ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុះកញ្ជ្រោល​ក្នុងផ្ទះ​សំណាក់​២​ថ្ងៃ​ជាប់​គ្នា​…​ថ្ងៃ​បន្ទាប់​ប្រែ​ជា​អ្នក​ទោស

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ធ្វើការ​នៅ​សិប្បកម្ម​កាត់​ព្រុយ​ខោអាវ​ជាមួយ​នារី​ម្នាក់​បាន​រយៈពេល​៥​ខែ តែ​មិនដឹង​សោះ​ថា​ នាង​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ។ ដោយសារ​តែ​ជួប​មុខ​គ្នា​រាល់ថ្ងៃ ពួក​គេ​ទាំង​២​នាក់​ក៏​ចាប់​ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា និង​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ធ្លាប់​បាន​ប្រព្រឹត្ត​កន្លង​ប្រពៃ​ណី​ទេ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ធ្វើការ​នៅ​សិប្បកម្ម​កាត់​ព្រុយ​ខោអាវ​ជាមួយ​នារី​ម្នាក់​បាន​រយៈពេល​៥​ខែ តែ​មិនដឹង​សោះ​ថា​ នាង​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ។ ដោយសារ​តែ​ជួប​មុខ​គ្នា​រាល់ថ្ងៃ ពួក​គេ​ទាំង​២​នាក់​ក៏​ចាប់​ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា និង​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ធ្លាប់​បាន​ប្រព្រឹត្ត​កន្លង​ប្រពៃ​ណី​ទេ ។

លុះ​ថ្ងៃមួយ បុរស​រូប​នេះ​បាន​បបួល​នាង​ដើរ​លេង​នៅ​កោះ​ពេជ្រ ហើយ​ក៏​ត្រូវរ៉ូវ​គ្នា​ចូល​ដេក​​នៅ​ផ្ទះសំណាក់ និង​រួមរ័ក​ស្នេហា​២​ដង​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។ លុះ​ស្អែក​ឡើង​ដោយសារ​អារម្មណ៍​នៅ​ពុះ​កញ្ជ្រោល ពួក​គេ​ទាំង​២​នាក់​បាននាំ​គ្នា​ទៅ​ផ្ទះសំណាក់​ដដែល​នោះ ហើយ​រួមរ័ក​មេត្រីជា​មួយ​គ្នា​៣​ដង​ថែម​ទៀត ទើប​នាំ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ពេល​នោះ​ក៏​ត្រូវ​បែក​ការណ៍​ដោយម្តាយ​​ឪពុក​នាង​សួរនាំ​ដេញដោល​រហូត​ធ្លាយរឿងរ៉ាវ ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៤រសៀល​ថ្ងៃ​ទី​១៧ ​មីនា​ កន្លង​ទៅ នៅផ្ទះ​សំណាក់​មួយ​ ស្ថិត​ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។ ក្មេង​ស្រី​ទើប​មាន​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងក្រុង​​តា​ខ្មៅ ។ ឯ​បុរស​ជា​អ្នកទោស​ស្នេហា​ព្រោះតែ​រួមរ័ក​មេត្រី​ជាមួយ​សង្សារ​ជា​អនីតិជន​ឈ្មោះ សំច​ន្ថា ហៅ​វ៉ែន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​អ្នកទោស​ស្នេហា​រូប​នេះ​ទៅ​សាលា​ដំបូ​ង ។ នេះ​ជា​មេរៀន​ថ្មី​មួយទៀត​សម្រាប់​ជន​គ្រប់រូប ដែល​តែងតែ​ត្រេកត្រអាល​នឹង​ល្បែង​ស្នេហ៍មិន​គិត​មុខក្រោយ ពិសេស​ខាង​បុរស​តែង​ជាប់ទោស​ដោយ​ចៀស​មិន​ផុត ៕​

អត្ថបទសរសេរ ដោយ