ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កើតហេតុ មិន​ទាន់​គាស់​យក​សព​ជន​រង​គ្រោះ​ចេញពី​កាប៊ី​ន​ផង ប៊ិះ​មួយ​គ្រឿង​ទៀត​មក​បុក​បន្ថែម

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​មិនស្គាល់ម៉ាកមួយគ្រឿង​​បាន​បុក​​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀតម៉ាកប្រោនធាក្នុងទិស​ដៅស្របគ្នា​ បណ្តាល​ឱ្យ​អ្នក​បើកបរ​រថយន្ត​ម៉ាកប្រោនធាស្លាប់កៀប​ជាប់​ក្នុង​កាប៊ីន ។ ​បន្ទាប់​ពី​កើតហេតុ​ សមត្ថ​កិ​ច្ច​​មិន​ទាន់​យក​គាស់​សពជនរងគ្រោះ​​ចេញពី​កា​ប៊ី​ន​ និងមិនទាន់​​ទាំង​អូស​យក​រថយន្ត​​រងគ្រោះ​មក​ដាក់​​ខាង​ផង ​ស្រាប់តែ​មាន​រថយន្ត​ដឹកប្រេងឥន្ធនៈ​មួយគ្រឿង​ផ្សេង​ទៀត​បើក​មកដល់​​ប៊ិះ​​បុករថយន្ត​ម៉ាកប្រោនធា​ដែរ​ ​តែ​​អ្នក​បើកបរ​រថយន្ត​ដឹងប្រេង​បាន​បួង​ច​ង្កូ​ត​គេច​…

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​មិនស្គាល់ម៉ាកមួយគ្រឿង​​បាន​បុក​​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀតម៉ាកប្រោនធាក្នុងទិស​ដៅស្របគ្នា​ បណ្តាល​ឱ្យ​អ្នក​បើកបរ​រថយន្ត​ម៉ាកប្រោនធាស្លាប់កៀប​ជាប់​ក្នុង​កាប៊ីន ។ ​បន្ទាប់​ពី​កើតហេតុ​ សមត្ថ​កិ​ច្ច​​មិន​ទាន់​យក​គាស់​សពជនរងគ្រោះ​​ចេញពី​កា​ប៊ី​ន​ និងមិនទាន់​​ទាំង​អូស​យក​រថយន្ត​​រងគ្រោះ​មក​ដាក់​​ខាង​ផង ​ស្រាប់តែ​មាន​រថយន្ត​ដឹកប្រេងឥន្ធនៈ​មួយគ្រឿង​ផ្សេង​ទៀត​បើក​មកដល់​​ប៊ិះ​​បុករថយន្ត​ម៉ាកប្រោនធា​ដែរ​ ​តែ​​អ្នក​បើកបរ​រថយន្ត​ដឹងប្រេង​បាន​បួង​ច​ង្កូ​ត​គេច​ បណ្តាល​​​ឱ្យ​​​ធ្លាក់​ចេញពីផ្លូវ​តែ​ម្តង​។

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៦​នាទី​​ទៀបភ្លឺ​ថ្ងៃទី​២៧ ​ខែមីនា​ ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រលេខ​​៧០​-៧១ មុខ​ភូមិ​ក្រាំង​តា​តន់​ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

រថយន្តទាំង​​៣គ្រឿង​ខាងលើ ក្នុង​នោះ​រួម​មាន​ ១-រថយន្ត​មួយ​​គ្រឿង​ម៉ាក​ប្រោ​ន​ធា ពណ៌​ស ​ពាក់​​​ស្លាក​​លេខ​ភ្នំពេញ ២AG-៩៦៤៣ ​បើកបរ​ដោយ​​ឈ្មោះ​មាឃ សា​យាន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់​ភូមិ​ដូន​លែ​ប ឃុំ គោក​ព្រីង ស្រុក​​​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ​បានស្លាប់កៀបជាប់​ក្នុងកាប៊ីន ២-រថយន្ត​មួយគ្រឿង​មិនស្គាល់ម៉ាក បើកបរដោយ​បុរសម្នាក់មិនស្គាល់​អត្ត​សញ្ញាណ បាន​បើករថយន្ត​គេច​បាត់ស្រមោល​ និង​៣-​រថយន្ត​​​ដឹកប្រេងឥន្ធនៈ​មួយគ្រឿង ព​ណ៌​ក្រហម​លាយ​ទឹកប្រាក​់ បើកបរ​ដោយ​​ឈ្មោះ​ជឺ​ន ប៊ុ​ន​ណា ភេទប្រុស ​អាយុ​៣០ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ធ្នង់​ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោ​ធិសែន​ជ័​យ រាជធានី​ភ្នំពេញ ​មិនមានរង​របួស ។

តាម​​ប្រភពព័ត៌មាន​​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ប្រោ​ន​ធា បើកបរ​​មក​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ​បាន​បុក​រថយន្ត​​មួយ​​គ្រឿង​មិន​ស្គាល់​ម៉ាក ដែល​បើកបរក្នុងទិស​ដៅ​​ស្រប​គ្នា បណ្តាល​អ្នកបើកបរ​រថយន្ត​​ម៉ាក​ប្រោន​​ធាស្លាប់​កៀប​​ជាប់​ក្នុង​កាប៊ី​ន​ ​រីឯរថយន្តម៉ាក​ប្រោនធាបាន​រងការ​ខូចខាតធ្ងន់ធ្ងរ ចំណែក​​​ភាគីខាង​រថយន្ត​មិន​ស្គាល់​​ម៉ាក​​បាន​បើកគេច​​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល។

តាម​ប្រភពព័ត៌មាន​បាន​​បន្ត​ថា ​បន្ទាប់ពីកើតហេតុ សមត្ថកិច្ច​មិនទាន់ចុះពិនិត្យ​កន្លែងកើតហេតុដើម្បី​គាស់​យក​សពជនរងគ្រោះ​ចេញពីកាប៊ីន និងមិនទាន់​ទាំងអូសរថយន្ត​មក​ដាក់​ខាងផង ស្រាប់តែ​មាន​រថយន្ត​​​មួយគ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹកប្រេង​ឥន្ធនៈ​​បាន​បើក​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​គេច​រថយន្ត​ម៉ាក​ប្រោ​ន​ធា ​បណ្តាល​អោយ​រថយន្ត​ដឹកប្រេង​ធ្លាក់​ចេញពី​ផ្លូវ​មក​ខាងស្ដាំ​ដៃ​រងការ​​ខូចខាត​ស្រាល ​សំណាងល្អ​អ្នក​បើកបររថយន្ត​ដឹកប្រេង​មិន​មាន​រង​របួសនោះទេ​ ។

​ក្រោយពេលកើតហេតុ ​សមត្ថកិច្ច​បាន​គាស់​យក​សពជនរងគ្រោះ​​ចេញពី​ក្នុង​កា​ប៊ីន ​ហើយ​បាន​​ធ្វើ​កំណត់
ហេតុរួច​ក៏​​​ប្រគល់​សពជនរងគ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធើ​បុណ្យ​តាម​ប្រពៃណី ។ ​រីឯរថយន្ត​ដឹកប្រេងត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម្បី​យក​ទៅ​ជួស​ជុល​ប្រើប្រាស់​វិញ ​។ ចំណែករថយន្ត​ម៉ាក​ប្រោន​​ធា ដែល​រងការ​ខូចខាត​ធ្ងន់ ត្រូវបាន​សមត្ថកិច្ច​​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ