ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើល​ស្រាល​សុបិន​អាច​ក្លាយជា​ការ​ពិត

5 ឆ្នាំ មុន

សឹងតែ​ជា​ប្រពៃណី​ទំនៀមទម្លាប់​ទៅ​ហើយ​ទាក់ទង​នឹង​ជំនឿ​លើ​រឿង​សុបិន​ឃើញ​នេះ ឃើញ​នោះ​ហើយ​ក៏​យល់​ឃើញ​កើតហេតុ​ភេទ​អាក្រក់​ល្អ​ទៅ​តាម​សុបិន​របស់​ខ្លួន ដូច​សុបិន​ឃើញ​ពស់​ជាដើម ចាស់​ៗ​និយាយ​ត​ៗ​គ្នា​ថា បើ​ស្រី​វ័យ​ក្រមុំ​រូប​ណា​យល់សប្តិ​ឃើញ​ពស់​រុំ​រឹត​ខ្លួនប្រាណ​នោះ មាន​ន័យ​ថា គេ​នឹង​ជិត​ដល់​គូព្រេង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខជា​មិន​ខាន ។ សេចក្តី​នេះ​ស្រប​ទៅ​នឹង​ក្បួន​ហោរាសាស្ត្រ​ក៏​បាន​ពន្យល់​ដែរ​ថា សត្វ​ពស់​តំណាង​ឲ្យ​អង្គ​ជាតិ​ភេទបុរស​។…

សឹងតែ​ជា​ប្រពៃណី​ទំនៀមទម្លាប់​ទៅ​ហើយ​ទាក់ទង​នឹង​ជំនឿ​លើ​រឿង​សុបិន​ឃើញ​នេះ ឃើញ​នោះ​ហើយ​ក៏​យល់​ឃើញ​កើតហេតុ​ភេទ​អាក្រក់​ល្អ​ទៅ​តាម​សុបិន​របស់​ខ្លួន ដូច​សុបិន​ឃើញ​ពស់​ជាដើម ចាស់​ៗ​និយាយ​ត​ៗ​គ្នា​ថា បើ​ស្រី​វ័យ​ក្រមុំ​រូប​ណា​យល់សប្តិ​ឃើញ​ពស់​រុំ​រឹត​ខ្លួនប្រាណ​នោះ មាន​ន័យ​ថា គេ​នឹង​ជិត​ដល់​គូព្រេង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខជា​មិន​ខាន ។

សេចក្តី​នេះ​ស្រប​ទៅ​នឹង​ក្បួន​ហោរាសាស្ត្រ​ក៏​បាន​ពន្យល់​ដែរ​ថា សត្វ​ពស់​តំណាង​ឲ្យ​អង្គ​ជាតិ​ភេទបុរស​។ បើ​ស្រី​វ័យ​ក្រមុំ​ណា​យល់សប្តិ​ឃើញ​ពស់ នាង​កំពុង​ត្រូវការ​បុរស​ណា​ម្នាក់​មក​ជា​គូ​កំណាន់ចិត្ត​ប្រាកដ​ហើយ​ ។

ទំនាយ​បាន​ប្រាប់​ថា ប្រ​សិន​ស្រី​ក្រមុំ​យល់សប្តិ​ឃើញ​ពស់​មក​រុំ​រឹត​រាង​កាយ មាន​ន័យ​ថា បុរស​ដែល​ស្ថិត​ក្នុង​ក្ដី​ស្រមៃ​របស់​នាង កំពុង​បាញ់​ឆ្ពោះ​មក​រក​អ្នក​ហើយ មិនយូរ​ទេ​មង្គលការ​នឹង​កើត​មាន ដូច្នេះ​គួរតែ​សប្បាយចិត្ត​ទៅ​ចុះ​មិន​ខុស​បំណង​ឡើយ ។

ប៉ុន្តែ​គួរ​ចាំ​ផង​ដែរ​ថា បើ​អ្នក​យល់សប្តិ​ឃើញ​ពស់​ចឹក​វិញ នឹង​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ ឬ​កើត​ជម្លោះ​ណាមួយ​ជាក់​ជា​មិន​ខាន វា​មិនមែន​ជា​រឿង​ស្នេហា​នោះ​ទេ ។