ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំគិត​ថា​ខ្លួន​នៅ​ក្មេង​កុំ​អាល​ធ្វើបុណ្យ សង្ខារ​មិន​ទៀងទេ

5 ឆ្នាំ មុន

សត្វលោក​ទាំងអស់​ទៀងតែនឹង​ស្លាប់ គឺ​ស្លាប់​ទាល់តែ​អស់​គ្មាន​សល់​អ្នក​ណា​ម្នាក់ ព្រោះ​ជីវិត​នេះ​ញាំញី​ទៅ​ដោយ​សេចក្តី​ទុក្ខ​ទោះបី​ពេល​ខ្លះ​បាន​សុខ ក៏​សេចក្តីសុខ​នេះ​លាយឡំ​នឹង​ទុក្ខ​ដែរ ទុក្ខ​ព្រោះ​សេចក្តី​ស្រែក​ឃ្លាន ទុក្ខ​ព្រោះ​បំណុល ទុក្ខ​ព្រោះ​ជំងឺ​បៀតបៀន ទុក្ខ​ព្រោះ​ភ័យ ទុក្ខ​ព្រោះ​សេចក្តីស្លាប់​និរាស​ព្រាត់​ប្រាសចាក​ភព ដែល​ជា​ទុក្ខ​ខ្លាំងក្លា​បំផុត…

សត្វលោក​ទាំងអស់​ទៀងតែនឹង​ស្លាប់ គឺ​ស្លាប់​ទាល់តែ​អស់​គ្មាន​សល់​អ្នក​ណា​ម្នាក់ ព្រោះ​ជីវិត​នេះ​ញាំញី​ទៅ​ដោយ​សេចក្តី​ទុក្ខ​ទោះបី​ពេល​ខ្លះ​បាន​សុខ ក៏​សេចក្តីសុខ​នេះ​លាយឡំ​នឹង​ទុក្ខ​ដែរ ទុក្ខ​ព្រោះ​សេចក្តី​ស្រែក​ឃ្លាន ទុក្ខ​ព្រោះ​បំណុល ទុក្ខ​ព្រោះ​ជំងឺ​បៀតបៀន ទុក្ខ​ព្រោះ​ភ័យ ទុក្ខ​ព្រោះ​សេចក្តីស្លាប់​និរាស​ព្រាត់​ប្រាសចាក​ភព ដែល​ជា​ទុក្ខ​ខ្លាំងក្លា​បំផុត ។

ទុក្ខ​ធំ​បំផុត​នៅ​ពេល​មនុស្ស​យើង​ហៀបនឹង​ស្លាប់ ព្រោះ​នៅ​ពេល​ជិត​ស្លាប់​អវយវៈ​ទាំងអស់​នៅ​ក្នុង​រូប​កាយ​ឈប់​ធ្វើការ​ទៅ​តាម​មុខងារ​របស់​ខ្លួន​ទៀត​ហើយ ឈប់​ទទួល​ប្រតិបត្តិការ​ទៅ​តាម​ការ​បង្គាប់បញ្ជា​របស់​ចិត្ត​ទៀត​ហើយ​។

ពេល​នោះ​ភ្នែក​ស្រវាំង ឈប់​ទទួល​អារម្មណ៍​ពី​ភ្នែក​, ត្រចៀក​ហ៊ឹង​ណែន​ឈប់​ទទួល​សំឡេង​, ច្រមុះ​លែង​ធុំក្លិន​, អណ្តាត​ឈប់​ទទួល​រសជាតិ​, រាង​កាយ​ក៏​ឈប់​ទទួល​ធាតុ​ក្តៅ​ត្រជាក់​។ ខណៈ​នេះ​នៅ​សល់​តែ​ខ្យល់​ដក​ចេញ​ទៅ​ក្រៅ​ច្រើន ចូល​មក​ក្នុង​ខ្លួន​វិញ​តិច ម្ល៉ោះហើយ ចិត្ត​ដែល​នៅ​អាស្រ័យ​ជាមួយនឹង​ខ្យល់​នោះ​យ៉ាង​តិចតួច​បំផុត ធ្វើ​ឱ្យ​រូប​កាយ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំងក្លា ក្រៃណា​ទុក្ខ​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ ។

ជីវិត​ទាំងអស់​ទាំង​អ្នកមាន ទាំង​អ្នកក្រ ទាំង​ក្មេង ទាំង​ចាស់​គឺ​មាន​សភាព​បែប​នេះឯង មិន​មាន​សត្វលោក​ណាមួយ​គេច​រួច​ចៀស​ផុត​បាន​ឡើយ ។

អ្នកប្រាជ្ញ​ទាំងឡាយ​យល់​ពី​លោក​នេះ​ហើយ ក៏​ខំ​ធ្វើបុណ្យ​សន្សំ​កុសល​ព្រោះតែ​ខ្លាច​កំណើត​នេះឯង និង អប់រំ​សាធុជន​ប្រព្រឹត្ត​តែ​អំពើ​សុចរិត​ពី​ឥឡូវនេះ​ទៅ ហើយ​កុំ​គិត​ថា ខ្លួន​នៅ​ក្មេង​កុំ​អាល​ធ្វើបុណ្យ រង់ចាំ​ដល់​វ័យចាស់​បន្តិច​ទើប​ទៅ​វត្ត​។

ទស្សនៈ​បែប​នេះ​មិន​ទាន់​ត្រឹមត្រូវ​ទេ ព្រោះថា​សេចក្តីស្លាប់​មិនមែន​កើត​មាន​តែ​នៅ​លើ​ចាស់​ៗ​ឯណា ក្មេង​ខ្លះ​ក៏​ស្លាប់​ដែរ កុំ​ចាំ​បន្តិចទៀត​ត្រូវធ្វើ​សេចក្តី​ល្អ​ឱ្យ​ហើយ​ទៅ ។