ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អាច​នឹង​មួយ​ចាន​ទឹក មួយ​ចាន​គោក ពី​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន

5 ឆ្នាំ មុន

ប្រទេសវៀតណាម៖ សារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី​២៥ មីនា កន្លងមកថា ក្រុមហ៊ុនវៀតណាមគួរតែត្រៀមខ្លួនសម្រាប់បណ្តឹង និងជម្លោះដែលទាក់ទិននឹងការធ្វើពាណិជ្ជកម្មព្រោះតែគោលនយោបាយការពារនិយមកំពុងតែកើនឡើង…

ប្រទេសវៀតណាម៖ សារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី​២៥ មីនា កន្លងមកថា ក្រុមហ៊ុនវៀតណាមគួរតែត្រៀមខ្លួនសម្រាប់បណ្តឹង និងជម្លោះដែលទាក់ទិននឹងការធ្វើពាណិជ្ជកម្មព្រោះតែគោលនយោបាយការពារនិយមកំពុងតែកើនឡើង ប៉ុន្តែក៏គួរតែទាញអត្ថប្រយោជន៍ចេញពីឱកាសដែលមានពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែរ ។

លោក Chu Thang Trung ដែលជាអនុប្រធានអាជ្ញាធរវិធានការដោះស្រាយពាណិជ្ជកម្មវៀតណាមបាននិយាយថា «សង្គ្រាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំជាងគេលើពិភពលោកបានប៉ះពាល់ដល់លំហូរផលិតផលដោយមានសហរដ្ឋអាមេរិកបង្កើនការស៊ើបអង្កេតដើម្បីការពារពាណិជ្ជកម្មលើដៃគូសំខាន់ៗដែលរួមមានវៀតណាមផងដែរ»។

លោកបានបន្តថា «សង្គ្រាមពាណិជ្ជកម្មបានបង្កឲ្យប្រទេសបង្កើនការនំាចេញទៅកាន់ប្រទេសទីបី បង្កើតសម្ពាធលើទីផ្សារដទៃដែលរួមមានវៀតណាម និងជំរុញដល់និន្នាការនៃការប្រើវិធានការពារពាណិជ្ជកម្មជុំវិញពិភពលោក»។

យោងទៅតាមលោក Trung បានឲ្យដឹងថា ព្រោះតែសហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេរបស់វៀតណាម ហើយប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់ធំជាងគេ ប្រទេសវៀតណាមនឹងទទួលរងការប៉ះពាល់ពីជម្លោះនេះ ហើយប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗទេនោះ ហានិភ័យនៃក្រុមហ៊ុនវៀតណាមត្រូវបានស៊ើបអង្កេតដោយសហរដ្ឋអាមេរិកក៏មានខ្ពស់ដែរ ។

ក្រុមហ៊ុនវៀតណាមត្រូវបានបង្ខំឲ្យប្រកួតប្រជែងកាន់តែខ្លំាងឡើងជាមួយនឹងដៃគូបរទេស ប៉ុន្តែភាគច្រើនពួកគេមិនទាន់យល់ដឹងពីហានិភ័យនៃការចូលរួមក្នុងដំណើរការផ្លាស់ប្តូរនេះទេ ។

អ្នកជំនាញបាននិយាយថា ក្នុងរយៈពេលខ្លី ការនំាចេញរបស់វៀតណឫមនឹងមិនទទួលរងការប៉ះពាល់ខ្លំាងទេព្រោះផលិតផលរបស់ពួកគេដែលនឹងត្រូវជាប់ពន្ធពីសហរដ្ឋអាមេរិកនិងប្រទេសចិននៅមានកម្រិតនៅឡើយ។ យ៉ាងណាក្តី ក្នុងរយៈពេលវែងវាអាចនឹងពិបាកក្នុងការព្យាករណ៍ដឹងពីផលប៉ះពាល់ប្រសិនបើជម្លោះបន្តតានតឹងឡើង ហើយប្រទេសទំាងពីរបង្កើនពន្ធរៀងៗខ្លួន ។

ជាមួយគ្នានេះផងដែរ លោក Trung បាននិយាយថា អាជ្ញាធរខាងលើកំពុងតែបង្កើនប្រសិទ្ធិភាពប្រព័ន្ធផ្តល់ដំណឹងដែលជួយដល់អាជីវកម្មព្យាករណ៍ពីផលិតផលដែលអាចជួបប្រទះនឹងបណ្តឹងពាណិជ្ជកម្ម និងតាមដានផលិតផលដែលនំាចូលក្នុងប្រទេសវៀតណាមដែលអាចប៉ះពាល់ដល់ផលិតផលក្នុងស្រុកផងដែរ ។

អ្នកស្រី Nguyen Thi Phuong Thao ដែលជាមេធាវីនៅការិយាល័យមេធាវី IDVN Law Office បាននិយាយថា ប្រសិនបើមិនមានវិធានការតឹងរឹងលើប្រភពផលិតផលនំាចេញនិងនំាចូលទេនោះ ប្រទេសចិនអាចនឹងនំាចេញផលិតផលរបស់ពួកគេទៅកាន់វៀតណាមដើម្បីមកសម្រេចការផលិតនៅទីនោះដូចជាផ្គុំ និងវេចខ្ចប់ជាដើម ។

អ្នកស្រីបានបន្តថា ការធ្វើដូច្នេះជួយដល់ប្រទេសចិនឲ្យជៀសវាងការបង់ពន្ធ ប៉ុន្តែវានឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកមានមូលហេតុត្រឹមត្រូវក្នុងការចាប់ផ្តើមការស៊ើបអង្កេតផលិតផលវៀតណាម និងដាក់វិធានការការពារផ្សេងៗផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ