ទើប​សុំ​បែក​គ្នា​បាន​១០​ថ្ងៃ ប្តី​តាម​វ៉ៃ​បាក់​ក្តោង​…


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួមរស់​ជាមួយ​ប្តី​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ លុះ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​ប្តី​តែងតែ​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ទៀត ​រហូត​រស់នៅ​ជាមួយ​គ្នា​លែង​​កើត ក៏​សុំ​បែកផ្លូវ​គ្នា ។ ប៉ុន្តែក្រោយ​ពី​សុំ​បែកផ្លូវ​គ្នា​បាន​១០​ថ្ងៃ ក៏​ត្រូវ​បុរស​ជា​ប្តី​តាម​វាយ​បណ្តាល​ឲ្យ​រងរបួសធ្ងន់​រហូត​បាក់​ក្តោងច្រមុះ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ ខែមីនា នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈុ​ន លី​មុន្នីរ​ដ្ឋា អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ស៊ុប​គ្រឿងក្នុង ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ កែវ បូ​រ៉ា​ស៊ី អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ។
តាម​ស្ត្រី​រង​គ្រោះ​និយាយ​រៀបរាប់់​ថា រូប​នាង​ជា​កូនកំព្រា និង​បាន​ស្រឡ​ញ់​គ្នា​ជាមួយ​បុរស​ប្តី​ប្រមាណ​៨​ឆ្នាំ​មក​ហើយ តែ​ពុំ​បាន​រៀប​អាពា​ហ៍​ពិពាហ៍​នោះ​ឡើយ គឺ​រស់នៅ​ជាមួយ​គ្នា​តែម្ដង រហូត​បង្កើត​បានកូន​ប្រុស​២​នាក់ ដែល​កូន​បង​អាយុ​៥​ឆ្នាំ និង​កូន​ប្អូន​ទើប​អាយុ​២​ឆ្នាំ ។

ដោយសារ​ការ​រស់នៅ​ជាមួយ​គ្នា ប្តី​របស់​នាង​តែង​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់ និង​តែងតែ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អស់​ស្ទើរ​រាប់​ម៉ឺន​ដុល្លារ​ផងនោះ ធ្វើ​ឱ្យ​នាង​អស់ចិត្ត​មិន​អាច​ទ្រាំ​រស់​ជាមួយ​គ្នា​បាន​តទៅ​ទៀត ក៏​សុំ​បែកផ្លូវ​គ្នា​ដោយ​ចែក​កូន​គ្នា​ម្នាក់​មួយ និង​មាន​រយៈពេល​១០​ថ្ងៃ​មក​ហើយ ។បន្ទាប់​ពី​បែកផ្លូវ​គ្នា នាង​ក៏​បាន​ដូរ​ផ្ទះ​ជួល ប៉ុន្តែ​ទើបតែ​២​ថ្ងៃ ប្តី​នោះ​ក៏​បាន​យក​កូន​ទាំង​២​នាក់​ទៅ​តែ​ម្តង ដោយ​ចោទប្រកាន់​ថា​នាង​មិន​មាន​សមត្ថភាព​ចិញ្ចឹម​កូន​ទេ តែ​តាម​ពិត​នាង​មិនមែន​ដូច​ប្តី​ចោទប្រកាន់​ឡើយ ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​នាង​ទើបនឹង​មក​នៅផ្ទះ​ជយ​ល​ថ្មី ដោយ​មិន​ឲ្យ​បុរស​ជា​ប្តី​
ដឹង​ឡើយ ។ ប៉ុន្តែ​ប្តី​បាន​តាម​រក​ផ្ទះ​ជួល​ថ្មី​នោះ​រហូត​ឃើញ និង​បាន​ប្រើ​ហិង្សា​វាយ​និង​ទាត់​នាង​មួយ​ជើង​បណ្តាល​ឱ្យ​បាក់​ក្តោងច្រមុះ​ហូរ​ឈាម​រហូត ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ។ ក្រោយ​ពេល​កើតហេតុ នាង​បានទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ប្តី​រូប​នេះ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។
ជីវិត​ប្តី​ប្រពន្ធ​ប្រហែល​មិន​ងាយស្រួល​នោះ​ទេ ប្រសិនបើ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា ។ ការប្រកាន់​​ភាព​ហិង្សា​វាយដំ​ប្រពន្ធ​ពី​សំណាក់បុរស​ជា​ប្តី គឺជា​ភាព​អគតិ​ដែល​មិន​គប្បី​ប្រព្រឹត្ត​ឡើយ ៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ