ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ប្រព័ន្ធ​ធារាសាស្ត្រ​តាម​គម្រោង Jica ដោយ​ស្តា​ឡើង​វិញ​ក្នុង​ខេត្តពោធិសាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់ ៖ តាម​រយៈ​គម្រោង​ស្តា​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ​កណ្តៀង​ខេត្តពោធិ៍សាត់ តាម​រយៈ​ជំនួយ​របស់​ប្រទេស​ជប៉ុន ក្នុង​គម្រោង​អង្គការ Jica ជប៉ុន​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ បាន​បង្ហាញ​ពី​គម្រោង​ផ្គត់ផ្គង់​ទឹក​កសិកម្ម​ត្រូវ​បាន​ពង្រីក…

ខេត្តពោធិ៍សាត់ ៖ តាម​រយៈ​គម្រោង​ស្តា​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ​កណ្តៀង​ខេត្តពោធិ៍សាត់ តាម​រយៈ​ជំនួយ​របស់​ប្រទេស​ជប៉ុន ក្នុង​គម្រោង​អង្គការ Jica ជប៉ុន​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ បាន​បង្ហាញ​ពី​គម្រោង​ផ្គត់ផ្គង់​ទឹក​កសិកម្ម​ត្រូវ​បាន​ពង្រីក ហើយ​តំបន់​ស្រោចស្រព​ត្រូវ​បាន​ពង្រីក​ពី​២៨០​ដល់​៤៨០​ហិ​កតា ។

តាម​រយៈ​លោក កែវ វ័យ ប្រធាន​សហគមន៍​កណ្តៀង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ជំនួយ​របស់​អង្គការ Jica ការ​ផ្គត់ផ្គង់​ទឹក​ត្រូវ​បាន​ពង្រីក​ដីស្រែ​ពី​២៨០​ដល់​៤៨០​ហិ​កតា ។ ដូច្នេះ​បរិមាណ​ប្រមូល​ផល​ស្រូវ​ក្នុង​រដូវ​ស្សាបាន​កើនឡើង​ពី​១​តោន​ទៅ​៣,៥​តោន​ក្នុង​មួយ​ហិ​កតា ។ ក្រៅពី​នេះ​នៅ​រដូវប្រាំង​វា​ពង្រីក​ពី​០ (​គ្មាន​ការ​ផលិត​) ដល់​៣,៥​តោន​ក្នុង​មួយ​ហិ​កតា ។ អង្គការ Jica បាន​បញ្ជាក់​ថា ប្រព័ន្ធ​ធារាសាស្ត្រ​កណ្តៀង​មាន​ទីតាំង​ស្ថិត​នៅ​១០​គីឡូម៉ែត្រ នៃ​ភាគ​ខាងជើង​ពី​ក្រុង​ពោធិ៍សាត់ ។

បរិក្ខា​ធារាសាស្ត្រ​ដែល​បាន​ធ្វើ​ហើយ​ក្នុង​ឆ្នាំ​១៩៨៥​ត្រូវ​បាន​ខូចខាត និង​ទ្រុត​ទ្រោម​ដោយ​ទឹកជំនន់​ប្រចាំឆ្នាំ ។ ដូច្នេះ​មុខងារ​នៃ​ការ​រក្សា​ទុក​ទឹក និង​ការ​ផ្គត់ផ្គង់​ទៅ​កាន់​វាលស្រែ​ត្រូវ​បាន​បាត់បង់ ។ កសិករ​ប្រឈម​មុន​នឹង​កង្វះ​ទឹក​ក្នុង​ស្រែ ។ អង្គការ JiCa បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​មុខងារ​ស្រោចស្រព​ត្រឡប់​មក​ប្រសើរ​ឡើង​វិញ​ការ​ស្តារ​ប្រឡាយ​មេ ការ​សាងសង់​សំណង់​ស្ទាក់​ទឹក និង​ការ​សាងសង់​លូ​ស្រោចស្រព​ចំនួន​ពីរ​សម្រាប់​បញ្ជូន​ទឹក​ទៅ​វាលស្រែ​ត្រូវ​បាន​ទាមទារ (​ត្រូវការ​ទឹក​) ។ តាម​លទ្ធផល​រំពឹង​ទុក​អ្នក​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​៦៩០​គ្រួសារ​ប្រមាណ​៣២០០​នាក់ ដែល​រស់នៅ​ក្នុង​តំបន់​គម្រោង ៕

កែសម្រួលដោយ