ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាមិត្ត​ចិន​កាន់តែ​ខិត​ជិត​ទៅ​រក​ឈ្មោះ​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់

5 ឆ្នាំ មុន

ប្រទេសចិន ៖ យោងទៅតាមភ្នាក់ងារសារព័ត៌មាន China Daily បានឲ្យដឹងថា សេដ្ឋវិទូបាននិយាយថា ប្រទេសចិននឹងឈានជើងយ៉ាងរឹងមំាខិតជិតទៅរកឈ្មោះជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នំានេះ ។ ពួកគេបាននិយាយក្នុងសិក្ខាសាលាមួយក្នុងទីក្រុងបេកំាងមុនពេលវេទិកាអភិវឌ្ឍន៍ប្រទេសចិនឆ្នំា…

ប្រទេសចិន ៖ យោងទៅតាមភ្នាក់ងារសារព័ត៌មាន China Daily បានឲ្យដឹងថា សេដ្ឋវិទូបាននិយាយថា ប្រទេសចិននឹងឈានជើងយ៉ាងរឹងមំាខិតជិតទៅរកឈ្មោះជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នំានេះ ។

ពួកគេបាននិយាយក្នុងសិក្ខាសាលាមួយក្នុងទីក្រុងបេកំាងមុនពេលវេទិកាអភិវឌ្ឍន៍ប្រទេសចិនឆ្នំា ២០១៩ ថា គំរូលូតលាស់ដែលមានលំនឹងជាងមុននឹងជួយធ្វើឲ្យសេដ្ឋកិច្ចធំជាងគេលេខពីរនេះរួចផុតចេញពីអន្ទាក់ប្រទេសមានប្រាក់ចំណូលមធ្យម ដោយមានការចំណាយក្នុងស្រុក និងផលិតកម្មប្រើបច្ចេកវិទ្យាខ្ពស់នំាមុខ ។

បន្ទាប់ពីការលូតលាស់ GDP អស់ជាច្រើនទសវត្សកន្លងមក សេដ្ឋកិច្ចចិនបានចូលក្នុងជំនាន់ថ្មីមួយដែលមើលឃើញការលូតលាស់អន់ថយ និងការផ្លាស់ប្តូរទៅកាន់គំរូសេដ្ឋកិច្ចលូតលាស់គុណភាពខ្ពស់វិញ ។ និន្នាការនេះបានធ្វើឲ្យសេដ្ឋកិច្ចពិចារណាលើបញ្ហាមួយចំនួនឡើងវិញដូចជាតើសេដ្ឋកិច្ចនឹងធ្លាក់ចុះខ្លាំងឬទេមុននឹងទ្រព្យសម្បត្តិអាចកើនឡើងម្តងទៀត ។

លោក Zhu Min ដែលជាសេដ្ឋវិទូដ៏ល្បីមួយក្នុងប្រទេសចិន និងជាអតីតអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា «មធ្យោបាយសំខាន់ក្នុងការធានាដល់តួនាទីរបស់ប្រទេសចិនជាប្រទេសមានប្រាក់ចំណូលខ្ពស់គឺការកែទម្រង់រចនាសម្ព័ន្ធឧស្សាហកម្ម និងលើកតម្កើងប្រសិទ្ធិភាពក្នុងការផលិត»។

លោកបានបន្តថា ផលិតកម្មប្រើបច្ចេកវិទ្យាខ្ពស់ វិស័យសេវាកម្ម និងសេដ្ឋកិច្ចឌីជីថលនឹងជាក្បាលម៉ាស៊ីនថ្មីសម្រាប់សេដ្ឋកិច្ច ខណៈដែលកត្តាជំរុញចាស់ៗដូចជាការចាក់មូលនិធិចូលក្នុងទីផ្សារកាន់តែបាត់បង់ប្រសិទ្ធិភាពហើយ ។

GDP របស់ប្រទេសចិនមានលើស ១៣.៤ទ្រីលានដុល្លារកាលពីឆ្នំា ២០១៨ ហើយ GDP សម្រាប់ប្រជាជនម្នាក់វិញស្មើប្រមាណ​៩,៧០០ដុល្លារ ។ សេដ្ឋវិទូព្យាករណ៍ថាប្រសិនបើប្រទេសចិនរក្សាអត្រាលូតលាស់ប្រមាណ​៦%ក្នុងឆ្នំានេះយ៉ាងតិច នោះ GDP ក្នុងប្រជាជនម្នាក់នឹងកើនមកស្មើលើស ១០,០០០ដុល្លារហើយ។

នោះប្រទេសចិនកាន់តែខិតជិតក្នុងការក្លាយជាប្រទេសប្រាក់ចំណូលខ្ពស់ដែលមាន GDP ក្នុងប្រជាជនម្នាក់លើស ១២,៧៣៦ដុល្លារដែលត្រូវបានកំណត់ដោយធនាគារពិភពលោកក្នុងឆ្នំា២០១៥ ។ ប៉ុន្តែសេដ្ឋវិទូបាននិយាយថា ការអន់ថយនៃប្រសិទ្ធិភាពក្នុងការផលិត កំណើនមនុស្សជរាក្នុងប្រទេស និងការអភិវឌ្ឍន៍មិនស្មើគ្នាក្នុងតំបន់អាចបង្កជាឧបសគ្គដល់ប្រទេសចិនក្នុងការសម្រេចបានគោលដៅនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ