក្នុង​រថយន្ត ។

ប្រវត្តិ​របស់​នាង​បេ​ក​គី​ន សេល មានកូន​ស្រី​ម្នាក់​អាយុ​១៩​ឆ្នាំ​ជាមួយ​លោក​ម៉ៃ​ឃើ​ល សុី​ន​(Michael Sheen) តារា​សម្តែង​ជនជាតិ​វែ​ល​ក្នុង​អំឡុង​ឆ្នាំ​១៩៩៥-២០០៣ ក្រោយមក​លែងលះ​គ្នា និង​បាន​ជួប​ជាមួយ​តារា​កំប្លែង​វ័យក្មេង​រូប​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ