ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមមើល៍​​…​និយាយអត់​ចេញទេ​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ធុន​យក្ស​២​គ្រឿង​បាន​កៀប​គ្នា​នៅ​លើ​ស្ពាន​ វាង​ក្រុងប៉ៃលិន​១​កន្លែងបណ្តាល​ឱ្យ​ស្ទះ​ចរាចរណ៍​អស់​រយ​:​ពេល​ជាង​២ម៉ោង ក៏​នៅ​តែ​មិន​អាច​យក​រថយន្ត​ទាំងនោះ​ចេញ​ពីលើ​ស្ពាន​បាន ។ ហេតុ​ការណ៍​នេះ កើតឡើងខណ​:​រថយន្ត​យី​ឌុ​ប​ខ្មែរ​ដឹក​ឥដ្ឋ​ពេញ​ទ្រុង បើកបរ​ឆ្លងស្ពាន​ឆ្លង​ជិត​ផុត​ទៅ​ហើយ ស្រាប់​​​​តែ​រថយន្ត​សណ្តោង​ថៃ​បើក​ចូល​ទៅ​ពីមុខ…

ខេត្ត​ប៉ៃលិន ៖ រថយន្ត​ធុន​យក្ស​២​គ្រឿង​បាន​កៀប​គ្នា​នៅ​លើ​ស្ពាន​ វាង​ក្រុងប៉ៃលិន​១​កន្លែងបណ្តាល​ឱ្យ​ស្ទះ​ចរាចរណ៍​អស់​រយ​:​ពេល​ជាង​២ម៉ោង ក៏​នៅ​តែ​មិន​អាច​យក​រថយន្ត​ទាំងនោះ​ចេញ​ពីលើ​ស្ពាន​បាន ។ ហេតុ​ការណ៍​នេះ កើតឡើងខណ​:​រថយន្ត​យី​ឌុ​ប​ខ្មែរ​ដឹក​ឥដ្ឋ​ពេញ​ទ្រុង បើកបរ​ឆ្លងស្ពាន​ឆ្លង​ជិត​ផុត​ទៅ​ហើយ ស្រាប់​​​​តែ​រថយន្ត​សណ្តោង​ថៃ​បើក​ចូល​ទៅ​ពីមុខ ដោយ​មិន​រង់ចាំ​រថយន្ត​យី​ឌុ​ប​ខ្មែរ​ឆ្លង​ផុត​នោះ​ទេ ។ ដោយ​សារ​ការ​បើក​បំពាន​ស​ម្រុ​ឆ្លងស្ពាន​នេះ ទើប​បណ្តាល​ឱ្យ​កៀប​គ្នា​ជាប់​ទៅ​មុខ​មិន​រួច​ថយក្រោយ​​ក៏​មិន​រួច ។

ករណី​រថយន្ត​ធុន​យក្ស​២​គ្រឿង​កៀប​គ្នា​ជាប់​នៅ​លើ​ស្ពាន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៥ មីនា​ កន្លង​ទៅ នៅ​លើ​ស្ពាន​ស្ទឹង​កាច់ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ក្រោម​តំណក់ភ្លៀង​កក់ខែ ​ដែល​មិន​ទាន់​ដាច់​គ្រាប់ ។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា រថ​យន្ត​ខ្មែរ​ដឹក​ឥដ្ឋ​ពេញ​ទ្រុង ម៉ាកហ្វុ​៊​យ​សូ ពណ៌​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខប៉ៃលិន ៣A-០១៩៩ អ្នក​បើក​បរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បាក់​ភ្លៅ​កង់​ខាងឆ្វេង​ផ្នែក​ខាង​មុខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាង​កើត​ឆ្លងស្ពាន​ជិត​ផុត​ទៅ​ហើយ ។

ចំណែក​រថយន្ត​ថៃម៉ាក​ហ៊ី​ណូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ចំណិត​ដំឡូង​មី​ពេញទ្រុង បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ទើប តែឡើង​លើ​ស្ពាន តែ​អ្នកបើកបរ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខ្នាត​យក្ស​ម៉ាក​ហ្វុ​៊​យ​សូ ដឹក​ឥដ្ឋ​ឆ្លងស្ពាន​ស្ទឹង​កាច់​ជិត​ផុត​ទៅ​ហើយ ខណៈ​ភ្លៀង​កំពុង​តែ​ធ្លាក់​ស្រិច​ៗ​ផង ។

ពេល​នោះស្រាប់តែ​មាន​រថយន្ត​ខ្នាត​យក្ស​សណ្តោង​រ៉ឺ​ម៉ក​របស់​ថៃ​១​គ្រឿង បើកបរ​ដោយ​ជនជាតិ​ថៃ ក្នុង​ល្បឿន​លឿនបាន​ឡើង​មក​លើ​ស្ពាន​ដែរ បណ្តាលឱ្យ​បុក​ប៉ះ​ចំ​កង់​ឆ្វេង​រថ​យន្ត​ខ្មែរ ហើយ​ក៏​កៀប​គ្នា​ជាប់​គាំង​ស្ទះផ្លូវ​លើ​ស្ពាន​អស់​រយ​:​ពេល​ជា​ច្រើន​ម៉ោង ។ ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​វាង​ក្រុង​នេះ ក៏​នាំ​គ្នា​ត្រឡប់​ក្រោយ​វិញ ព្រោះ​មិន​អាច​ឆ្លងកាត់​ស្ពាន​បាន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ជា​រៀង​រាល់ពេល គេ​តែង​សង្កេត​ឃើញ​រថយន្ត​ថៃ​បើកបរ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ក្នុង​ល្បឿន​លឿនដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ឡើយ ហើយ​ក៏​តែងតែ​បុក​និង​ប៉ះពារ​ទៅ​លើ​រថយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជា​ញឹក​ញយផង​ដែរ ។ ប្រជាពលរដ្ឋ សំណូមពរ​ដល់​សមត្ថកិច្ច​នគរ​បាល ខេត្ត ជួយ​ធ្វើ​យ៉ាងណា​ហាមប្រាម​និង​ទប់ស្កាត់​រថយន្ត​ធុន​ធំ​កុំឱ្យ​បើកបរ​លឿន​ៗ​ពេក ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតឡើងជា​យថាហេតុ ៕​

អត្ថបទសរសេរ ដោយ