ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តានតឹង​ថ្មី​ក្រុម​ហា​ម៉ាស់​ ប្រកាស​ពី​បទ​ឈប់​បា.ញ់​គ្នា

5 ឆ្នាំ មុន

ប្រទេស​អីុ​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២៥​មីនា​ថា បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​បាន​ចុះហត្ថលេខា រវាង​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​និង​អីុ​ស្រា​អែ​ល ដោយ​មាន​អេ​ហ្ស៊ី​ប​ជា​អាជ្ញាកណ្ដាល ក្រោយ​ភាព​តានតឹង​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចំហ​ថ្មី ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ស្រាប់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​FAWZI…

ប្រទេស​អីុ​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន ៖ ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២៥​មីនា​ថា បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​បាន​ចុះហត្ថលេខា រវាង​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន​នៅ​ជ្រោយ​ហ្គា​ហ្សា​និង​អីុ​ស្រា​អែ​ល ដោយ​មាន​អេ​ហ្ស៊ី​ប​ជា​អាជ្ញាកណ្ដាល ក្រោយ​ភាព​តានតឹង​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ចំហ​ថ្មី ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ស្រាប់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​FAWZI BARHOUM អ្នកនាំពាក្យ​របស់​ក្រុម​ហា​ម៉ាស់​និយាយ​ថា ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​អេ​ហ្ស៊ី​ប ទើប​ឈាន​ទៅ​ដល់​ការ​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​មួយ រវាង​អីុស្រា​អែ​ល​និង​បណ្ដា​អង្គការ​តស៊ូ​ប៉ា​ឡេ​ស្ទី​ន​។

ការ​វាយប្រហារ​ពិសេស​តាម​អាកាស​របស់​អីុ​ស្រា​អែ​ល និង​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន នៅ​បន្ត​ក្រាយ​ការ​ប្រកាស​ពី​បទ​ឈប់​គ្នា​នោះ តែ​ចុះ​ថយ​មុន​ពាក់កណ្ដាល​យប់​។

ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ប្រឆាំង​អីុិ​ស្រា​អែ​ល កាលពី​យប់​មុន កងទ័ព​អីុស្រា​អែល​​គូសបញ្ជាក់​ថា បាន​វាយប្រហារ​គោលដៅ​លើគោក ជា​ច្រើន​សិប​របស់​ពួក​ភេរវ​ករ​នៅ​ហ្គា​ហ្សា​។ តាម​ប្រភព​ពី​ហ្គា​ហ្សា​មក​ថា ជន​ប៉ា​ឡេ​ស្ទី​ន​៧​នាក់​រង​របួស​។

ពួក​ប៉ា​ឡេ​ស្ទី​ន​បាន​បង្កើន​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា សំដៅ​ទៅ​អីុ​ស្រា​អែ​ល​។ កងទ័ព​អីុស្រា​អែ​ល​និយាយ​ថា​មុន​ម៉ោង​២២​យប់​ថ្ងៃ​ទី​២៥​មីនា រាប់​ឃើញ​ការ​បាញ់​គ្រាប់​រ៉ុក្កែត ​និង​គ្រាប់​កាំភ្លើង​ត្បាល់​ប្រមាណ​ជា​៣០​គ្រាប់ មក​ពី​ជ្រោយ​ហ្គា​ហ្សា ដោយ​គ្រាប់​ទាំងនោះ​មួយ​ចំនួន​ត្រូវ​ស្ទាក់​កម្ទេច ដោយ​ប្រព័ន្ធ​ការពារ​អាកាស​។ គ្រាប់​រ៉ុក្កែត​ភាគច្រើន​ធ្លាក់​ក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ​។

ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ថ្មី​នេះ កើត​មាន​តាម​រយៈ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់ មក​ពី​ហ្គា​ហ្សា​បណ្ដាល​ឲ្យ​មនុស្ស​៧​នាក់​រង​របួស​នៅ​ភាគ​ខាងជើង​ក្រុង​តែ​ល​អា​វីវ​កាលពី​យប់​មុន​។ ភាព​តានតឹង​ថ្មី​កើត​ឡើង​ពេល​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ កំពុង​តែ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​អា​មេ​រិ​ក​។ បណ្ដា​យន្តហោះ​អីុស្រា​អែ​ល​បាន​ទម្លាក់​គ្រាប់បែក ថ្វើ​ឲ្យ​ខូ​ត​ខាត​ធ្ងន់ធ្ងរ​ការិយាល័យ​របស់​ប្រមុខ​​ក្រុម​ហា​ម៉ាស់ លោក​ISMAIL HANIYEH និង​កម្ទេច​អគារ​២​ទៀត​ក្នុង​ទីក្រុង​ហ្គា​ហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ