ជនបរទេស​ម្នាក់​អង្គុយចុចទូរស័ព្ទសុខៗ ត្រូវ​​ជនសង្ស័យ​៤​នាក់​វាយ​ប្លន់​


រាជធានីភ្នំពេញ ៖ បុរស​ជា​​ជនជាតិ​បរទេស​ម្នាក់​ជិះ​កង់​​ទៅមាត់ទន្លេ ដើម្បី​អង្គុយលេង​និង​ចុចទូរស័ព្ទ​​​សុខ​ៗ​ក៏​ត្រូវ​ជនសង្ស័យចំនួន​​៤​នាក់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទូរស័ព្ទ​ដៃ​​មួយគ្រឿង​ ប៉ុន្តែ​មិន​បាន​សម្រេច​នោះទេ បណ្តាល​ឱ្យ​បុរស​ជាជនបរទេស​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលងអធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ នៅ​ចំណុច​មាត់ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័​ត៌​មាន​ពី​បុរស​ជនបរទេស​​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​​ជិះ​កង់​​ចេញ​​ពី​អូ​តែ​ល​ដែល​គាត់​សំរាក​នៅ​ម្តុំ​ផ្សារ​កណ្តាល​ ក្នុង​គោលបំណ​ង​ជិះ​កង់​ទៅ​មាត់ទន្លេ ដើម្បី​កម្សាន្ត​យក​ខ្យល់អាកាស​ និ​ង​អង្គុយ​ចុច​ទូរស័ព្ទ​ដៃ​របស់​គាត់​ ។

ប្រភពដដែល​បាន​បន្ត​ថា ​លុះ​ពេលគាត់​​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ គាត់​​បាន​អង្គុយលេងចុចទូរស័ព្ទ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ក្នុង​​នោះ​ជនសង្ស័យ​ចំនួន​​២​នាក់​ចុះ​មក​ធ្វើ​សកម្មភាព​ ​ចំណែកជនសង្ស័យ​ចំនួន​​២​នាក់​ទៀតជាអ្នក​​ចាំ​បិទ​​គូទ រួច​​ក៏ធ្វើ​សកម្មភាព​​ឆក់​ទូរស័ព្ទ​ដៃ​របស់​គាត់​ តែ​​គាត់​​ទាញ​យក​មក​វិញ ​នឹង​យក​ខ្សែ​ច្រ​វាក់​កង់​​ទៅ​វាយ​ជនសង្ស័យ​ តែ​ត្រូវ​ជនសង្ស័យ​ព្រួត​គ្នា​វាយ ​បណ្តាល​អោយ​ជនរងគ្រោះ​រ​ងរ​បួស​រយះ​ខ្នង ​និ​ង​ហើម​ដៃស្តាំ​ ​បន្ទាប់​មក​ក្រុមជនសង្ស័យ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ក៏​បាន​និយាយ​ដែរ​​ថា នៅ​ម្តុំ​មាត់ទន្លេ​នេះ​តែងតែ​កើត​មាន​​អំពើ​លួច​ឆក់​ប្លន់​ជនជាតិ​បរទេស​ដែល​មក​ទេស​ចរាចរណ៍​ស្រុក​យើង​ច្រើន​ណាស់ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​មិន​បានមក​​ដាក់​ពាក្យបណ្តឹងឡើយ គឺ​គាត់​​ក៏​​បាន​ត្រឡប់​ទៅ​អូ​តែ​ល​វិញ​បាត់​ទៅ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ