ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្នោះ​ដូច​បំណង​…​លោក​ម្នាក់​យក​ទង់ជាតិ​ប្រទេស​សរសេរ​ពាក្យ​ឆ្កែ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរសម្នាក់​ដែលសរសេរពាក្យ​​(ឆ្កែ)លើទ​ង់ជាតិរបស់ព្រះរាជាណាច​កម្ពុជា​នោះ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ។ ហេតុការណ៍ឃាត់​ខ្លួន​ធ្វើ​ឡើង ក្រោយហៅគាត់​មក​សួរនាំកាលពី​ថ្ងៃទី២៤​ មីនា ឆ្នាំ…

ខេត្តសៀមរាប ៖ បុរសម្នាក់​ដែលសរសេរពាក្យ​​(ឆ្កែ)លើទ​ង់ជាតិរបស់ព្រះរាជាណាច​កម្ពុជា​នោះ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ។ ហេតុការណ៍ឃាត់​ខ្លួន​ធ្វើ​ឡើង ក្រោយហៅគាត់​មក​សួរនាំកាលពី​ថ្ងៃទី២៤​ មីនា ឆ្នាំ ស្ថិតនៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខផ្ទៃក្នុងនៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្តសៀមរាបបានប្រាប់ នានៅរសៀលថ្ងៃទី២៦ មីនា នេះថា ដោយមាន​ការសហ​ការ​ជាមួយ​កម្លាំងរបស់​នគរបាលអធិការក្រុងសៀមរាប ក៏​បានធ្វើការឃាត់ខ្លួនបុរសម្នាក់​ដែល​បាន​យកទង់ជាតិនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មកសរសេរពាក្យ (ឆ្កែ) លើទង់ជាតិកម្ពុជានោះ ស្ថិតនៅចំណុច​ភូមិត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុងសៀមរាប យកមកសួរនៅការិយាល័យជំនាញ ។

ក្រោយ​ពីធ្វើការសាក​សួរនាំ និងស្រាវជ្រាវតាមជំនាញច្បាស់លាស់​បានកំណត់​ឃើញថា ជា​ជនសង្ស័យ​ដែល​បង្ហោះរូបទង់ជាតិកម្ពុជា ដោយ​មានសរសេរពាក្យ (ឆ្កែ) លើទង់ជាតិកម្ពុជានោះ​មែន ។ ​លោក​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យជា​ម្ចាស់អាក់ខោន​ហ្វេសបុកឈ្មោះ Ong SonAn ហើយមាន​ឈ្មោះនៅ​ក្នុង​អត្ត​សញ្ញាណ​បណ្ណ​ឈ្មោះ អោង សុអាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ត្រពាំង​សេះ សង្កាត់គោកចក ក្រុងសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ កាលពី​ព្រឹកថ្ងៃទី២៦ មីនា​ ដើម្បីចាត់ការ​បន្តទៅ​តាមនិតិវិធីច្បាប់ ។

អត្ថបទសរសេរ ដោយ