ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឃើ​ត​ស៊ី​រី​ចង់បាន​តុលាការ​ពិសេស​មួយ

5 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ ពួក​ឃើ​ត​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៥​មីនា​បាន​អំពាវនាវ​ឲ្យ​បង្កើត​តុលាការអន្តរជាតិ​ពិសេស​មួយ មាន​មូលដ្ឋាន​នៅ​ភាគ​ឦសាន​ប្រទេស​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម ប្រព្រឹត្ត​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម រយៈ​ជាង​៤​ឆ្នាំ​នៃ​កាលី​ហ្វា​តរបស់​គេ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រលំរលាយ​។ អង្គការ​ជី​ហា​ដ​រដ្ឋ​អិុ​ស្លា​ម​ដែល​ល្បីល្បាញ​លើ​ពិភពលោក ទទួល​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​ច្រើន ដូច​ជា​សម្លាប់​មនុស្ស​យ៉ាង​រង្គាល…

ប្រទេស​ស៊ីរី ៖ ពួក​ឃើ​ត​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៥​មីនា​បាន​អំពាវនាវ​ឲ្យ​បង្កើត​តុលាការអន្តរជាតិ​ពិសេស​មួយ មាន​មូលដ្ឋាន​នៅ​ភាគ​ឦសាន​ប្រទេស​ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម ប្រព្រឹត្ត​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម រយៈ​ជាង​៤​ឆ្នាំ​នៃ​កាលី​ហ្វា​តរបស់​គេ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រលំរលាយ​។

អង្គការ​ជី​ហា​ដ​រដ្ឋ​អិុ​ស្លា​ម​ដែល​ល្បីល្បាញ​លើ​ពិភពលោក ទទួល​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​ច្រើន ដូច​ជា​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ចាប់រំលោភ ចាប់ពង្រត់​មនុស្ស​នៅ​លើ​ដែនដី​ដ៏​ធំ​ទូលាយ​ដែល​ខ្លួន​ត្រួតត្រា នៅ​ស៊ីរី​និង​នៅ​អីុ​រ៉ា​ក់ ពី​ឆ្នាំ​២០១៤​ទៅ​២០១៩​។ ក្រុម​នោះ​ក៏​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយ​ប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​នានា នៅ​ទ្វីប​ឯទៀត​ៗ​ផង​ដែរ​។

សំបុក​ចុង​ក្រោយ​របស់​ក្រុម​នោះ នៅ​ភាគ​ខាងកើត​ស៊ី​រី ត្រូវ​កងកម្លាំង​ពួក​ឃើ​ត ជួយ​ទ្រទ្រង់​ដោយ​សហ​រដ្ឋអាមេរិក វាយ​ដណ្ដើម​កាន់កាប់​បាន​ទាំងស្រុង កាលពី​ថ្ងៃ​ទី​២៣​មីនា​។ នោះ​ជាទី​តាំងនៅ​ក្រុង​BAGHOUZ​។ ពួក​ជី​ហា​ដដែល​លាក់ខ្លួន​ក្នុង​រូង​ក្រោម​ដី​ទាំងឡាយ ពុំ​អាច​ស៊ូ​បាន​នឹង​ការ​វាយលុក យ៉ាង​សន្ធាប់​ចុង​ក្រោយ​ទាំង​តាម​អាកាស ទាំង​តាម​ការ​បាញ់​ផ្លោង​ស្រោច ក៏​សុខចិត្ត​ចេញពី​រូង​មក​ចុះចូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ