ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដេក​ដង្ហោយ​រក​យុត្តិធម៌​…​មេ​ប៉ុស្តិ៍​និង​កូនប្រុស​ជាប់ចោទ​បដិសេធ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ ជន​រង​គ្រោះ​ម្នាក់ដែល​កំពុង​​សម្រាក​ព្យាបាល​របួស​ នៅ​​មន្ទីរពេទ្យ​ខេត្ត​បង្អែក​កំពង់ឆ្នាំង បានសុំ​​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជួយរក​យុត្តិធម៌​​ ដោយ​គាត់បាន​​ចោទប្រកាន់​ទៅ​លើមេ​ប៉ុស្តិ៍​ឃុំ​ជៀប ស្រុក​ទឹកផុស កូនប្រុស​រួម​និង​បក្សពួក​បាន​ព្រួត​វាយកាប់ និង​ចាក់ទៅ​លើ​ខ្លួន​បណ្ដាលឱ្យ​​រង​របួស​ជា​ទម្ងន់ ​។…

​ខេត្តកំពង់ឆ្នាំង ៖ ជន​រង​គ្រោះ​ម្នាក់ដែល​កំពុង​​សម្រាក​ព្យាបាល​របួស​ នៅ​​មន្ទីរពេទ្យ​ខេត្ត​បង្អែក​កំពង់ឆ្នាំង បានសុំ​​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជួយរក​យុត្តិធម៌​​ ដោយ​គាត់បាន​​ចោទប្រកាន់​ទៅ​លើមេ​ប៉ុស្តិ៍​ឃុំ​ជៀប ស្រុក​ទឹកផុស កូនប្រុស​រួម​និង​បក្សពួក​បាន​ព្រួត​វាយកាប់ និង​ចាក់ទៅ​លើ​ខ្លួន​បណ្ដាលឱ្យ​​រង​របួស​ជា​ទម្ងន់ ​។

នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក នា​រសៀល​ថ្ងៃ​ទី​២៦ មីនា នេះ​ ជន​រង​គ្រោះ​មានឈ្មោះ​ស៊ិ​ន វុ​ទ្ធី ​អាយុ២៣ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​គោក​ពេញ​ ឃុំ​ជៀប​ ស្រុក​ទឹកផុស​ បាន​រៀបរាប់​ពី​ដំណើររឿង​ថា​ ​កាលពី​វេលា​ម៉ោង ១១ និង​១០យប់ថ្ងៃ​ទី២៣ មីនា ស្ថិត​ក្នុងភូមិ​មានពិធីបុណ្យបច្ច័យ​បួន ដោយ​មានការ​សម្ដែង​ល្ខោន ​និង​រាំវង់​ធុង​បាស់​ផងដែរ​ ។ ​នៅ​ពេល​កើតហេតុ​ ស្រាប់តែ​មាន​​ក្មេង២ក្រុម​បាន​ឈ្លោះប្រកែក​គ្នា ពេល​នោះខ្លួន​បាន​ទៅ​សួរនាំ​ ហើយ​ក៏​មានការ​ប្រកែក​គ្នា​បន្តិចបន្តួច ​ហើយ​ក៏​ត្រូវលោក ជៀម វិចិត្រ ដែល​ជា​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជៀប​ បាន​យក​កាំភ្លើង​អាកាមក​វាយ​ខ្លួន​​ពីក្រោយ​ខ្នង​មួយ​ស្វាយ​កាំភ្លើង ​បណ្ដាលឱ្យ​​ដួល​លើ​​ដី ។

បន្ទាប់​មក​កូនប្រុស​ រួមបក្ស​ពួក​របស់​លោក​មេប៉ុស្តិ៍ បាន​​មក​ព្រួត​វាយ​​លើខ្លួន​បន្ថែម​ទៀត ។ ជាមួយ​គ្នា នោះ​ខ្លួនបាន​​ព្យាយាមរត់ ហើយ​ក៏​ត្រូវ​​កូន​ប្រុស​​លោក​មេ​ប៉ុស្ដិ៍​កាប់​​ក្បាល និងចាក់​ត្រូវ​ចង្កេះ ​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ទៀត ​។ ​ក្រោយ​ពេល​កើតហេតុ​ គាត់​បាន​ព្យាយាម​រត់​ចេញពី​កន្លែង​កើតហេតុ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​អូស​ចេញពី​ក្រុម​អ្នក​វាយ​កាប់​ចាក់​ទាំងនោះ និង​ដឹកខ្លួន​​មក​កាន់​មណ្ឌល​សុខភាព​ឃុំ​ជៀប និង​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ទាំង​យ​ប់ ។

ពេលនេះ ខ្លួន​សូម​សំណូមពរ​ដល់​អាជ្ញាធរ​​សមត្ថកិច្ច​ពាក់ព័ន្ធ ​សូមមេត្តា​​ជួយ​រក​យុត្តិធម៌​ជូន​ខ្លួន​​ផង ​។ ​ជុំវិញ​បញ្ហា​នេះ ​លោក​មេ​ប៉ុស្តិ៍​​ឃុំ​ជៀប យើង​មិន​​អាច​ជួប​ការ​សម្ភាសន៍បាន​ទេ ។ ជាមួយ​គ្នា​នេះដែរ ​លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស​ បាន​​ឱ្យ​ដឹងដែរថា លោក​កំពុង​តែ​ពិនិត្យ​សំណុំរឿងនេះ​​នៅ​ឡើយ​ ។

ទោះបីជាយ៉ាងណា​ក្តី លោក​​បាន​បញ្ជាក់ដែរ​ថា លោក​មេ​ប៉ុស្តិ៍​ឃុំ​ជៀប និង​កូន​​បាន​បដិសេធ​ថា ​មិន​បាន​ប្រព្រឹត្ត​អំពើ​រឿង​នេះ​ទេ ​ហើយ​លោកមេ​ប៉ុស្តិ៍​បញ្ជាក់​ថា ជន​ដៃដល់​គឺជា​អ្នក​ផ្សេង​ ដែល​កំពុង​តែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ផងដែរ ​។ លោក​បញ្ជាក់​ថា នៅ​ពេល​ចាប់ខ្លួន​ជន​ដៃដល់ពិតប្រាកដ​បាននោះ នឹង​យក​មក
​តទល់​គ្នា​ជាមួយ​ជន​រង​គ្រោះ​​ ។

អត្ថបទសរសេរ ដោយ